លោក សត ណា​ឌី ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ព្រមទាំង​មន្ត្រី​ក្រោម​ឳ​វាទ អញ្ជើញ​គោរព​វិញ្ញាណ​ក្ខ័​ន្ត​លោក​វរសេនីយ៍ឯក ឆឺ​យ សុ​ផុន

0

​សៀមរាប ៖ នៅ​ព្រឹក​ថ្ងៃ អាទិត្យ ទី ១៣ ខែ កក្ត​ដា ឆ្នាំ​២០១៤​នេះ លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​ព្រមទាំង​កងកម្លាំង​ទាំងអស់​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន អញ្ជើញ​គោរព​វិញ្ញាណ​ក្ខ័​ន្ត​និង​បំពាក់​ប​ច្ជា​មរ​ណះ​ថ្នាក់​វរសេនីយ៍ឯក​01.ជូន​សព​លោក ឆឺ​យ សុ​ផុន ជា​នាយការិយាល័យ​ការពារ​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ។ ដែល​លោក​បានទទួល​មរ​ណះ​ភាព​កាលពី​យប់​ថ្ងៃទី​០៩ ខែ​កក្ត​ដា កន្លងទៅ ក្នុង​ជន្មាយុ ៥៣ ឆ្នាំ ដោយ​រោគា​ពា​ធ៍​ដោយ​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​គេហដ្ឋាន​នៃ​សព​ស្ថិតនៅក្នុង ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ។ 02

ដោយ​នៅក្នុង​ពិធី​ដ៏​ក្រៀមក្រំ​នេះ​ក្នុងនាម​ជា​កងកម្លាំង​នគរបាលជាតិ​ទាំងអស់​ក៏ដូចជា​បន្ទាប់ពី​គ្រប់​ផែន​បានដាក់​នូវ​កម្រងផ្កា និង ការបូជា​ទៀន ធូ​ក ដើម្បី​ឧទ្ទិស​ជូន​ដល់​ដួងវិញ្ញាណ​ក្ខ័​ន្ត នៃ​សព​លោក​វរសេនីយ៍ឯក ឆឺ​យ សុ​ផុន នាយការិយាល័យ​ការពារ​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​និង ធ្វើការ​ស្មឹង​ស្មា​ត គោរព​វិញ្ញាណ​ក្ខ័​ន្ត​នៃ​សព ក្នុងការ​រំ​លឹ​ង​នូវ​គុណបំណាច់​របស់លោក ដែល​បាន​តស៊ូ​ពុះពារ​ក្នុងការ​បំរើ​ជាតិ​មាតុភូមិ នៃ​ទឹកដី​សុវណ្ណ​ភូមិ​កម្ពុជា​យើង ឲ្យ​បាន​ទៅកាន់​ទី​សោយសុខ​ក្នុង​សុគតិភព​ថ្មី ព្រមទាំង​សូម​បែរក្រោយ​ឲ្យ​ពរជ័យ​ដល់​ថ្នាក់ដឹកនាំ​ជាតិ បងប្អូន​រួម​អាវុធ និង ក្រុមគ្រួសារ សូម​ឲ្យ​ជួបតែ​សេចក្តីសុខ នឹង ដឹកនាំ​ប្រទេស​ឲ្យ​មាន​កិច្ចអភិវឌ្ឍន៍​រីកចម្រើន​រួចមក ។​03.

​ក្នុងការ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​សព​នាឱកាស​នោះ លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​ព្រមទាំង​កងកម្លាំង​ទាំងអស់​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​សម្តែង​នូវ​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ការបាត់បង់​នូវ​កុលបុត្រ​ខ្មែរ​ដ៏​ឆ្នើម ក្នុងការ​បំរើ​ជាតិ​មាតុភូមិ ទាំង​វិស័យ​កងកម្លាំង និង ព្រះពុទ្ធសាសនា ។ ម្យ៉ាងទៀត​ចំពោះ​គំរូ​នៃ​វីរៈភាព និង រាល់​ស្នាដៃ​នៃ​សមិទ្ធផល​ដ៏​ធំធេង​ដែល លោក​បាន​បន្សល់ទុក​នៅ ក៏បាន​ធ្វើ​ឲ្យ​បងប្អូន​រួម​អាវុធ ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ មន្ត្រីរាជការ ប្រជាពលរដ្ឋ ចងចាំ​ជានិច្ច នូវ​គំរូ​វីរៈ​ដ៏​ឆ្នើម​របស់លោក ដែល​ធ្វើ​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ សិក្សា​រៀនសូត្រ​ពី​វីរៈភាព​ទាំងនេះ​ផងដែរ ៕ ​04,

នៅក្នុង​ពិធី​នោះ​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​នាំយក​នូវ​ថវិកា​សមាគម​ន៍​មិត្ត​នគរបាលជាតិ​ចំនួន ៤ លាន​រៀល និង​ក្នុងនាម​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ចំនួន ១​លាន​រៀល​សរុប ៥​លាន​រៀល​ប្រគល់ជូន​ដល់​ក្រុមគ្រួសារ​សព​លោក​វរសេនីយ៍ឯក ឆឺ​យ សុ​ផុន ដើម្បី​ទុក​សម្រាប់​យកទៅ​ប្រើប្រាស់​តាម​តំរូវការ​ក្នុង​ពិធីបុណ្យ​នេះ​ផងដែរ ៕ ​05.

ពាក្យចាស់​លោក​ថា អាយុសង្ខា​មិន​ទៀង ប្រៀបបាន​ទៅនឹង​ភ្លើងទាន តែងតែ​វីវក់ បកបោក​ប្រឈម​និង​បញ្ហា​ផ្សេងៗ បណ្តាល​ឲ្យ​សង្ខា​រង្គោះរ​ង្គឺ​ស្ទឺ​តែ​រលត់​ម្តងៗ ដូច្នេះ​ក្នុង​ឳ​កាស​ដែល​ខ្លួនប្រាណ​មិន​ដល់ពេល​គេ​យកទៅ វិញ​សូម​ឲ្យ​កសាង​កេរ្តិ៍ឈ្មោះ​បោះ​សំលេង ជូន​ពូជ​ពង់​វង្ស​ត្រកូល និង​បំរើ​សង្គមជាតិ​ឲ្យ​បាន​ច្រើន ទោះជា​សង្ខា រលត់​ក៏​សំលេង​នៅរស់​ជានិច្ច និង​ជា​មោទនភាព​ដល់​កូនចៅ​ផងដែរ​។ ដោយ ខេង ខេមរា​ ​