មនុស្ស​ចំនួន​1285​នាក់​មាន​ជាប់​ពាក់​ព​ន្ធ័​និង​ករណី​ល្មើសច្បាប់​ចរាចរណ៍​

0

​រយៈពេល​ជាង​១​សប្តាហ៍ នៃ​ការចុះ​យុទ្ធនាការ​រឹតបណ្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ចំណុច​ភូមិ​បឹង​ស្នាយ សង្កាត់​សំបូរ​មាស ក្រុង​-​ខេត្តកំពង់ចាម សមត្ថកិច្ច​បាន​រកឃើញ​មនុស្ស​ចំនួន​1285​នាក់ បាន​ជាប់​ពាក់​ព​ន្ធ័​និង​ករណី​ល្មើសច្បាប់​ចរាចរណ៍ ដោយ​ក្នុងនោះ​មាន​ករណី​មិន​

ពាក់មួក​សុវត្ថិភាព បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ម៉ូតូ​មិន​ដាក់​កញ្ចក់​ឆ្លុះ អ្នកបើករថយន្ត​មិន​ពាក់​ខ្សែក្រវ៉ាត់ និង​រថយន្ត​មិន​បំពាក់​នូវ​បច្ចេកទេស​ត្រឹមត្រូវ​ជាដើម​។​ ​ ​

គិត​ចាប់ពី​ថ្ងៃទី​១​រហូតដល់​ថ្ងៃទី​១០​ខែ​កក្ត​ដា​នេះ កម្លាំង​សមត្ថកិច្ច​ប្រមាណ​៥០​នាក់ បាន​ឈរ​ពង្រាយ​នៅតាម​គោលដៅ​របស់ខ្លួន ដែល​ស្ថិតនៅក្នុង​តំបន់​ខាងលើ ដើម្បី​ធ្វើការ​អប់រំ​និង​ផាកពិន័យ​ចំពោះ​យានយន្ត​ទាំងឡាយណា ដែល​ខុស​លក្ខណៈ​បច្ចេកទេស និង​មិន​គោរព​ច្បាប់​ចរាចរណ៍​។​ ​ ​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ជាមួយនិង​មន្ត្រី​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល បណ្តា​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ដែល​បាន​ធ្វើឡើង​នៅ​ទីស្នាក់ការ​សាលាខេត្ត​កំពង់ចាម កាលពី​ព្រឹក​ថ្ងៃ​សុក្រ លោក​ជុំ ថា​នី ស្នងការរង​ខេត្តកំពង់ចាម​បានធ្វើ​សេចក្តីរាយការណ៍​ថា គិត​ចាប់ពី​ថ្ងៃទី​១​ដល់​ថ្ងៃទី​១០ ខែ​កក្ត​ដា ឆ្នាំ​២០១៤​នេះ សមត្ថកិច្ច​បាន​ចុះ​អនុវត្ត​នូវ​ការ​រឹតបណ្តឹង​ច្បាប់​ចរាចរណ៍ ខណៈដែល​ការមិន​ពាក់មួក​សុវត្ថិភាព និង​មិន​ដាក់​កញ្ចក់​នៅមាន​អត្រា​ខ្ពស់ ដែលជា​ហេតុ​បង្ក​ឲ្យ​មាន​ករណី​រងរបួស​និង​ស្លាប់​នៅមានកម្រិត​ខ្ពស់​ផងដែរ​។20140710_083026

លោក​បញ្ជាក់ថា ក្នុង​រយៈពេល​១០​ថ្ងៃ​នៃ​ការចុះ​រឹតបណ្តឹង​ច្បាប់​ចរាចរណ៍​នេះ សមត្ថកិច្ច​បាន​ចុះ​អប់រំ​មនុស្ស​បាន​ចំនួន​១២៨៥​នាក់ ក្នុងនោះ​អ្នក​មិន​ពាក់មួក​មាន​៣១២​នាក់ ម៉ូតូ​ដែល​មិន​ដាក់​កញ្ចក់​មាន​៤២៩​គ្រឿង អ្នក​មិន​ពាក់​ខ្សែក្រវ៉ាត់​ចំនួន​៤១២​នាក់​…​។ លោក​បន្តថា​៖«​នៅក្នុង​បទល្មើស​នេះ យើង​បានធ្វើ​ការពិន័យ​ជា​ទឹកប្រាក់​បាន​ចំនួន​៥៦០១០០០​រៀល​»​។​ ​ជាមួយគ្នានេះ​បើតាម​លោក​ជឹម លាវ អភិបាលរង​ខេត្តកំពង់ចាម​បាន​មានប្រសាសន៍ថា ការ​រិត​បណ្តឹង​ច្បាប់​ចរាចរណ៍​គឺអាច​ធ្វើទៅបាន​នៅក្នុង​ក្រុង និង​តាម​តំបន់​ទីប្រជុំជន​នៅក្នុង​ខេត្តកំពង់ចាម​នេះ ដោយសារតែ​អ្នករស់នៅ​ក្នុង​ក្រុងមាន​ការយល់ដឹង​ច្រើនជាង​អ្នករស់នៅ​កន្លែង​ដាច់ស្រយាល​ឆ្ងាយៗ ពិសេស​គឺ​ប្រជាកសិករ​តែម្តង​។ លោក​បញ្ជាក់ថា​៖«​ប្រជាកសិករ​តែង​គិតថា មួកសុវត្ថិភាព​ដែលមាន​តម្លៃ​ពី​១០​ទៅ​២០​ដុល្លា​គឺ​ថ្លៃ​ណាស់ ដែល​ធ្វើ​ឲ្យ​ពួកគាត់​មិន​ហ៊ាន​ចំណាយលុយ​ទិញយក​មកប្រើប្រាស់​ទេ ដូច្នេះ​ការ​ពាក់មួក​នៅមានកម្រិត​តិច​នៅឡើយ​សម្រាប់​ខេត្តកំពង់ចាម​នេះ​»​។20140709_201445

​ស្របពេល​ជាមួយគ្នា​ផងដែរ លោក​ជឹម លាវ​ក៏បាន​ទទួលស្គាល់ថា ការអប់រំ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍ នៅ​មិនទាន់មាន​កម្រិត​ខ្ពស់​នៅឡើយ​ទេ សម្រាប់​ប្រជាកសិករ​នៅក្នុង​ខេត្តកំពង់ចាម ដោយសារតែ​ពួកគេ​មិនមាន​ពេលវេលា​គ្រប់គ្រាន់​មក​ចូលរួម​ក្នុង​កម្មវិធី​នេះ ដែល​ភាគច្រើន​ពួកគេ​តែង​យល់ឃើញថា ការធ្វើ​ស្រែចំការ​ប្រកប​របរ​ចិញ្ចឹមជីវិត គឺជា​រឿង​សំខាន់​ដែល​មិនអាច​ខកខាន​បាន ដូច្នេះ​នេះ​គឺជា​ឧបសគ្គ​ដែល​អាជ្ញាធរ​កំពុង​ស្វែងរក​គន្លឹះ​វិធី​ផ្សេងៗ​ទៀត ដើម្បី​ជម្រុញ​ដល់​ក្រុម​គោលដៅ​ទាំងនេះ​។​ ​20140709_201429

ពាក់​ព​ន្ធ័​និង​ករណី​មួកសុវត្ថិភាព​មានតម្លៃ​ថ្លៃ ជាហេតុ​ធ្វើ​ឲ្យ​ប្រជាកសិករ​នៅ​ខេត្តកំពង់ចាម មិន​ហ៊ាន​ទិញយក​មកប្រើប្រាស់ ត្រូវបាន​លោក​សៅ សុវណ្ណ​រតនៈ មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​(WHO)​ពន្យល់ថា ប្រជាពលរដ្ឋ​នៅតាម​ជនបទ មិនបាន​គិត​ទៅលើ​អត្ថប្រយោជន៍​នៃ​ការពាក់​មួកសុវត្ថិភាព​ទេ ខណៈពេល​កើតមាន​គ្រោះថ្នាក់​ចរាចរ​ពេល​កំពុងធ្វើដំណើរ នោះ​ការចំណាយ​ថវិការ​ច្បាស់​ជាច្រើន​ជាង​មុន​មិន​ខាន​។ លោក​បន្តថា ៖«​មួកសុវត្ថិភាព​អាច​ការពារ​ការរងរ​បួស​ក្បាល ដូច្នេះហើយ​ទើប​កន្លងមកនេះ​អង្គការ WHO បាន​សហការ​ជាមួយនិង​គណៈកម្មាធិកា​រ​ជាតិ​ដើម្បី​ចែកជូន​មួកសុវត្ថិភាព​ដោយ​មិន​គិតថ្លៃ​ស្ទើរ​គ្រប់កន្លែង​នៅ​ទូទាំងប្រទេស ដើម្បី​កាត់បន្ថយ​ការស្លាប់​និង​រងរបួស​ដោយ​ការ ប៉ះទង្គិច​ក្បាល​»៕ អត្ថបទ​ដោយៈ កញ្ញា រ៉ូ ដូ​ណា​ ​