វគ្គ​បំប៉ន​ពី​ច្បាប់​និង​វិស័យ​ដីធ្លី​ដល់​មេភូមិ​ប្រធាន​សហគមន៍​និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​ថ្មពួក​ ​បន្ទាយមានជ័យ ះ

0

បន្ទាយមានជ័យ៖ ការជំរុញ​កែទម្រង់​ដីធ្លី​ទៅបាន​វា​មិន​ត្រឹមតែ​ពាក់​ព​ន្ធ័​និង​សមត្ថកិច្ច​ជំនាញ​នោះទេ គឺ​វា​មានការ​ពាក់​ព​ន្ធ័​ច្រើន​ទៅនឹង​ក្រសួង​ស្ថាប័ន អាជ្ញាធរ​គ្រប់​ថ្នាក់​និង​ប្រជាពលរដ្ឋ ហើយ​ការជោគជ័យ​ឬ​បរាជ័យ អាស្រ័យ​លើ​ការចូលរួម​គាំទ្រ​ពី​គ្រ​ប់ម​ជ្ឍ​ដ្ឋា​ន ក្នុង​ការយល់​អំពី​ច្បាប់​

និង​គោលនយោបាយ ពាក់​ព​ន្ធ័​និង​វិស័យ​ដីធ្លី​របស់​មន្ត្រី​អនុវត្ត​ដីធ្លី​និង​ប្រជាពលរដ្ឋ​។​នេះ​ជាការ​លើកឡើង​របស់លោក លី សារី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់​និង សុរិយោដី​ខេត្តបន្ទាយមានជ័យ​ក្នុង​វគ្គ​បំប៉ន​ពី​ច្បាប់​និង​វិស័យ​ដីធ្លី​ដល់​មេភូមិ ប្រធាន​សហគមន៍​និង​ប្រជាពលរដ្ឋ​មកពី​ស្រុក​ថ្មពួក​រយ​:​ពេល​២​ថ្ងៃ ពីថ្ងៃ​ទី ១៤-១៦ ខែ​កក្ដ​ដា ឆ្នាំ​២០១៤​។​photo1

លោក ឌៀប ឈួន អភិបាលស្រុក​ថ្មពួក​លើកឡើងថា​: ដោយ​ក្នុងភូមិ​សាស្ត្រ​ស្រុក មាន​ដី​ច្រើន​ប្រភេទ ដី​លំនៅដ្ឋាន ដី​កសិកម្ម ដី​តំបន់​អភិរក្ស​ប្រា​ទ​បុរាណ រ​ម្មណី​ដ្ឋា​ន​ធម្មជាតិ​បន្ទាយឆ្មារ និង​តំបន់​ការពារ​ព្រៃ​សហគមន៍ ហើយ​តែង​កើតមាន​ទំនាស់​ជា​ញិ​ក​ញាប់​។ វគ្គ​បំប៉ន​ពី​ច្បាប់​និង​វិស័យ​ដីធ្លី​ដល់​មេភូមិ​ប្រធាន​សហគមន៍​និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​ថ្មពួក​រយះពេល ២​ថ្ងៃ​នៅពេលនេះ មេភូមិ​ប្រធាន​សហគមន៍​និង​ប្រជាពលរដ្ឋ ពិតជា​បាន​យល់ច្បាស់​ពី​និតិ​វិធី ក្នុងការ​ជំរុញ​កែទម្រង់​ដីធ្លី​អោទ​ទួលបាន​ជោគជ័យ​។​photo3

លោក លី សារី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង សុរិយោដី​ខេត្ត​បន្ទាយ​មាន ជ័យ​មានប្រសាសន៍ថា​: បញ្ហាដីធ្លី ជា​បញ្ហា​មួយ​ដែលមាន​ការពាក់​ព​ន្ធ័​និង​ការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម​និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​ហេតុនេះ​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ប្តេជ្ញាចិត្ត​ឥត​រាថយ​ជំរុញ​ការកែទម្រង់​ដីធ្លី​ផ្តោតលើ​ការពង្រឹង​ការគ្រប់គ្រង​ការរៀបចំ ការប្រើប្រាស់ ការបែងចែក​ដីធ្លី​ដើម្បី​រួមចំណែក​ធ្វើអោយ​សម្រេច​គោលដៅ​ជាតិ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ការធានា​សន្តិសុខ​ស្បៀង​ការការពារ​បរិស្ថាន​និង​ធនធានធម្មជាតិ​និង​ការអភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច នៃ​សេដ្ឋកិច្ច​ទីផ្សារ​។ photo4

ដូច្នេះ​ការអប់រំ​ផ្សព្វផ្សាយ​ដែល​ក្រសួង​រៀបចំ​ដែនដី គឺជា​ការចាំបាច់​មួយ​ដើម្បីអោយ​មន្ត្រី​អនុវត្ត​ច្បាប់​ក៏ដូចជា​ប្រជាពលរដ្ឋ​បាន​យល់ដឹង​អំពី​ច្បាប់​និង​គោលនយោបាយ​របស់​រដ្ឋ​អោយមាន​លទ្ធភាព​ចូលរួម​អនុវត្ត​ច្បាប់​និង​គោលនយោបាយ​ប្រកបដោយ​ប្រសិទ្ធិភាព​រួមចំណែក​ក្នុង​ការជំរុញ​អនុវត្ត​ការកែទម្រង់​ដីធ្លី​របស់​រដ្ឋាភិបាល​។ លោក លី សារី បន្ថែមថា​: ពេល​គ្រ​ប់ម​ជ្ឍ​ដ្ឋា​ន​បាន​យល់ដឹង​ពី​ច្បាប់​និង​គោលនយោបាយ​នោះ​បាតុភាព​អសកម្ម​ក្នុងសង្គម​និង​ថយចុះ​ដូចជា​បាតុភាព​រំលោភ​លើ​កម្មសិទ្ធិ​ឯកជន​និង​សិទ្ធិ​ស្របច្បាប់​ផ្សេងទៀត​លើ​ដីធ្លី​របស់​ពលរដ្ឋ photo6

បាតុភាព​ចូលកាន់​កាប់​និង​ទន្ទ្រាន​ដី​របស់​រដ្ឋ (​ដីព្រៃ ដី​ចំណីផ្លូវ ដី​ឆ្នេរ ដី​ក្នុង​ការពារ​នានា​…) ចាំបាច់​ត្រូវ​ពង្រឹង​អនុវត្ត​ច្បាប់​គ្រប់​ជ្រុងជ្រោយ​ដោយ​អនុវត្ត​អោយបាន​ព្រម​គ្នា ទាំង​វិធានការ​រដ្ឋបាល វិធានការ​អប់រំ​និង​វិធានការ​ច្បាប់​។​ សូមបញ្ជាក់ថា​: វគ្គ​បំប៉ន់​នេះ​សិក្ខាកាម​ត្រូវ​សិក្សា​លើ​មេរៀន​ចំនួន​៦​គឺ កម្ម​សិ​ទ្ទិ​លើ​អចលនវត្ថុ ភោ​គះ​និង​លទ្ធកម្ម សិទ្ធិ​តាមរយះ​ភោ​គះ សម្បទាន​ដី ការគ្រប់គ្រង​ដី​រដ្ឋ ការដោះស្រាយ​ទំនាស់​ដីធ្លី​របស់​គ​ណះ​ក​ម្មារ​សុរិយោដី ៕​ដោយ​:​ឃិន គ​ន្ធា​ ​