បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​សាលា​កំរើក​ក្រុង​សៀមរាប​បាន​ចូលរួម​ក្នុង​ពិធី​បើក​វេទិកាសាធារណៈ​ស្តីពី​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​

0

​សៀមរាប​៖​ បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​សង្កាត់​សាលា​កំរើក​ក្រុង​សៀមរាប​កាលពី​រសៀល​ថ្ងៃទី​១៤​ខែ​កក្ត​ដា​ឆ្នាំ​២០១៤​នេះ បាន​ចូលរួម​ក្នុង​ពិធី​បើក​វេទិកាសាធារណៈ​ស្តីពី​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដែល​បានរៀបចំ​ធ្វើឡើង​នៅក្នុង​បរិវេណ​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។​2

ក្រោម​អធិបតីភាព លោក វរសេនីយ៍ឯក ភឹង ចិន្តា​ឫ​ទិ្ធ ស្នងការរង​នគរបាល​ខេត្តសៀមរាប លោកស្រី កុយ វិសាល​អភិបាលរងក្រុង​សៀមរាប ដោយ​នៅក្នុង​ពិធី​នោះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ អស់លោក លោកស្រី ជា​នគរបាល​ជំនាញ​ដែល​ពាក់​ព័​ន្ឋ​ក្នុងការ អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​តំណាង​មន្ទីរ​អង្គភាព​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​និង​អាជា្ញធរ​សង្កាត់ ជាច្រើន​បាន​ចូលរួម​ផងដែរ​។​1

បន្ទាប់ពី​លោក សាម ឡ​ម ចៅសង្កាត់​សាលា​កំរើក ឡើង​អាន​របាយការណ៍​ស្តីពី​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដែល​បាន​អនុវត្ត​កន្លងមក​នៅក្នុង​សង្កាត់​ដោយ​ទទួលបាន​នូវ​លិទ្ធ​ផល​ល្អ ក៏ដូចជា លោក វរសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង អធិការនគរបាល​ក្រុង​សៀមរាប​ឡើង​ធ្វើការ​ផ្សព្វផ្សាយ​និង​ធ្វើការ​បកស្រាយ​បន្ថែម​ទាក់ទង​ទៅ​និង​លក្ខ​ណះ​សម្បត្តិ​ទាំង​៩​យ៉ាង​របស់​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​លោក​បាន​លើកយក​នូវ​១​ចំណុច​ម្តងៗ​លក្ខ​ណះ​សម្បត្តិ​ទាំង​៩​យ៉ាង​របស់​ភូមិ​ឃុំ​មាន​សុវត្ថិភាព​មក​ធ្វើការ​បកស្រាយ​និង​ពន្យល់​ណែនាំ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រួចមក ។3

សមាសភាព​វាគ្មិន​ជំនាញ​ទាំងអស់​ក៏បាន​ឡើង​ធ្វើការ​ផ្សព្វផ្សាយ​និង​ធ្វើការ​បកស្រាយ​គ្រប់​រូបភាព​បន្ថែមទៀត​និង​បានធ្វើ​ការបកស្រាយ​នូវ​រាល់​ចម្ងល់​ក៏ដូចជា​សំណួរ​របស់​បងប្អូន​ក្នុង​អង្គពិធី ទៅតាម​ជំនាញ​និ​មួយៗ​ប្រកបដោយ​ភាព​យល់​ស៊ី​ជំរៅ ។ មានប្រសាសន៍​សំណេះសំណាល​និង​ធ្វើការ​ផ្តាំផ្ញើរ​ក្នុង​ពិធី​បើក​វេទិកាសាធារណៈ​ស្តីពី​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព នាឱកាស​នោះ​លោក​វរសេនីយ៍ឯក ភឹង ចិន្តា​ឫ​ទិ្ធ ស្នងការរង​នគរបាល​ខេត្តសៀមរាប ព្រមទាំង​លោកស្រី កុយ វិសាល​អភិបាលរងក្រុង​សៀមរាប បាន​មានប្រសាសន៍​បញ្ជាក់ថា​ពិធី​បើក​វេទិកាសាធារណៈ​ស្តីពី​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នេះ​សមត្ថកិច្ច​ជំនាញ​តែងតែបាន​រៀបចំ​ធ្វើឡើង​ជាប្រចាំ​គឺ​ក្នុង​គោលបំណង​ដើម្បី​ឲ្យ​បងប្អូន​ទាំងអស់​ត្រូវធ្វើ​យ៉ាងណា រួមគ្នា​ពិភាក្សា​រក​គន្លឹះ​ល្អៗ​យកទៅអនុវត្ត​បន្ត​ក្នុង​ការបង្ការ​ទប់ស្កាត់​និង​ធ្វើការ​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​អោយ​អស់ពី​ភូមិ​ឃុំ​របស់​យើង​។​4

ពិសេស គឺ​សូមអោយ​បងប្អូន​បន្ត​ចូលរួម​សហការ​ណ៍​គ្នា​បន្តទៀត​ជាមួយ​សមត្ថកិច្ច​និង​អា​ជ្ងា​ធរមាន សមត្ថកិច្ច គ្រប់លំដាប់​ថ្នាក់​ក្នុងការ​ផ្តល​ព័​ត៍​មាន​ជូន​ដល់​សមត្ថកិច្ច​ជំនាញ​បន្ត​ជំរុញ​លើ​ចលនា ប្រជា​ការពារ​ភូមិ​ឃុំ ក៏ដូចជា​សូម​ឲ្យ​បងប្អូន​ដែល​មានមុខ​នៅទីនេះ​បន្ត​ផ្សព្វផ្សាយ​គោល នយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ផ្សេងទៀត ដែល​មិនទាន់ បាន យល់​ជ្រាប​ច្បាស់​អោយ​ពួកគាត់​បាន​យល់​ស៊ី​ជំរៅ​និង​គ្រប់​រូបភាព​សំដៅ​រួម​បាន​នូវ​ការកាត់បន្ថយ​បទល្មើស គ្រប់ ប្រភេទ រក្សាបាន​នូវ​សន្តិសុខ​សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​សា​ធា​រណះ​អោយ បាន​កាន់តែ​ល្អប្រសើរ​ថ្វេ​រ​ឡើង​។​ស្រប​ពេលដែល​ប្រទេសជាតិ​របស់​យើង​កំពុង​តែមាន​ភាព​រីកចំរើន​លើ​គ្រប់​វិស័យ​ដោយ​ឥតឈប់ឈរ​ក្រោម​មា​គា​ដឹកនាំ​ប្រទេស​ប្រកបដោយ​គិ​តិ​បណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ រូបភាព និង អត្ថបទ លោក ខេង ខេមរា​5