យុវជនម៉ូតូធំក្នុងខេត្តសៀមរាប ចង់ឲ្យពិភពលោកដឹងកាន់តែច្បាស់ចំពោះការរីកចម្រើនពីវិស័យម៉ូតូធំនៅកម្ពុជា

0

សៀមរាប៖ លោក គឿម ឡូ ជាកីឡារម៉ូតូធំមួយរូប មានទីលំនៅក្នុងខេត្តសៀមរាប បានបង្ហាញ់ថា បច្ចុប្បន្ននៅទូទាំងពិភពលោកវិស័យកីឡារម៉ូតូធំមានការរីកចម្រើនខ្លាំង ប៉ុន្តែសម្រាប់កម្ពុជានៅមិនទាន់មានការរីចម្រើនខ្លាំងនៅឡើយ តែក្នុងនោះដែរនៅកម្ពុជាក៏មានអ្នកដែលស្រឡាញ់ និងចូលចិត្តវិស័យនេះច្រើនគួរឲ្យកត់សម្គាល់ដែលនេះ គឺជាការបញ្ជាក់ឲ្យឃើញច្បាស់ពីការរីកចម្រើននៃវិស័យកីឡារម៉ូតូធំនៅកម្ពុជាផងដែរ ។

លោក គឿម ឡូ បន្តថា ក្នុងនោះដែរកន្លងមកនៅក្នុងប្រទេសកម្ពុជាចំពោះកម្មវិធីនៃការប្រណាំងម៉ូតូធំ គឺមានច្រើនដោយសារតែមានក្រុមហ៊ុន ក៏ដូចជាអង្គភាពពាក់ព័ន្ធបានរៀបចំ ដើម្បីធ្វើការផ្វព្វផ្សាយនៃវិស័យកីឡានេះ ហើយវាក៏ជាឱកាសមួយសម្រាប់កម្ពុជាយើងក្នុងការបង្ហាញ់នូវសមត្ថភាពទាក់ទងទៅនឹងកីឡាននេះឲ្យពិភពលោកបានដឹង ជាពិសេសក្នុងពេលដ៏ខ្លីខាងមុខនេះ នៅខេត្តសៀមរាបគឺមានការរៀបចំនូវ ព្រឹត្តិការណ៍ Motorrad Angkor Festival 2019 ដែលនេះជាឱកាសដែលអ្នកចូលចិត្តជាមួយនឹងកីឡារម៉ូតូធំនៅខេត្តសៀមរាប ក៏ដូចជាកម្ពុជា បានបញ្ចេញនូវសមត្ថភាពដើម្បីឲ្យពិភពលោកបានស្គាល់កាន់តែទូលំទូលាយបន្ថែមទៀត ។

ជាកីឡាករម៉ូតូធំដូចគ្នាដែរនោះ យុវជន បញ្ញា បានបង្ហាញ់អារម្មណ៍ដែរថា ចំពោះលោក និងសមាជិកក្នុងក្រុមទាំងអស់គ្នាពិតជាមានចិត្តសប្បាយរីករាយដែលបានចូលរួមក្នុងនូវ ព្រឹត្តិការណ៍ Motorrad Angkor Festival 2019 ក្នុងខេត្តសៀមរាបនាពេលខាងមុខនេះ ប៉ុន្តែក្នុងនោះដែរ ពួកគាត់ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដោយសារតែម៉ូតូរបស់ពួកគាត់នៅមានការខ្វះខាត់បច្ចេកទេសច្រើន ហើយពួកគាត់ជាអ្នកចាប់ផ្ដើមដំបូងក្នុងការប្រកួតនេះ ដូចនេះពួកគាត់ក៏បានសំណូមពរទៅដល់ក្រសួងពាក់ព័ន្ធនៃវិស័យកីឡារទាំងអស់សូមជួយក្នុងការផ្សព្វផ្សាយនូវកីឡាទាំងនេះឲ្យបានច្រើនផងដែរ ដើម្បីឲ្យវិស័យមួយនេះរីកចម្រើនកាន់តែខ្លាំងនៅក្នុងប្រទេស និងនៅទូទាំងពិភពលោក ។

គួរឲ្យដឹងដែរថា ព្រឹត្តិការណ៍ Motorrad Angkor Festival 2019 និងប្រព្រឹត្តិទៅនៅថ្ងៃទី ៦.៧.៨ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ នៅទឹកដីអង្គរនៃខេត្តសៀមរាបដែលនឹងមានអ្នកជិះម៉ូតូជិត ១០០០នាក់ មកពីទូទាំងកម្ពុជា និងតំបន់ ASEAN អញ្ជើញចូលរួម ហើយក្នុងនោះក៏មាននូវកម្មវិធី ប្រណាំងម៉ូតូ ការដង្ហែរក្បួនម៉ូតូសប្បុរសធម៌ ការតាំងពិពរណ៌ពាណិជ្ជកម្ម ផលិតផល និងសេវាកម្មដែលទាក់ទងជាមួយម៉ូតូ និងមានការប្រគុំតន្ត្រីផងដែរ ៕

ដោយ៖ អ៊ុន ណារាជ្យ