​ប៉ូលិស​ខេត្តសៀមរាប​ចាប់ខ្លួន​យុវជន​ម្នាក់​ក្រោយពេល​រំលោភ​លើ​ក្មេងស្រី​អាយុ​១១​ឆ្នាំ​បានសម្រេច​

0

​ ​សៀមរាប​៖ ប៉ូលិស​ខេត្តសៀមរាប​បានធ្វើការ​អះអាងថា​កម្លាំង​របស់​លោក​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​បាន​ចាប់​ក្មេងស្រី​អាយុ​១១​ឆ្នាំ​រំលោភ​រហូត​បានសម្រេច​ខណៈពេលដែល​ក្មេងស្រី​នោះ​ទៅ​ឃ្វាលក្របី​នៅក្នុង​ព្រៃ​ជុំគ្នា​។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​ល្ងាច​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០១៤​ស្ថិតនៅ​ចំណុច​ក្នុងព្រៃ​ត្រពាំងថ្ម​ភូមិ​បឹង​ឃុំ​ឬ​ស្សី​លក ស្រុក​ជីក្រែង ខេត្តសៀមរាប​។​ ​ ​???????????????????????????????

​នាយរង​ស្តីទី​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​លោក​វរៈសេនីយត្រី​នុ​ល​រ៉ុង​បាន​ប្រាប់​អ្នកកាសែត​ថា​យោងតាម​ពាក្យបណ្តឹង​របស់​ឪពុក​ជនរងគ្រោះ​ឈ្មោះ​ឡ​ម​តុល​អាយុ​៤៥​ឆ្នាំ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​បាន​ប្រាប់​សមត្ថកិច្ច​ឱ្យដឹងថា​នៅ​ល្ងាច​នោះ​កូនស្រី​របស់គាត់​មកពី​ឃ្វាលក្របី​វិញ​បាន​ប្រាប់​ម្តាយ​ថា​ឈ្មោះ​វ៉ិ​ត​បាន​ចាប់រំលោភ​ខ្ញុំ​រួច​ក៏​ដើរទៅ​បាត់​។​???????????????????????????????

​បន្ទាប់ពី​កូន​ប្រាប់​ពី​អង្គហេតុ​ដូច្នេះ​គាត់​ក៏បាន​ទៅប្តឹង​នគរបាល​ប៉ុស្តិ៍ ឬ​ស្សី​លក ឱ្យ ជួយ​រក​យុត្តិធម៌​ជូន​គាត់​ផង​។ ​លោក នុ​ល រ៉ុង បញ្ជាក់ទៀតថា ជនសង្ស័យ​ឈ្មោះ​វឿន​វ៉ិ​ត​អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​ត្រូវបាន​កម្លាំង​អធិការនគរបាល​ស្រុក​ជីក្រែង​ចុះទៅ​ធ្វើការ​ឃាត់ខ្លួន​ជាក់ស្តែង​ក្នុងផ្ទះ​ជនសង្ស័យ​ខាងលើ​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែកក្កដា​រួច​កសាង​សំណុំរឿង​មក​ការ​រិ​យា​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​។​ ​ ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ជនសង្ស័យ​នេះ​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែកក្កដា​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​រីឯ​ជនរងគ្រោះ​ឈ្មោះ​ត​.​អ​ត្រូវបាន​ម្តាយ​យកមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ទាំងយប់​ថ្ងៃទី​១៣​នោះ​។​ ​ ​