​អាម៉េរិក បង្ហោះ​យាន អវកាស​នាំ​ស្បៀង ទៅកាន់​ស្ថានីយ អវកាស​អន្តរជាតិ ទទួលបាន​ជោគជ័យ

0

​ ​ទីភ្នាក់ងារ​អវកាស សហរដ្ឋ​អាម៉េរិក ហៅ​កាត់​(NASA) បានបង្ហាញ​អំពី​រូបភាព ក៏ដូចជា សកម្មភាព នៃ​ការបាញ់​បង្ហោះ​យានអវកាស​នាំ​ស្បៀង ដែល​គេ​ចាត់ទុក​ជាយា​នទី​២​នោះ ត្រូវបាន បង្ហោះ​ទៅកាន់ ស្ថានីយ​អវកាស​អន្តរជាតិ ដោយ​ទទួលបាន​ជោគជ័យ ។​ ​យានអវកាស​នាំ​ស្បៀង ត្រូវបាន​បាញ់​បង្ហោះ​ឡើង ដោយ​គ្រាប់​រ៉ុក្កែត Antares ហើយ​បាន​បង្ហោះ ឡើង នៅវេលា​ម៉ោង ១២​និង​៥២​នាទី​យប់ ម៉ោង​នៅក្នុង​តំបន់ ដោយ​បាញ់​ចេញពី​តាំង​បង្ហោះ​យាន​នៅ វឺ​ជី​នៀ ។​ ​

ក្រោយពី​បាន​បាញ់​បង្ហោះ ដល់ទី​លំហ​ប្រមាណ ១០​នាទី យាន​នាំ​ស្បៀង​ក៏បាន​ផ្តាច់ខ្លួន ហើយ​ឆ្ពោះទៅ កាន់​ស្ថានីយ​អវកាស​អន្តរជាតិ ។​ ​នៅក្នុង​យានអវកាស នាំ​ស្បៀង​នោះ គេ​ឃើញ​មាន​នាំយក ទៅជា​មួយ​នូវ​គ្រឿង​ប្រើប្រាស់ ដែល​រួមមាន អាហារ និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​នៅ​ស្ថានីយ​អវកាស ។​ ​គួររំលឹកថា ការបាញ់​បង្ហោះ យានអវកាស​នាំ​ស្បៀង​ទី​១ គឺ​បាន​ធ្វើឡើង នៅក្នុង​ខែមករា កន្លងទៅនេះ ។

តាម​ផែនការ​ទីភ្នាក់ងារ​ខាងលើ នឹងធ្វើ​ការបាញ់​បង្ហោះ​យាន​នាំ​ស្បៀង ទី​៣ ដែល​នឹង​ធ្វើឡើង នៅក្នុង​ខែ តុលា ខាងមុខ ។​ ​សម្រាប់​ឆ្នាំ​២០១៥ នឹងធ្វើ​ការបាញ់​បង្ហោះ​យានអវកាស ចំនួន​៣​ទៀត ដើម្បី​នាំយក​ស្បៀង​ជួយ ដល់ ស្ថានីយ​អវកាស​បន្ថែមទៀត ៕