សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌសែនសុខចុះសួរសុខទុក្ខសមាជិកយុវជនសង្កាត់ទឹកថ្លា ដែលជួបគ្រោះថ្នាក់ចរាចរណ៍

0

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌសែនសុខ រួមជាមួយអនុប្រធាន សមាជិក សមាជិកា បានទៅសាកសួរសុខទុក្ខ កញ្ញា ដារីកា យុវជនសង្កាត់ទឹកថ្លា ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅផ្ទះ។

ក្នុងឱកាសសាកសួរសុខទុក្ខនោះ លោកប្រធាន សសយកខណ្ឌ បានពាំនាំនូវមតិផ្តាំផ្ញើសួរសុខទុក្ខ ពីថ្នាក់ដឹកនាំ ដែលកន្លងមកប្អូនបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការធ្វើការងារស្ម័គ្រចិត្ត សកម្មភាពមនុស្សធម៌ផ្សេងៗក្នុងមូលដ្ឋាន និងសំដែងនូវការចូលរួមសោកស្តាយចំពោះគ្រោះថ្នាក់នេះ និងសូមជូនពរឲ្យប្អូនស្រីឆាប់ជាសៈស្បើយ។

ជាមួយនេះ ក្រុមការងារក៏បាននាំយកនូវគ្រឿងបរិភោគ និងថវិកាមួយចំនួនជូនដល់ប្អូនស្រី ដារិកា ផងដែរ៕