បែកធ្លាយរឿង លោក ថុង គុន្ធវីរ: មន្រ្ដីការិយាល័យសេដ្នកិច្ចខេត្តកំពងធំប្រើកាំភ្លើងក្រៅអង្គភាពបាញបោះសេរីផ្អើលពលរដ្ននៅក្រុងស្ទឹងសែនទាំងកណ្ដាលអាធ្រាត

0

កំពង់ធំ= មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ននិងមន្រ្ដីរាជការក្នុងក្រុងស្ទឹងសែនថា មាននគរបាលម្នាក់ឈ្មោះ ថុង គុន្ធវីរ: ជាមន្រ្ដីការិយាល័យសេដ្នកិច្ចខេត្ត បានដកកាំភ្លើងខ្លីម៉ាកK54 ចេញពីក្រោមកែបម៉ូតូម៉ាក ស្មាស ហើយបាញបោះសេរីចំនួន២គ្រាប់នៅលើស្ពានត្បូងចាម បន្ទាប់ពីបានស៊ីផឹកច្រៀងរាំលេងយ៉ាងសប្បាយក្នុងឃ្លិបមួយកន្លែងដែលនៅក្បែរនោះ ការបាញបោះនេះដោយសារ មានការឈ្លោះប្រកែកគ្នាជាមួយមិត្តភក្កិ ធ្វើអោយប្រជាពលរដ្នដែលនៅក្បែរនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីយប់រលងអាធ្រាត ថ្ងៃសៅរ៍ ទី២១ ឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ក្នុងសេចក្ដីរាយការណ៍នោះបានអោយដឹងថា បន្ទាប់ពីផ្ទុះអាវុធរួចមកក៏មានកម្លាំងនគរបាលក្រុងស្ទឹងសែនជាច្រើននាក់បានដេញតាម តែមិនទាន់រហូតបានរយះពេល៣ថ្ងៃ លោក ថុង គុន្ធវីរ: បានសារភាពថា លោកបានបាញបោះ ចំនួន ២គ្រាប់នៅលើស្ពានត្បូងចាម ! សេចក្ដីរាយការណ៍បន្ដថា កាំភ្លើងដែលបាញបោះនោះមិនមាននៅក្នុងអង្គភាពនោះទេ រហូតមកដល់ពេលនេះ១សប្ដាហ៍ហើយ ទាំងមេទាំងកូនត្រូវរូវគ្នាខំប្រឹងលាក់រឿងដ៏រំជើមរំជួលនេះយ៉ាងស្ងាត់ឈឹង។
ជុំវិញរឿងនេះអ្នកសារព័ត៏មាន យើងមិនទានអាចសុំការសម្ភាសពីលោក អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំបានទេ នៅព្រឹកថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ២០១៩នេះ ដោយលោកថា កំពុងស្ថិតនៅក្នុងកម្មវិធីបុណ្យនៅវត្តកំពង់ធំ។
មហារជនរងចាំមើល លោកស្នងការនគរបាលខេត្តកំពង់ធំមានចំណាត់ការយ៉ាងណាចំពោះមន្រ្ដីក្រោមឃ្លៀករបស់ខ្លួន ដែលបានបាញបោះសេរីនេះបែបនេះ ? ខណះពេលដែលគេទទឹងចាំមើលចំណាត់នេះក៏មានមតិពលរដ្ននិងមន្រ្ដីរាជការខ្លះលើកឡើងថា នេះចំលើមន្រ្ដីនគរបាលកូនចៅរបស់ខ្លួនទើបស្ងាត់ឈឹងមិនលិចលឺពីចំណាត់ការអ្វីទាល់តែសោះ ! តែបើសិនចំលើប្រជាពលរដ្នវិញ ម្លេះសមចាប់គេវៃខ្នោះដៃ បញ្ចូនទៅសាលាដំបូង ចាត់ការបញ្ចូនពន្ធនាគាជាមិនខាន ។
ជុំវិញ ការរឹះគន់នេះក៏មានមន្រ្ដីជាន់ខ្ពស់ច្រើននាក់នៅក្នុងស្នងការនគរបាលខេត្តកំពង់ធំបានអោយដឹងថា លោក ថុង គុន្ធវីរ: នេះជាមនុស្ស ឆ្កែកន្ទុយខ្វៀន និយាយមិនស្ដាប់ ថាមិនតាម ទៅកន្លែងណាបង្ករឿងកន្លែងនោះ មិនមែនតែលើកនេះទេ កាលលើកមុន៣ទៅ៤ដងហើយដែលបាញបោះសេរីបែបនេះ ហើយមិនគួរណាលោក អ៊ុក កុសល ស្នងការខេត្តកំពង់ធំទុកមនុស្សបែបនេះប្រើនោះទេ។
ប្រសិនបើ លោក នេត សាវឿន អគ្គស្នងការនគបាលជាតិ ជ្រាបរឿងនេះ តើលោកមានចំណាត់ការយ៉ាងណាបើមន្រ្ដីនគរបាលថ្នាក់ក្រោមដែលធ្វើរបៀបនេះ?៕