លោក Diego Maradona អះអាងថា ពានរង្វាន់​បាល់​មាស​ ​មិន​សម​ឲ្យ​ទៅ Lionel Messi ទេ​

0

​ ​ ​វិ​រ​បុរស​បាល់ទាត់​របស់​អា​ហ្ស​ង់​ទីន​លោក Diego Maradona បាន​អះអាងថា ពានរង្វាន់​បាល់​មាស​របស់ FIFA មិន​សម​ឲ្យ​ទៅ​កីឡាករ Lionel

Messi នោះទេ​គឺ​វា​សម​នឹង​ឲ្យ​ទៅ​កីឡាករ James Rodriguez របស់​កូ​ឡុំ​ប៊ី​វិញ ។​ ​លោក Maradona បាន​និយាយថា Messi លេង​មិន​បានល្អ​ទេ​ក្នុង​ការប្រកួត World Cup លើក​នេះ ហើយ​ពានរង្វាន់​បាល់​មាស​គួរតែ​ឲ្យ​ទៅ​កីឡាករ playmaker របស់​ក្លិប Monaco វិញ ។​ ​លោក Maradona ប្រាប់​សារព័ត៌មាន The Telegraph ថា “Messi ជា​កីឡាករ​ល្បី ប៉ុន្តែ​ក្រុម​គណៈកម្មការ មិន​សម​ឲ្យ​ពាន​នេះ​ទៅ Messi ទេ​” ។ លោក​បាន​បន្តថា “James Rodriguez ជា​កីឡាករ​ល្អ​ជាង ហើយ​ការ​ឲ្យ ពាន​នេះ​ទៅ Messi ខ្ញុំ​គិតថា​វា​ទាក់ទង​នឹង​ទីផ្សារ​ពាណិជ្ជកម្ម​” ។​ ​គួរ​បញ្ជាក់ថា កីឡាករ Rodriguez គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាងគេ​ក្នុងការ​ប្រកួត World Cup ដោយ​ស៊ុត​បាន​ចំនួន​៦​គ្រាប់ ៕