​លោកស្រី​ម៉ែន សំអន​៖ ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​ប្រចាំ​នៅ​កម្ពុជា បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ សម្របសម្រួល ការទូត ,​ពាណិជ្ជកម្ម កសិកម្ម​, ឧស្សាហកម្ម ទេសចរណ៍ ,​និង​វប្បធម៌

0

​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​វៀត​ណា​ម ប្រចាំ​នៅ​កម្ពុជា បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ សម្រប សម្រួល និង​បាន​ជំរុញ ឲ្យ​អ្នកវិនិយោគទុន​វៀតណាម មក​បណ្ដាក់​ទុក​រកស៊ី​នៅ​ប្រទេស​កម្ពុជា កាន់តែ​ច្រើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ទៅលើ​វិស័យ ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និង​វប្បធម៌ នេះ​ដោយសារ​ចំណង​មិ​ត្ដ​ភាព សាមគ្គីភាព និង​កិច្ច សហ​ប្រតិ​ប​ត្ដិ​ការ លើ​វិស័យ​នយោបាយ​រវាង​ប្រទេស​ទាំងពីរ​ដ៍​ល្អ​ជាមួយគ្នា នេះ​បើតាម​ការ បញ្ជាក់​ឲ្យ​ដឹង​ពី លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច ក្នុង​ឪ​កាស​ទទួល​ជូ​ប​សម្ដែង​ការ​គូរ​សម ជាមួយ​លោក​ង៉ូ​អា​ញ់​ហ្ស៊ុ​ង (Ngo Anh Dzong ) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បញ្ចា​ប់​អាណ​ត្ដិ​បេសកកម្ម​ការទូត​នៅ​កម្ពុជា កាល​ព្រឹក​ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ​២០១៤ នៅ​ទីស្ដីការក្រសួង ។a1

លោកស្រី​ម៉ែន សំអន បាន​សម្តែង​នូវ​ការ​សាទរ​ចំពោះ​ភាព​រីកចម្រើន របស់​ប្រទេស វៀតណាម ក្នុងការ​អភិវឌ្ឍ ហេ​ដ្ឋា​ច​នា​សម្ព័ន្ធ និង​ការទូត ជាមួយ​បណ្ដា​ប្រទេស ជិតខាង បានល្អ ។ ប្រទេស​វៀតណាម ក៍​ដូចជា​ប្រជាជន​វៀតណាម​តែងតែ សហប្រតិបត្តិការ​ជាមួយ​កម្ពុជា បានល្អ​លើ​គ្រប់​វិស័យ ។ នេះ​ជា​ជោគជ័យ​ដ៏​ធំធេង​ក្នុងការ​អភិវឌ្ឍ សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និង​វប្បធម៌ ជាមួយគ្នា​បានល្អ​។​ការទំនាក់ទំនង​ជាមួយ​គ្នាដ៍​ល្អ​នេះហើយ​ដែល​ធ្វើ​ឲ្យ​អ្នកវិនិយោគទុន​វៀតណាម មាន​ទំនុក​ចិ​ត្ដ​បានមក បណ្ដាក់ទុន​រកស៊ី​នៅ​កម្ពុជា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​កាន់តែ​ច្រើនឡើង ឥតឈប់ឈរ ។ a2

លោកស្រី​ក៏បាន​អគុណ​ចំពោះ​ប្រតិភូ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល បានមក​បំពេញភារកិច្ច​ការទូត​នៅ​កម្ពុជា​ដ៍​ល្អ​ជាមួយគ្នា​អស់​រយៈពេល​៣​ឆ្នាំ​មកនេះ ដើម្បី​ពង្រឹងពង្រីក​ចំណង​សាមគ្គីភាព​និង កិច្ចសហប្រតិបត្តិការ​រវាង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ​ក្នុងការ​ទំនាក់ទំនង​គ្រប់​វិស័យ​ក៏​ដូច​ការវិនិយោគ ក្នុងប្រទេស​កម្ពុជា​ដែល​ផ្ដោត​សំខាន់​លើ​ការងារ​កសិកម្ម​ដំណាំ​កៅស៊ូ និង​ដំណាំ​ស្រូវ និង​បណ្តុះបណ្តាល​ធនធានមនុស្ស ការផ្លាស់ប្ដូរ​បទពិសោធ​ន៍​អធិការកិច្ច រវាង​ប្រទេស​ទាំងពីរ​បានល្អ​ជាមួយ​គ្នា មិនតែប៉ុណ្ណោះ​ប្រទេស​វៀតណាម ក៍​បានផ្ដល់​ជំនួយឥតសំណង ជាច្រើន​ដល់​កម្ពុជា​ផងដែរ ។

លោកស្រី ក៍បាន​សន្យា នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ឯកអគ្គរដ្ឋទូត​ថ្មី ដែល​មក​ជំនួស​។​ លោក ង៉ូ អា​ញ់ ហ្ស៊ុ​ង (Ngo Anh Dzong ) ក៏បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​ភាព​រីកចម្រើន​របស់​ក​ម្ពុ​ជា​ដែល​បាន និង​កំពុងអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​ធ្វើ ឲ្យ​ប្រជាជន មាន​ជីវភាព​ធូរធារ ពិសេស​មាន​សុខ សន្តិភាព សណ្ដាប់ធ្នាប់​ល្អ ។ នេះ​ជា​លើកចុងក្រោយ​ហើយ​ដែល​លោក​មាន​កិត្តិយស​មក​បំពេញភារកិច្ច​នៅ​កម្ពុជា ហើយក៏​សូម​ជម្រាបលា​ផងដែរ​។ លើសពីនេះ​កម្ពុ​ជាមាន​ប្រមុខ​ដឹកនាំ​ឈ្លាសវៃ គឺ​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី​តែម្តង ទើប​កម្ពុ​ជាមាន​ការរីក​ចម្រើន​បែបនេះ​។a3

លោក​បន្តថា​៖​វៀតណាម និង​កម្ពុជា តែងតែមាន​ទំនាក់ទំនង​ដ៍​ល្អ​ជាមួយគ្នា​លើ​គ្រប់​វិស័យ​ហើយ លោក​នឹង​ជំរុញ​ឲ្យ​អ្នកវិនិយោគទុន​វៀតណាម មក​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុ ឲ្យ​កាន់តែ​ច្រើនឡើង​ថែមទៀត​លើ​គ្រប់​វិស័យ ក្នុងនោះ​មាន វិស័យ​កសិកម្ម ឧស្សាហកម្ម ពាណ​ជ្ជ​កម្ម វប្បធម៌ និង​ទេសចរណ៍ ត្រូវអនុវត្ត​មុនគេ​និង​ជួយ​បន្ត​បណ្តុះបណ្តាល​ធនធានមនុស្ស​នៅ​កម្ពុជា​។ ជាមួយគ្នានេះ​លោកស្រី​ម៉ែន សំអន ក៏បាន​បង្ហាញ​ពី​ការគិតគូរ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី​ចំពោះ​អ្នក​វិនិយោគិន វៀតណាម​ក៏​ដូច​គ្រប់​អ្នក​វិយោគ​ទាំងអស់ ក្នុងប្រទេស​កម្ពុជា ដោយ​ធានា​ផ្នែ​ប្រព័ន្ធ​ច្បាប់ និង​សន្តិសុខ សុវត្ថិភាព ជូន​ដល់​ពួកគេ​ផងដែរ ៕ ដោយ​៖ សំរិត​ ​