ផ្ដល់​អំណោយ​ដល់​គ្រួសារ​កងកម្លាំង​អាវុធហត្ថ​ក្រីក្រ​នៅ​ស្រុក​ព្រះ​នេ​ត​ព្រះ​

0

​បន្ទាយមានជ័យ​: អំណោយ​ដែល​រួមមាន​:​អង្ក ១០០​គីឡូក្រាម មី ២​កេះ ត្រីខ​២​យួរ ទឹកត្រី​២​យួរ ទឹកស៊ីអ៊ីវ​២​យួរ មុង​២ កន្ទេល​២ និង​សម្ភា​រះ​ផ្ទះបាយ​មួ​ចំនួន​ទៀត ព្រមជាមួយ សំលៀកបំពាក់​កុមារ ១០​កំ​ភ្លេ និង​ថវិការ ៣​លាន ១​សែន​រៀល ត្រូវបាន​លោក ឧត្ដមសេនីយ៍ ឱ បូ​រិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ នាយ​-​នាយរង​ង​រាជ​អាវុធហត្ថ​ខេត្ត​នាំយក​ផ្ដល់ជូន​ដល់​គ្រួសារ​កងកម្លាំង​អាវុធហត្ថ​ក្រីក្រ​នៅ​ភូមិ គោក​លន់ ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះ​នេ​ត​ព្រះ​. ខេត្តបន្ទាយមានជ័យ​កាល​៩​ព្រឹក​ថ្ងៃទី ២៤ កក្ដ​ដា ២០១៤​។​photo1

លោក​ឧត្ដមសេនីយ៍ ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​មានប្រសាសន៍ថា​: ថ្នាក់ដឹកនាំ​កង​រាជ​អាវុធ ហត្ថ​នៅ​ទូទាំងប្រទេស តែង​គិតគូរ​ដល់​សុខទុក្ខ​និង​ឧបត្ថម កងកម្លាំង ខ​ណះ​ពួកគាត់​មាន​មាន​ធុ​រះ​ផ្សេងៗ ដូចជា​គ្រោះថ្នាក់​ក្នុងពេល​បំពេញបេសកកម្ម មាន​ជម្ងឺ​ដ​ង្កា​ត់ រងគ្រោះ​ដោយ​ឧ​ប​តិ​ហេតុ​ដោយ​ចៃដន្យ គ្រួសារ​ក្រីក្រ ការទទួល​មរ​ណះ​ភាព ជាដើម ថ្នាក់ដឹកនាំ នាយ នាយរង អា​វុ​ហ​ត្ត​តែង​ចុះ​សួ​សុខទុក្ខ និង​នាំ​អំណោយ​ផ្ដល់ជូន​ដល់​គ្រួសារ​កងកម្លាំង​អាវុធហត្ថ មិនអោយ​ពួកគេ​នៅ​ដោយ​ឯក​កោ ហើយ​គ្មាន​ទីពឹង​នោះឡើយ​។ ការយកចិត្តទុកដាក់​លើ​កងកម្លាំង ជា​ប្រពៃណី របស់​ថ្នាក់ដឹកនាំ និង​កងកម្លាំង​នៅ​ទូទាំងប្រទេស​។​ photo2

លោក​ឧត្ដមសេនីយ៍ ឱ បូ​រិន្ទ មានប្រសាសន៍​បន្តថា​: ដូច​ក្នុងឱកាស​ខួប​លើក​ទី​២១​កំណើត​កង​រាជ​អាវុធ ហត្ថ​ជាតិ លោក មាស ម៉ាន កងកម្លាំង​អា​វុ​ហ​ត្ត និង​គ្រួសារ​ដែលមាន​ជីវភាព​ក្រីក្រ នៅ​ភូមិ​ឃុំ​ខាងលើ ត្រូវបាន​ប្រគល់ជូន​អំណោយ​ជា​ស្បៀង សម្ភា​រះ​និង​ថវិការ លើកទឹកចិត្ត ហើយ​អាចអោយ​ក្រុមគ្រួសារ​នេះ មាន​ជីវភាព​ធូ​ធា​ជាង​មុន​។​ ជា​មួ​គ្នា​នេះ​លោក​ឧត្ដមសេនីយ៍ ឱ បូ​រិន្ទ បាន​សន្យា​ប្រគល់ជូន​បន្ថែម​នូវ គោ​១​នឹម ជ្រូក​មួយ និង​មាន់​មួយចំនួនទៀត​ដើម្បី​ចិញ្ចឹម​បង្កើន​ជីវភាព​៕​ដោយ​: ឃិន គ​ន្ធា​ ​photo3