បញ្ជូន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​រំលោភ​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​គុក​ព្រៃ​ស​

0

​ភ្នំពេញ​៖​នគរបាល​ផ្នែក​ព្រហ្ម​ខណ្ឌដង្កោ​កាលពី​រសៀល​ថ្ងៃទី​១៨ ខែកុម្ភៈ​ឆ្នាំ​២០១៤ បាន​ដឹកបញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ពាក់ព័ន្ធ​ទៅនឹង​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​ក្រោម​អាយុ​១៤​ឆ្នាំ ។​ ​ ​ជនសង្ស័យ​មានឈ្មោះ សូ ឆា​នី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​ត្រពាំង​ចក សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ស៊ឹម ស្រី​និ​ច ភេទ​ស្រី អាយុ​១៣​ឆ្នាំ ជា​សិស្ស បច្ចុប្បន្ន​រស់នៅ​ជាមួយ​ម្តាយ​ក្នុងភូមិ​ព្រៃ​ស​លិច សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​ ​

​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ ឈ្មោះ សូ ឆា​នី ត្រូវបាន​ដឹកបញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​គុក​ព្រៃ​ស នា​រសៀល​ថ្ងៃទី​១៨​កុម្ភៈ បន្ទាប់ពី​ទទួលបាន​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​របស់លោក សួស សំអាត ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លេខ ៤៨២ ត​.​ព្រ ចុះ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៤ តាម​បញ្ញា​តិ​មាត្រា លេខ ៤៣ ។​

​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ប្រាប់​បន្ត​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១២ កុម្ភៈ ២១០៤ ជនសង្ស័យ​បាន​ទូរស័ព្ទ​ហៅ​ជនរងគ្រោះ​ប្រាប់​រឿង​ចិញ្ចៀន ដែល​ជនសង្ស័យ​បាន​ខ្ចី​ហើយ​ធ្វើ​បាត់ ពេលដែល​ជនរងគ្រោះ​បានមក​ជួយ​ហើយ ក៏​ឌុប​ជនរងគ្រោះ​ទៅ​តូប​លក់​ទឹកត្នោតជូរ​ខាងត្បូង​ភូមិ​ត្រពាំង​ចក សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ព្រមទាំង​បានធ្វើ​សកម្មភាព​ចាប់​អោប ថើប និង​ផ្តួល​ទៅលើ​ដី រួច​ពោប​ពីលើ​ជនរងគ្រោះ ដោយនិយាយ​សុំ​រួមភេទ ។

ប៉ុន្តែ​ជនរងគ្រោះ​បាន​បដិសេធន៍ ហើយក៏​ស្ទុះ​ក្រោក​ឡើងឈរ​ក្បែរ​ម៉ូតូ និង​ប​ង្វ​រ​ឲ្យ​ជនសង្ស័យ​ឌុប​ត្រឡប់ទៅផ្ទះ​វិញ​។ លុះ​ជនរងគ្រោះ​បាន​ប្រាប់​រឿងហេតុ ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ទៅ​ម្តាយ ព្រមទាំង​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃ​ស ទើប​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅ​ឃាត់ខ្លួន ជនសង្ស័យ​នៅ​ចំណុច​ខាងមុខផ្ទះ​ស្ថិតនៅ​ភូមិ​ត្រពាំង​ចក សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រួច​នាំយក​សាកសួរ​ប​ន្ត​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ព្រមទាំង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។​

ដោយឡែក​ជនសង្ស័យ​នៅ​ចំពោះមុខ​សមត្ថកិច្ច​បាន​ឆ្លើយ​សារភាពថា កាលពី​ថ្ងៃទី​១២ កុម្ភៈ វេលា​ម៉ោង​២៣ នៅពេលដែល​រូបគេ​បានចេញ​កន្លែង​ផឹកស៊ី រូបគេ​ក៏បាន​ទូរស័ព្ទ​ទៅ​ជន រងគ្រោះ ដើម្បី​ប្រាប់​ពី​រឿង​ចិញ្ចៀន ហើយ​ជនរងគ្រោះ​បានចេញ​មកឈរ​ចាំ​នៅមុខ​ផ្ទះ​របស់ នាង ពេលទៅដល់​រូបគេ​បាន​ប្រាប់​ទៅ​ជនរងគ្រោះ​ថា ចិញ្ចៀន មិនទាន់បាន​លួស​ទេ នាង​ក៏​សួរ​វិញ​ថា ថ្ងៃ​ណា​បាន​ឲ្យ​ខ្ញុំ​វិញ​? រូបគេ​ប្រាប់ថា ចាំមើល​មិត្ត​ភ​ក្រ​សងលុយ​សិន រូបគេ​នឹង​លួស​ចិញ្ចៀន​ឲ្យ​វិញ​។​

ក្រោយមក​រូបគេ​ក៏ បាន​បបួល​នាង ជិះ​ម៉ូតូ​ដើរលេង ហើយ​នាង​ក៏​យល់ព្រម​ឡើង​ម៉ូតូ​ជិះ​ទៅ​កន្លែង​លក់​ទឹកត្នោតជូរ ភូមិ​ត្រពាំង​ចក សង្កាត់​ព្រៃវែង ។ នៅពេល​ទៅដល់​ទីនោះ​រូបគេ​បានធ្វើ​សកម្មភាព អោប ថើប ហើយ​ផ្តួល​ទៅលើ​ដី និង​ពោប​ពីលើ​នាង ប៉ុន្តែ​នាង​បាន​រើបំរះ​រត់ចេញ​ពី​កន្លែងកើតហេតុ មកឈរ​ក្បែរ​ម៉ូតូ រួច​និយាយអង្វរ​ឲ្យ​រូបគេ​ជូនទៅ​ផ្ទះ​វិញ ហើយ​រូបគេ​ក៏បាន​ជូន​នាង​ទៅផ្ទះ​វិញ រួច​រូបគេ​ក៏បាន​ត្រឡប់​ទៅ​របស់គេ​វី​ញ​ដេក រហូតដល់​ថ្ងៃទី​១៥ ខែកុម្ភៈ ក៏ត្រូវ​សមត្ថកិច្ច​នាំខ្លួន​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃ​ស​តែម្តង​៕ ​PICT0288