សិស្សសាលាវិទ្យាល័យហ៊ុនសែនស្វាយធំ ចំនួន៥៥នាក់ មានអាក្ការៈ ឈឺក្បាលនិងក្អួតចង្អោរដោយសារពុលក្លិនសំរាម

0

ខេត្តសៀមរាប៖ អាជ្ញាធរស្រុកប្រាសាទបាគង បានឲ្យដឹងថា កាលពីវេលាម៉ោង ១៥និង០០នាទីថ្ងៃទី២២ខែមករាឆ្នាំ២០២០នេះ សិស្សថ្នាក់ទី៧ នៃ សាលាវិទ្យាល័យហ៊ុនសែនស្វាយធំ ចំនួន៥៥នាក់ ក្នុងនោះស្រី៣២នាក់ បានកើតអក្ការៈឈឺក្បាល ហៀរទឹកភ្នែក និងរកក្អួតដោយសារពុលនឹងក្លិនសំរាមដែលគេដុតក្បែសាលា។
លោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានឲ្យដឹងនៅល្ងាចនេះថា បន្ទាប់ពីទទួលសេចក្តីរាយការណ៍ ពីលោកគ្រូនាយកសាលាភ្លាមលោក បានដឹកនាំក្រុមការងារ រួមមាន៖លោកមេឃុំ ក្រុមប្រឹក្សាឃុំកណ្តែក និងកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកប្រាសាទបាគង ចុះទៅដល់ទីកន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ និងជូនក្មួយៗ សិ ក្សានុសិស្ស ខាងលើ ទៅមណ្ឌលសុខភាព ដើម្បីពិនិត្យ និងព្យាបាល។លោកបន្តថា បន្ទាប់ពីកើតហេតុ លោកបានចាត់តាំងក្រុមការងារពិនិត្យ ស្រាវជ្រាវ រួមទាំងពិនិត្យលើគុណភាពចំណីអាហារដែលមានលក់នៅបរិវេណ សាលាផងដែរ ដើម្បីរកមូលហេតុដែលបណ្តាលឲ្យមានហេតុការណ៍នេះកើតឡើង។

លោកបញ្ជាក់ថាជាលទ្ធផល គឺបណ្តាលមកពីការដុតសំរាមក្បែរសាលារៀន បានធ្វើឲ្យធុំក្លិននិងខ្វះអុកស៊ីសែន។លោកបន្ថែមថា ដោយយោងតាមសេចក្តីណែនាំរបស់ក្រសួងបរិស្ថាន លោកក៏បានណែនាំ និងស្នើដល់គណៈគ្រប់គ្រងសាលា ក៏ដូចជាអ្នករស់នៅជិតខាងសាលារៀន ឲ្យបញ្ឈប់ការដុតសំរាមបែបនេះតទៀត ព្រោះប៉ះពាល់ដល់សុខភាពខ្លាំងណាស់។លោកបញ្ជាក់ទៀតថា បច្ចុប្បន្ន ស្ថានភាពក្មួយៗសិ ក្សានុសិស្ស ទាំង៥៥នាក់ខាងលើ មានភាពប្រសើរជាធម្មតាវិញហើយ៕