​​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​មង្គល​បូរី​ទទួល​សំណូមពរ​៤​ចំនុច​របស់​ពលរដ្ឋ​

0

​ ​បន្ទាយ​មាន​ជ័​យៈ បញ្ហា​កង្វល់​ទាំង​៤​ចំនុច​របស់​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ឫស្សី​ក្រោក និង​ឃុំ​គយ​ម៉ែង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ត្រូវបាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​មង្គល​បូរី​ទទួល​យកទៅ​ប្រជំពិភាក្សា​រក​ដំណោះស្រាយ ដែល​បានស្នើរ​សំ​ក្នុង​ពិធី​វេទិការ​សាធារណៈ​នា​ព្រឹក​ថ្ងៃទី​១៧ កក្ត​ដា ២០១៤​នៅ​វត្ត​គយ​ម៉ែង ស្រុក​មង្គល​បូរី ។​10371435_650951041691931_3844723314256651720_n

​បញ្ហា​៤​ចំនុច ដែល​ប្រជាពលរដ្ឋ​បានធ្វើ​ការស្នើរ​សំ​ជំនួយ​ពី​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​មង្គល​បូរី រួមមាន ១.​ជួយ​អន្តរាគមន៍​លើ​ការដាក់​ម​ង្គោ​ល​ភ្លើង​ពី​ចំណុច​អ័ក្ស​ផ្លូវ​ចំងាយ​២៥​ម៉ែត្រ​ដែល​គម្រោង​នេះ​ប៉ះពាល់​ដី​និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ ២. សុំ​ដាក់​បណ្តាញអគ្គីសនី​ទៅ​ភូមិ​ចំនួន​៥ រួមមាន ភូមិ​ផ្លូវ​សៀម​, ភូមិ​តា​នង​, ភូមិ​ស្តី​លើ​, ភូមិ​ស្តី​ក្រោម​, ភូមិ​គយ​ម៉ែង ព្រោះ​គ្មាន​បណ្តាញអគ្គីសនី​ប្រើ​ជា​យូ​ឆ្នាំ​មកហើយ ៣.​សុំ​ស្តារ​ប្រឡាយទឹក​ចាស់​ជាង​៤.០០០​ម៉ែត្រ ៤.​សុំ​ប្រព័ន្ធ​ធា​រា​សា​ស្គ្រ ១​កន្លែង​នៅ​ចំណុច​ស្ទឹង​ភូមិ​កសាង​ថ្មី​ដែល​អាច​ប្រើប្រាស់​បាន​ទាំង ស្រុក​មង្គល​បូរី និង​ស្រុក​ព្រះនេត្រព្រះ ។ ​ ​10505551_650950928358609_8970601082536470887_n

ឆ្លើយតប​និង​សំនូមពរ​របស់​ប្រជាពលរដ្ឋ​ខាងលើ​លោក សន ស៊ីថន រដ្ឋលេខាធិការ​ក្រសួងផែនការ​និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ស្រុក​មង្គល​បូរី បានអោយដឹងថា ថ្ងៃនេះ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ស្រុក​មង្គល​បូរី​ដែល​បានរៀបចំ​វេទិការ​សា​ធា​រណះ​នេះ គឺ​មិនទាន់មាន​លទ្ធិភាព​រក​ដំណោះស្រាយ​ជួន​បងប្អូន​នៅឡើយ​ទេ ។ 10563080_650951001691935_3820584814296902247_n

ពោលគឺ​ជំ​ហ៊ាន​ដំបូង​ក្រុមការងារ​បានមក​សម្រង់​បញ្ហា​ប្រឈម​ហើយ​ជា​បញ្ហា​កង្វល់​ក៏ដូចជា​សំណូមពរ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​ទទួល​យកទៅ​ពិភាក្សាគ្នា​នៅ​ថ្នាក់ជាតិ និង​រក​គន្លឹះ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​អោយមាន​តម្លាភាព​យុត្តិធម៌ ។ តើ​ត្រូវអោយ​ក្រុមការងារ​ស្រុក​ឫ​ខេត្ត​និង​ថ្នាក់ជាតិ​ត្រូវ​ដោះស្រាយ​ជូន​អោយបាន​ឆាប់​៕ ​