បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែនិងលើកទិសដៅអនុវត្តបន្ត

កំពង់ធំ៖ កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ដែលបានអនុវត្តក្នុងខែកុម្ភៈកន្លងមក និងបានដាក់ចេញនូវ ទិសដៅអនុវត្តបន្ត សម្រាប់ខែមីនា ឆ្នាំ ២០២០ ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងមានការចូលរួមពីថ្នាក់ដឹកនាំ គ្រប់ស្ថាប័ន គ្រប់ លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាពក្រុង ស្រុកទាំង៩  នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ចូលរួមចំនួន៨៩នាក់ ពិធីនេះ បាន ធ្វើឡើងនៅព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០។

បន្ទាប់ពីការិយាល័យទី២ និងការិយាល័យទី៣ បានអាននូវរបាយការណ៍ ដែលអនុវត្តបានក្នុងខែកុម្ភៈកន្លង ទៅ មេបញ្ជាការតាមបណ្តាស្រុកក្រុង ដែលជាសមាជិកនៃអង្គប្រជុំ បានឡើងមានយោបល់បន្ថែមពីសមិទ្ធផលមួយចំនួន ដែលពាក់ព័ន្ឋនិងការខិតខំប្រឹងប្រែង  និងទទួលបានលទ្ធផលល្អប្រសើរ  និងខិតខំបន្តនូវសកម្មភាពកិច្ចការមួយចំនួនទៀត ដែលតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កំពុងដំណើរការ។

ឯកឧត្តម ឧត្តមេនីយ៍ទោ សោម ស៊ុន បន្ទាប់ពីបានស្តាប់ នូវខ្លឹមសារសំខាន់ៗ ដែលអង្គភាពចំណុះឲ្យ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រេចបាន ក៏បានបូកសរុបនៅក្នុងអង្គប្រជម  និងកោតសរសើរនិងវាយតំលៃ ខ្ពស់ដែល ថ្នាក់ដឹកនាំ មេបញ្ជាការគ្រប់កងឯកភាពទាំងអស់ ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ច ដែល ថ្នាក់លើបានប្រគល់និងសម្រេចបានជោគជ័យ និងបានវាយតំលៃពីចំនុចខ្លាំងចំនុចខ្សោយ  និងបានដាក់ ចេញនូវទិសដៅអនុវត្តសំខាន់ៗ។

ទី១ គឺការដឹកនាំក្មួយៗយុវជន ដែលបានដាក់ពាក្យចូលបំប្រើក្នុងជួរកងយោធពលខេមរៈភូមិន្ទ  ដែលជាប់ជា ស្ថាពរ ជាក្របខណ្ទកងយោធពលខេមរៈភូមិន្ទ  នៃបញ្ជាការដ្ឋានកងទ័ពជើងគោគ ចំនួន២៤៤នាក់ បញ្ជូនទៅយោធភូមិភាគធ្វើការត្រួតពិនិត្យ ដើម្បីចូលសាលាហ្វឹកហហ្វឺន ទី២ ខិតខំយកចិត្តទុកដាក់កែលំអរសោភ័ណភាព កន្លែងធ្វើការងារ ទីតាំងបន្ទាយ ប្រកបដោយនិរន្តភាព និងប្រុងប្រយ័ត្នបញ្ហាអគ្គីភ័យ ។

ទី៣និងរៀបចំផែនការហ្វឹកហ្វឺន ប្រចាំឆ្នាំ២០២០ ដែលអគ្គបញ្ជាការកងយោធពលខេមរៈភូមិន្ទ មេបញ្ជាកាកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី៤ បានប្រគល់សម្រាប់ឆ្នាំ ២០២០នេះ ទី៤ គឺការជម្រុញឲ្យ បន្តខិតខំបម្រើប្រជាជន ដែលមានជីវភាពលំបាកខ្វះខាត យកចិត្តទុកដាក់សាងសង់ផ្ទះជូន បងប្អូនអតីតយុទ្ធជនដែលមានដីហើយតែគ្មានផ្ទះ ឬមានផ្ទះរស់នៅមិនសមរម្យ បន្តសហការជាមួយអាជ្ញាធរដែនដី ដើម្បីពិនិត្យដីសម្បទានសង្គមកិច្ច ដើម្បីកសាងផ្ទះជូនអតីតយុទ្ធជន ដែលរស់នៅក្នុងខេត្តកំពង់ធំ ដែលគ្មានដី គ្មានផ្ទះចំនួន២០០គ្រួសារ ។ទី៥ត្រូវចូលគោរគោលនយោបាយភូមិឃុំមានសុវត្តិភាព  ក្នុងនោះឯកឧត្តម ឧត្តមសេនីយ៍ បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ត្រូវខិតខំ ពង្រឹងវិន័យ កងយោធពលខេមរៈភូមិន្ទ អនុវត្តឲ្យបាននូវរបៀបរបបការងារ ឲ្យមានប្រសិទ្ធិភាពនិងទទួលបានជោគជ័យ។

ដោយ ប៊ុន រដ្ឋា