អភិបាលខេត្តកំពង់ចាម ៖ សមិទ្ធផលនានា ក្នុង វត្ត ក៏ ជា ការ លេីក កម្ពស់ ក្នុង ការ ទាក់ទាញ ភ្ញៀវ ទេសចរណ៍ ឲ្យ ចូល មក ទស្សនា កម្សាន្ត ផង ដែរ

កំពង់ចាម : អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បាន ថ្លែង អះអាង ថា យេីង ត្រូវតែ ខិតខំ ក្នុង ការ ធ្វេី យ៉ាង ណា ដេីម្បី បម្រើ ឲ្យ វិស័យ ទេសចរណ៍ ផ្សារ ជាប់ ជាមួយនឹង វិស័យ ព្រះពុទ្ធសាសនា ដែល កំពុង តែ មាន ការ រីកចម្រើន ព្រោះ សមិទ្ធផលនានាក្នុងវត្ត ក៏ ជា ការ លេីក កម្ពស់ ក្នុង ការ ទាក់ទាញ ភ្ញៀវ ទេសចរណ៍ ឲ្យ ចូល មក ទស្សនា កម្សាន្ត ផង ដែរ ការ ថ្លែង យ៉ាង ដូច្នេះ ក្នុង ឱកាស សម្ពោធសមិទ្ធផលនានា ស្ថិត ក្នុងវត្តសុវណ្ណរង្សី ឃុំ អង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ។

ឆ្លៀត ក្នុង ឱកាស នោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន លើក ឡើង ថា តាម រយៈ សមិទ្ធផល ថ្មីកសាងឡេីងដោយ សទ្ធា ជ្រះថ្លា ដែល ត្រូវ ធ្វើ ពិធី សម្ពោធ នាពេលនេះ គឺ ជា ការលេីក កម្ពស់ ដល់ វិស័យ ពុទ្ធ ចក្រ ឲ្យ មាន ការ រីកចម្រើន ទៅ មុខ ព្រោះថា បេីវិស័យ ពុទ្ធ ចក្រ រីកចម្រើន ទៅ បាន ក៏ដោយសារ វិស័យ អាណាចក្រ មាន ការ រីកចម្រើន ផង ដែរ ហើយ វិស័យ អាណាចក្រ បន្តមានការ រីកចម្រើន ទៅ មុខ ទៀត បាន ក៏ ដោយ សារ មាន ការ គាំទ្រ ពី វិស័យ ពុទ្ធ ចក្រ ផង ដែរ អញ្ចឹង ទេ វិស័យ ទាំង ២ខាង លើ នេះ គឺ ដេីរ តួរនាទី សំខាន់ ណាស់ ក្នុង ការ អភិវឌ្ឍន៍ ប្រទេស ជាតិ របស់យើង ឲ្យ មាន ការ រីកចម្រើន តាម រយៈ សមិទ្ធផល ផ្សេងៗ ដែល ជា ការ ទាក់ទាញ ភ្ញៀវ ទេសចរណ៍ ផង ដែរ ។
ជា មួយ គ្នា នោះ ឯកឧត្តម អភិបាលខេត្ត ក៏ បានអំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ ឲ្យ រួមគ្នា ថែរក្សា សុខសន្តិភាព ដែល បាន កសាង ឡើង ដោយ លំបាក នេះ ឲ្យ បាន នៅ ឋិតថេរ គង់វង្ស ដេីម្បី បន្ត ការ អភិវឌ្ឍន៍ រីកចម្រើន ទៅ មុខ ទៀត ព្រម ទាំង ស្នើសុំ ឲ្យ មាន ការ ថែទាំ សុខភាព ជា ប្រចាំ បេី មាន ករណី មិន ស្រួល ក្នុង ខ្លួន សូម ប្រញាប់ រួសរាន់ ទៅ កាន់ មន្ទីរពេទ្យ ដែល នៅ ជិត បំផុត ដើម្បី ទទួល ការ ពិនិត្យ ព្យាបាល ទាន់ ពេល វេលា ។ ដោយ កំណើន យានយន្ត មាន ការ កេីនឡេីង ខ្ពស់ ដូច្នេះ សូម ឲ្យ បងប្អូន ប្រជាពលរដ្ឋ ត្រូវ មាន ការ ប្រុងប្រយ័ត្ន ខ្ពស់ នៅ ពេល បើកបរ យានជំនិះ ផ្សេងៗ ពោល គឺ ត្រូវ គោរព ច្បាប់ ចរាចរ ជាប់ ជា ប្រចាំ ព្រោះថា ក្នុង ឆ្នាំ ២០២០នេះ ច្បាប់ ចរាចរនឹង ត្រូវ បាន ធ្វើ ការ រឹត បន្តឹង ផង ដែរ ៕