យ៉ាងហោចណាស់មានមនុស្សម្នាក់រងរបួសធ្ងន់ស្ថិតក្នុងអាការៈដង្ហើមចង្រិត

កំពង់ធំ៖ យ៉ាងហោចណាស់ មានមនុស្សម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត ម៉ាកហៃលែនឌ័រ បានព្រលះម៉ូតូមួយគ្រឿង ក្នុងស្ថានភាព បើកបររថយន្តវ៉ាជែងគ្នា កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០  ភូមិត្រពាំងចំបក់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

តាមការឲ្យដឹងពីសមត្ថកិច្ច ដែលបានចុះធ្វើការវាសវែង នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ គឺរថយន្ត ដែលបើករេចង្កូតបណ្តាលឲ្យ ជ្រុលទៅបុកម៉ូតូដែលកំពុងចរាចរណ៍ ក្នុងគន្លងផ្លូវផ្ទុយគ្នា បណ្តាលឱ្យរបួសធ្ងន់១នាក់ ខូចខាតម៉ូតូ១គ្រឿង.រថយន្ត១គ្រឿងលើកំណាត់ផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ១-២។

រថយន្តបង្ករហេតុ ម៉ាកហៃលែនឌ័រ ពណ៌ស ផ្លាកលេខភ្នំពេញ2AE.0795 បើកបរក្នុងទិសដៅពីត្បូងទៅជើង  ដោយឈ្មោះ សោម.សារ៉ុង ភេទប្រុស អាយុ ៦៧ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិខ្មាក់ថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ចំណែក ម៉ូតូម៉ាកហុងដាវេវអាល់ហ្វា ពណ៌ខ្មៅ ផ្លាកលេខគ្មាន បើកបរទឹសដៅពីជើងទៅត្បូង  បើកបរដោយឈ្មោះ ម៉េត.ម៉ី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (របួសធ្ងន់មិនពាក់មួកសុវត្ថិភាព)។

ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុប្រមូលវត្ថុតាង រថយន្តនិងម៉ូតូ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ចំណែកឯអ្នករបួសបញ្ជូនទៅមន្ទីរពេទ្យ អ្នកបើកបរ នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ មូលហេតុ បើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ បានរេចង្កូតទៅបុកម៉ូតូដែលកំពុងចរាចរក្នុងគន្លងផ្លូវផ្ទុយគ្នា ៕

ដោយ ប៊ុន រដ្ឋា