ថវិកាបេឡាមរណសង្គ្រោះ ៤លានរៀលបានប្រគល់ជូនគ្រួសារអតីតយុទ្ធជនកម្ពុជាខេត្ត ក្រុងកំពង់ឆ្នាំង !

0

ខេត្តកំពង់ឆ្នាំងះនៅថ្ងៃអង្គារ ២រោចខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ០៨:៣០នាទីព្រឹក លោក ឃូ សុផាន់ មេបញ្ជាការរងសឹករងខេត្ត តំណាង ឯកឧត្តម ឧត្តមសេនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីត យុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង រួមជាមួយ លោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិខេត្ត និងក្រុមការងារ សអក ថ្នាក់ ក្រុង បានចូលរួមគោរពវិញ្ញាណក្ខ័ន្ធ និងនាំយកនូវថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤,០០០,០០០ រៀល រួមជាមួយ សាររំលែកទុក្ខ ជូន ៖
លោក ឆាយ សាម៉េត ត្រូវជាកូនរបស់សព សមាជិកអតីតយុទ្ធជនកម្ពុជាឈ្មោះ ស្រី សាម៉េន ប្រភេទជនពិការ ID( HA88001303 ) ទទួលមរណភាពវេលាម៉ោង ១៩:៤៥នាទីយប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២០ នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។(បញ្ជាក់: ម្តាយឈ្មោះ ជឹម សាម៉ន ជាអ្នកទទួលបណ្តាំ បានទទួលមរណភាពមុន ដូច្នេះក្រុមការងារ បានប្រគល់ថវិកាអោយកូនបង្កើតជាអ្នកទទួលជំនួស ) ។

នៅពេលនោះផងដែរ ក្រុមគ្រួសាររបស់សព បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច តេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស សូមអោយសម្តេច មានសុខភាពល្អបន្តដឹកនាំប្រទេសកម្ពុជា ជារៀងរហូត និងសូមអរគុណដល់ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី , ឯកឧត្តមអភិបាល
ខេត្ត,ឯកឧត្តម ធន ធឿន ប្រធានសមាគមអតីត យុទ្ធជនកម្ពុជាខេត្តរួមជាមួយក្រុមការងារសូមជួបប្រទះពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ ។សុខគឹមសៀន