អនុវិទ្យាល័យមួយខ្នងត្រូវខ្យល់កន្ត្រាក់ ធ្វើឲ្យដួលរលំរាបដល់ដីទាំងស្រុង!

ព្រះវិហារ៖ គ្រោះធម្មជាតិខ្យល់កន្ត្រាក់ បានធ្វើឲ្យសាលារៀនអនុវិទ្យាល័យភ្នំឆ័ត្រសែនជ័យមួយខ្នងទំហំ 8×24ម៉ែត្រ សាងសង់អំពីឈើប្រក់ស័ង្គសី ដួលរលំដល់ដីខូចខាតខ្ទេចខ្ទីអស់ទាំងស្រុង តែសំណាងល្អមិនមានមនុស្សណាម្នាក់រងរបួស ដោយសារខ្យល់កន្ត្រាក់នេះនោះឡើយ។

មេបញ្ជាការរងនៅអង្គភាពកងពលតូចអន្តរាគមន៍លេខ៧ម្នាក់ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មានអប្សរា ឲ្យដឹងនៅល្ងាចនេះថា៖មុនពេលកើតហេតុផ្ទៃមេឃមានសភាពអួអព្ទ័រកភ្លៀង លាយឡំនិងខ្យល់កន្ត្រាក់ បណ្តាលវាយបោកបក់សាលារៀនអនុវិទ្យាលយ័ភ្នំឆត្រ័សែនជយ័ មួយខ្នងមាន៣បន្ទប់ រលំរាបដល់ដី។ លោកបញ្ជាក់ថាករណីនេះមិនបណ្តាលអោយសិស្សណាម្នាក់រងរបួសនោះទេ ដោយមុនពេលហេតុការណ៍កើតឡើងលោកគ្រូអ្នកគ្រូបានអោយសិស្សចេញក្រៅនិងទៅផ្ទះរៀងៗខ្លួន។

មេបញ្ជាការរង បានបញ្ជាក់អោយដឹងទៀតថា សាលារៀនអនុវិទ្យាលយ័ភ្នំឆត្រ័សែនជយ័នេះ មាន៣បន្ទប់ និងទើបកសាងបានរយះពេល២ឆ្នាំប៉ុណ្ណោះ ដោយកងទព័ និងប្រជាពលរដ្ឋ ដែលជាអាណាព្យាបាលសិស្ស សហការគ្នាធ្វើ តែពេលនេះត្រូវខ្យល់កន្ត្រាក់បណ្តាលអោយរលំរាបដល់ដី ដែលជាហេតុធ្វើអោយសិស្សមានបញ្ហាប្រឈមនិងការខ្វះថ្នាក់រៀន៕សួនលីណា