លោកឧត្តមសេនីយ៍ត្រីពេជ្រ វីរៈប្រាប់នគរបាលការពារព្រំដែនត្រូវថែរក្សាសុខភាពនិងអនាម័យគ្រប់ពេលដើម្បីចៀសឆ្ងាយពីជំងឺ

0

(ស្វាយរៀង)៖លោកឧត្តមសេនីយ៍ត្រី ពេជ្រ វីរ: ស្នងការរងទទួលផែនការងារព្រំដែនបានថ្លែងប្រាប់នគរបាលការពារព្រំដែនត្រូវថែរក្សាសុខភាពឲ្យបានល្អដោយរស់នៅប្រកបដោយអនាម័យដើម្បីចៀសឆ្ងាយពីជំងឺផ្សេងៗជាពិសេសជំងឺcovid19ដែលកំពុងរាតត្បាតពាសពេញពិភពលោក។

ការថ្លែងរបស់លោកស្នងការរងបែបនេះនៅក្នុងឱកាសដែលលោកចុះត្រួតពិនិត្យការងារនិងការស្នាក់នៅរបស់កងកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនខ្សែត្រ ស្រុកកំពង់រោទិ៍នៅព្រឹកថ្ងៃទី២០ខែមីនាឆ្នាំ២០២០ដែលមានការអមដំណើរដោយ លោក វរៈសេនីយ៍ឯក ខៀវ វិចិត្រ មេបញ្ជាការវរៈ៦០៩ និងលោក អនុសេនីយ៍ត្រី ព្រុំ សុីណាត នាយរងផ្នែកស៊ើបការ។

លោកស្នងការរងបានថ្លែងនូវផ្តាំផ្ញើរសាកសួរសុខទុកពីលោកឧត្តមសេនីយ៍កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀងជូនកងកម្លាំងនគរបាលការពារព្រំដែនខ្សែត្រផងដែរ។

មិនតែប៉ុណ្ណោះលោកថែមទាំងជំរុញដល់កងកម្លាំងអោយយកចិត្តទុកដាក់នូវការពារជំងឺឆ្លងគ្រប់ប្រភេទ ឬ កូវីដ១៩ ដោយប្រើក្រម៉ា ឬពាក់ម៉ាស និងរៀបចំអោយមានធុងទឹកសាប៊ូ អាកុល ឬ ផេះ សម្រាប់លាងសម្អាតដៃ មុននិងកាន់ប៉ះពល់សម្ភារៈឬ ហូបចំណីអាហារ ព្រមទាំងសម្អាតទីធ្លារកន្លែងធ្វើការកន្លែងស្នាក់នៅអោយបានល្អ និងបានដាក់វិធានការបង្កើនការល្បាតចល័តត្រួតពិនិត្យទប់ស្កាត់ការលួចជ្រៀតចេញ-ចូលឆ្លងដែនខុសច្បាប់របស់ជនបរទេសនិងការនាំគ្រឿងញៀនឆ្លងដែនខុសច្បាប់៕