ស្លាប់បាត់បង់ជីវិតទាំងព្រឹក ដោយសារជិះម៉ូតូលឿនពេកជ្រុលធ្លាក់ប្រឡាយ

0

ខេត្តរតនគិរី៖បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ ខណ:កំពុងធ្វើដំណើរតាមផ្លូវ ដោយជិះម៉ូតូក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតធ្លាក់ផ្លូវ ហេតុការណ៍នេះ ត្រូវបានគេប្រទះឃើញ នៅវេលាម៉ោង៥ និង១០នាទី ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ ត្រង់ចំនុចផ្លូវកោងចុះចំណោទ លើផ្លូវជាតិលេខ៧៨A ស្ថិតក្នុងភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ។

បើតាមរបាយការណ៍នគរបាល នៃអធិការ
ដ្ឋានស្រុកអូរជុំ បានឲ្យដឹងថា:ជនរងគ្រោះធ្វើដំណើរដោយជិះម៉ូតូលឿន ក្នុងស្ថានភា
ព មិនមានការប្រុងប្រយ័ត្ន ស្របនិងផ្លូវកោង ហើយចុះចំណោត បត់ម៉ូតូមិនទាន់ ក៏ជ្រុលទៅធ្លាក់ប្រឡាយ បណ្ដាលឲ្យជនរងគ្រោះ ផ្លោងចេញពីម៉ូតូ របូតមួកសុវត្ថភាពចេញ ក៏បានបោកក្បាលទៅនិងមាត់ប្រឡាយ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុម្ដង ។ តាមរបាយការណ៍ដដែល បានឲ្យដឹងទៀតថា:បុរសដែលជាជនរងគ្រោះនោះមានឈ្មោះ ឈួន បុលគីរី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ រស់នៅខេត្តស្ទឹងត្រែង ។

បើតាមសាក្សីដែលឆ្លងកាត់កន្លែងកើតហេ
តុនោះថា:ពួកគាត់បានឃើញម៉ូតូជនរង
គ្រោះ នៅក្បែរមាត់ប្រឡាយកន្លែងកើតហេ
តុនោះតាំងពីម៉ោង១២យប់មកម៉្លេះ តែពួក
គាត់មិនហ៊ានឈប់មើល ។

ក្រោយពេលទទួលដំណឹងពីប្រជាពលរដ្ឋ កម្លាំងនគរបាល នៃអធិការដ្ឋានស្រុកអូរជុំ ក៏បានចុះទៅដល់ទីតាំងកើតហេតុ រួចធ្វើ
ការពិនិត្យសាកសព និងស្រាវជ្រាវរកអត្ត
សញ្ញាណសាច់ញាតិជនរងគ្រោះ និងធ្វើកំណត់ហេតុ ដើម្បីប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ម៉ា វិន