យ៉ាងហោចណាស់ មានមនុស្ស២នាក់ រងរបួសដោយសារតែការបើកបរគ្មានភ្លើងស្លាកសញ្ញា 

កំពង់ធំ៖  ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមានមនុស្សរបួស២នាក់ ត្រូវបានបង្ករឡើងដោយ ម៉ូតូចំនួន២គ្រឿង បានបុកគ្នាយ៉ាងពេញទំហឹង ដោយសារម៉ូតូសណ្ដោងរ៉ឺម៉កបើកបុកជាមួយនិងម៉ូតូមួយគ្រឿង ទៀតក្នុងទិសដៅស្របទិសគ្នា កាលពីវេលាម៉ោង៥និង០០នាទី ព្រឹកលើផ្លូវជាតិលេខ៦ ចំណុចភូមិជីអោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។

ក្នុងករណី គ្រោះថ្នាក់ចរាចរណ៍នេះ គឺមានម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ នាង វឿន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិថ្មដា ឃុំបឹងណាង ស្រុកព្រៃឈរ ខេត្តកំពង់ចាម រងរបួសស្រាល  ពាក់មួកសុវត្តិភាព ក្រោយពេលកើតហេតុរត់គេចខ្លួន  ក្នុងនោះមានអ្នករួមដំណើរ ០២នាក់     ១ឈ្មោះ អ៊ឹម ញ៉ែម ភេទស្រី អាយុ៦៧ឆ្នាំ នៅភូមិត្រពាំងឬស្សី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ របួសធ្ងន់ បាក់ស្មងជើងស្ដាំ ភ្លេចពាក់មួកសុវត្តិភាព។

ចំណែកទី ២ ឈ្មោះ ទាប មឿន ភេទប្រុស អាយុ៥៩ឆ្នាំ នៅភូមិត្រពាំងឬស្សី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ រងរបួសធ្ងន់ រយះភ្លៅខាងស្ដាំមុខរបរកសិករ ខ្ជិលពាក់មួកសុវត្តិភាព ព្រោះជាទម្លាប់ រីឯគូរករណី មួយផ្នែកទៀត ឈ្មោះ ស៊ន់ នី ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិដំណាក់ ឃុំស្រឡៅ ស្រុកតាំងគោក ជាបើកបរម៉ូតូសណ្ដោងរ៉ឺម៉ក រួចផុតពីគ្រោះថ្នាក់ ត្រូវបានសមត្ថកិច្ច នាំមកសាកសួរនៅអធិការដ្ឋានស្រុកបារាយណ៍។

រីឯវត្ថុតាងដែលមានម៉ូតូទាំង២គ្រឿង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ តាមការសណ្ឋានរបស់សមត្ថកិច្ច ករណីគ្រោះថ្នាក់នេះ គឺបណ្តាលមកពី អ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉ក ឈ្មោះ ស៊ន់ នី ខ្វះបច្ចេកទេសក្នុងការគ្រប់គ្រងយានជំនិះ ដោយគ្មានភ្លើងបំភ្លឺខាងក្រោយ គ្មានស៊ីញ៉ោ ទើបធ្វើឲ្យអ្នកបើកម៉ូតូពីក្រោយ ដោយល្បឿនលឿនបុកពីក្រោយរ៉ឺម៉កតែម្តង ។

ដោយ ប៊ុន រដ្ឋា