សម្ដេចប្រកាន់ខ្ជាប់នូវការបន្តពង្រឹងក្រមសីលធម៌ វិន័យ ឱ្យមន្រ្តីសក្ដិសមជាមន្ត្រីអនុវត្តច្បាប់ប្រកបដោយគុណធម៌ និងមានមនសិការវិជ្ជាជីវៈ

0

ភ្នំពេញ ជាមួយគ្នានេះថ្នាក់ដឹកនាំក៏ត្រូវផ្ដល់រង្វន់តាមការកំណត់របស់រដ្ឋ និងការលើកសរសើរចំពោះអង្គភាព និងមន្ត្រីមានស្នាដៃ និងក៏ត្រូវតែដាក់វិន័យឱ្យបានម៉ឺងម៉ាត់ ចំពោះមន្ត្រីអសកម្ម ឬមន្ត្រីទាំងឡាយណាដែលប្រព្រឹត្តផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈ ។

បន្ទាប់ពីបានប្រកាសឱ្យអនុវត្តអនុក្រឹត្យ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យចាប់ផ្ដើមរៀបចំវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីនគរបាលចរាចរណ៍ ដោយត្រូវលៃលកទៅតាមបរិបទជំងឺកូវីដ ត្រូវបង្កើនការអប់រំផ្សព្វផ្សាយគ្រប់រូបភាព រាប់ទាំងការតែងបទចំរៀងដល់ប្រជាពលរដ្ឋឱ្យបានដឹងជ្រួតជ្រាប អំពីកម្រិតធ្ងន់ធ្ងរនៃការផាកពិន័យជាទឹកប្រាក់ ប្រសិនបើពួកគាត់បំពានច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។ សម្ដេចមានសេចក្ដីសង្ឃឹមថាក្រោយអនុវត្តអនុក្រឹត្យកែសម្រួលថ្មីនេះ ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនឹងទទួលបានលទ្ធផលល្អប្រសើរ។

នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍អំពីការរីករាលជំងឺកូវីដ១៩នៅលើពិភពលោក ដោយសម្ដេចបានគូសបញ្ជាក់ពីការហក់ឡើងខ្លាំងនៃអត្រាអ្នកឆ្លង ដែលមកដល់ពេលនេះមានប្រមាណជាជាង៥០ម៉ឺននាក់ហើយ ក្នុងនោះអាមេរិកបានក្លាយជាប្រទេសមានអ្នកឆ្លងច្រើនជាងគេ។ ពាក់ព័ន្ធនឹងការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន សម្ដេចបានមានប្រសាសន៍អំពីលទ្ធភាពដែលប្រទេសនីមួយអាចដាក់ក្នុងកម្រិតធ្ងន់ និងកម្រិតស្រាល ហើយសម្រាប់កម្ពុជា គឺកំពុងស្ថិតក្នុងការពិចារណានៅឡើយ ។

សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍ណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិត្រូវវាយតម្លៃសភាពការណ៍ និងដាក់ចេញវិធានការត្រៀមទប់ស្កាត់ជាមុន នូវលទ្ធភាពដែលអាចមានក្រុមក្មេងទំនើង ឬជនខិលខិតខូចបង្កការអុកឡុកក្នុងសង្គម ប្រសិនបើស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩មានការវិវត្តន៍ក្នុងស្ថានភាពណាមួយ ។ ពាក់ព័ន្ធនឹងរដ្ឋាភិបាលថៃដែលបានដាក់ប្រទេសក្នុងគ្រាអាសន្ន ហើយមានពលរដ្ឋខ្មែរពីថៃវិលចូលប្រទេសវិញនោះ សម្ដេចក្រឡាហោម ស ខេង បានបង្ហាញការកត់សំគាល់ និងបានណែនាំពាក់ព័ន្ធនឹងបញ្ហានេះដែរ ។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាទីតើពួកគាត់ទាំងអស់សុទ្ធតែមានសុខភាពល្អ ឬយ៉ាងណា? ចំណុចនេះ សម្ដេចបានគូសបញ្ជាក់ថាការតាមដានក្ដាប់ឱ្យជាប់នូវវត្តមានរបស់ពួកគាត់ និងស្ថានភាពសុខភាពពួកគាត់ គឺជារឿងសំខាន់បំផុត ដ្បិតបើតាមវៀតណាមបានចែករំលែកបទពិសោធន៍មកនោះ គឺមានពលរដ្ឋវៀតណាមម្នាក់ដែលវិលត្រឡប់ពីទីក្រុងវូហានប្រទេសចិន បានចម្លងមនុស្សដល់ទៅ៥នាក់ឯណោះក្នុងភូមិកំណើត ទើបធ្វើឱ្យអាជ្ញាធរវៀតណាមសម្រេចបិទភូមិដើម្បីត្រួតពិនិត្យ និងត

សម្ដេចក្រឡាហោបានមានប្រសាសន៍ថាអាជ្ញាធរខេត្តជាប់ព្រំដែន កម្ពុជា ថៃ ត្រូវបន្តតាមដានយកចិត្តទុកដាក់ចំពោះលំហូរនៃការវិលត្រឡប់ចូលប្រទេសរបស់ពលរដ្ឋ ដោយត្រូវសហការជាមួយភាគីថៃ ដើម្បីកំណត់ច្រកទ្វារព្រំដែនជាក់លាក់ សម្រាប់ការវិលចូលប្រទេសរបស់ពលរដ្ឋយើង ហើយជាមួយគ្នានេះក៏ត្រូវត្រៀមសម្រាប់លទ្ធភាព ដែលអាចមានពលរដ្ឋខ្លះងាកទៅឆ្លងកាត់តាមបណ្ដាច្រករបៀងនានា ដោយត្រូវកំណត់អត្តសញ្ញាណ និងពិនិត្យសុខភាពពួកគាត់ឱ្យអស់ពីលទ្ធភាព មុនពេលពួកគាត់បន្តដំណើរទៅស្រុកកំណើត។

សម្រាប់ការទៅដល់ស្រុកកំណើតរបស់ប្រជាពលរដ្ឋមកពីប្រទេសថៃ សម្ដេចបានណែនាំអភិបាលរាជធានីខេត្តទាំងអស់ ត្រូវរៀបចំតារាងកត់ត្រាអំពីសវតានៃការធ្វើដំណើរ និងសុខភាពរបស់ពលរដ្ឋដែលបានទៅដល់មូលដ្ឋាន ហើយត្រូវរៀបចំការចុះអប់រំផ្សព្វផ្សាយដល់ពួកគាត់ឱ្យបានដឹងច្បាស់ អំពីវិធានការដាក់នៅដោយឡែករយៈពេល១៤ថ្ងៃ ក្រោមការសង្កេតតាមដានសុខភាពម៉ត់ចត់បំផុត ពិសេសគ្រោះថ្នាក់នៃការឆ្លងជំងឺនេះដល់ក្រុមគ្រួសារ និងសាច់ញាតិ ប្រសិនបើពួកគាត់មិនគោរពតាមវិធានណែនាំរបស់អាជ្ញាធរ និងក្រសួងសុខាភិបាល៕