ឪពុកមា និងក្មួយទំនាស់គ្នារឿងលក់ដី ក្មួយផ្ទុះកំហឹងទាញដាវកាប់ឪពុកមាបណ្តាលអោយរងរបួសធ្ងន់

0

(កំពង់ធំ)៖ ករណីហិង្សាដោយចេតនាមានអាវុធ(ដាវ) រវាងឪពុកមា និងក្មួយព្រោះតែទំនាស់គ្នារឿងលក់ដី ធ្វើអោយក្មួយផ្ទុះកំហឹងទាញដាវកាប់ឪពុកមាបណ្តាលអោយរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង ៣០នាទី ថ្ងៃទី ២០ ខែមេសា ២០២០ នៅចំណុច
ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ។
បង្ករឡើងដោយជនសង្ស័យម្នាក់ឈ្មោះ ញ៉ែម បូរី ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិទ្រៀល ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ បានយកដាវទៅកាប់ទៅលើជនរងគ្រោះត្រូវជាឪពុកមា ។
ជនរងគ្រោះឈ្មោះ ស៊ុំ ញ៉ាម ភេទប្រុស អាយុ ៦២ឆ្នាំ នៅភូមិគិរីអណ្ដែត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ បណ្តាលឲ្យ របួស ត្រូវចំដើមទ្រូងខាងឆ្វេង១ដាវរបួសធ្ងន់បានបញ្ជូនទៅមន្ទីពេទ្យ។ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានជិះម៉ូតូម៉ាកC១០០កូរ៉េ គេចខ្លួនបាត់មូលហេតុ: ទំនាស់គ្នារឿងលក់ដី ។
ករណីខាងលើនេះសមត្ថកិច្ចនគរបាលជំនាញ កំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យដែលជាជនបង្ករ និងកំពង់កសាងសំណុំរឿងតាមនីតិវិធី៕