ឧត្ដមសេនីយ៍ទោ សោម  ស៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលនាំយកស្បៀងអាហារប្រគេនព្រះសង្ឃវត្ត ចំបក់បញ្ញា 

ខេត្តកំពង់ធំ៖ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធាន ក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំបានអញ្ជើញ ដឹកនាំក្រុមការងារ នាំយកស្បៀងអាហារ និងភេសជ្ជៈប្រគេនព្រះសង្ឃ នៅវត្តចំបក់បញ្ញា  ខណៈពេលដែលកំពុងខ្វះខាត ចង្ហាន់  ប្រចាំថ្ងៃដោយសារតែបញ្ហាកូវីដ១៩  ។

ពិធីនេះត្រូវបានធ្វើឡើងនៅ ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២០ ដោយមានការចូលរួម ពីអាជ្ញាធរដែនដី លោកតាលោកយាយ ព្រះសង្ឃនិងគណៈកម្មាធិការ អាចារ្យវត្ត  ដែលគង់នៅក្នុងវត្តចំបក់បញ្ញា  ឃុំបន្ទាយស្ទោង  ស្រុកស្ទោង  ខេត្តកំពង់ធំ មានសម្ភារៈដូចជា អង្ករចំនួន២០០ គីឡូក្រាម មីចំនួន១០ កេស ភេសជ្ជៈ ចំនួន៥ កេស  អាល់កុល លាងសំអាតដៃ បី ដប និងបច្ច័យ មួយចំនួនទៀតផង។

ឧត្ដមសេនីយ៍ ទោ សោម  ស៊ុន  ជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ការនាំយកអំណោយទៅប្រគេនដល់ព្រះសង្ឃ ដែលបានគង់នៅវត្តចំបក់បញ្ញានេះ ដោយយល់ឃើញថា ក្នុងដំណាក់ការ ណែនាំរបស់ក្រសួងសុខាភិបាល  ហាមការប្រារព្វពិធីជួបជុំបែបសាសនា ដែលមានមនុស្សច្រើន គឺក្នុងគោលបំណងការពារទប់ស្កាត់ និងបញ្ឈប់ការឆ្លងរីករាលដាលជំងឺដ៏កាចសាហាវ កូវិដ១៩ ដល់ប្រជាពលរដ្ឋក្នុងសហគមន បានធ្វើឲ្យព្រះសង្ឃទាំង១២អង្គ និងយាយជីតាជី ខ្វះខាតចង្ហាន់ប្រចាំថ្ងៃ ។ក្នុងឳកាសនេះផងដែរ   ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ ផ្តាំផ្ញើរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ថែទាំសុខភាព រក្សាអនាម័យ លាងដៃនិងសាប៊ូ ឬអាកុល ចូលចំណោម មហាជនត្រូវពាក់ម៉ាសការពារខ្លួន តែបើមានជំងឺឬអាការៈមិនស្រួល ឬសង្ស័យ សូមប្រញ៉ាប់ទៅពិនិត្យសុខភាព កន្លែងដែលក្រសួងសុខាភិបាលចាត់តាំង  ដើម្បីទប់ស្កាត់ឲ្យបានទាន់ពេលវេលា ។

ដោយ ប៊ុន រដ្ឋា