កម្លាំងសមត្ថកិច្ចជលផលអាជ្ញាធរនិងប្រជាពលរដ្ឋ បានសហការគ្នាយកត្រាក់ទ័រមកឈូសរំលាយដីភ្លឺស្រែដែលគេឈូសព័ទ្ធយកដីបឹងសូកទូក មកប្រគល់អោយប្រជាពលរដ្ឋទុក្ខប្រើប្រាស់ជាសម្បត្តិរួមវិញ!

ខេត្តកំពង់ឆ្នាំង៖ ក្រោយពីអ្នកសារព័ត៌មានបានរាយការណ៍និងបានចុះផ្សាយអំពីបទល្មើសឈូសឆាយយកដីបឹងសូកទូក ធ្វើជាកម្មសិទ្ធ ដែលស្ថិតក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌មកនៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានមកសហការជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋយកត្រាក់ទ័រមកឈូសឆាយរំលាយភ្លឺស្រែនោះយកដីបឹងជាង៣ហិកតាប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ជាសាធារណ: វិញ ។
សូមបញ្ជាក់ថា៖កាលពីថ្ងៃ ០៣ខែឧសភា ប្រជាពលរដ្ឋក្នុងសហគមន៍នេសាទនៅក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ បាននាំអ្នកយកពត៏មានមួយក្រុមទៅចង្អុលបង្ហាញដីស្រែដែលគេបានឈូសឆាយព័ទ្ធយកដីបឹងនៅចំណុចខាងលើនេះអស់ប្រមាណជិត ៣ហិកតា ដើម្បីអ្នកយកពត៏មានយើងជួយផ្សព្វផ្សាយនិងរាយការណ៍ដល់ជំនាញដោយសុំឲ្យដកហូតដីបឹងដែលគេឈូសលើភ្លឺព័ទ្ធយក ដោយសុំយកដីបឹងទាំងនោះមកអោយប្រជាពលរដ្ឋប្រើប្រាស់ជាប្រយោជន៍វិញ។

លោក ឈឹម បាន នាយសង្កាត់នេសាទបរិបូណ៌បានអោយដឹងថា៖ ក្រោយពីមានការណែនាំរបស់លោកប្រធានមន្ទីរកសិកម្មខេត្តនិងលោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងមកនៅព្រឹកថ្ងៃទី០៤
ខែឧសភានេះ លោកបានសហការជាមួយអាជ្ញាធរឃុំសមគមន៍នេសាទនិងប្រជាពលរដ្ឋយកត្រាក់ទ័រមួយគ្រឿងមកឈូសឆាយរំលាយដីភ្លឺស្រែដែ លគេព័ទ្ធយកដីបឹងខាងលើនេះ បានជិត៣ហិកតាជូនប្រជាពលរដ្ឋប្រើប្រាស់ជាប្រយោជន៍រួមវិញនិងបន្តឈូសឆាយរំលាយភ្លឺស្រែដែលគេព័ទ្ធយកដីបឹងនេះនៅថ្ងៃបន្ទាប់ទៀតអោយអស់។

ប្រជាពលរដ្ឋសំណូមពរដល់សមត្ថកិច្ចសូមវែកមុខរកជនខិលខូចដែលគេបានស្គាល់យ៉ាងច្បាស់ ហើយនោះបញ្ជូនទៅតុលាការផ្តន្ទាទោសអោយបានម៉ឺងម៉ាត់ដើម្បីកុំអោយអ្នកផ្សេងទៀតយកគំរូតាម ទើបអាចរក្សាបឹងបួរ និងព្រៃលិចទឹកនៅតំបន់ឃុំកំពង់ព្រះគគីរបានដែលបច្ចុប្បន្នពួកគេកំពុងតែរុនរានឈូសឆាយបាន អាណាធិបតេយ្យ។