បើមិនបានជួយរាស្រ្តកុំជាន់ករាស្រ្តបន្ថែមទៅបានហើយ លោកឧត្តមសេនីយ៍ទោ ឱកាសនិយម ផ្កាយ 2 អេីយ

0

កំពង់ឆ្នាំង÷ជារឿងគួរឲ្យខ្មាស់អៀនបំផុតដែលឧត្តមសេនីយ៍ទោ ឱកាសនិយម ផ្កាយ2 ទេពចំរើន សាមីឌី រូបនេះ មិនបានយកតួនាទីទៅបម្រើប្រយោជន៍ សង្គមជាតិ បែជា ឆ្លៀតឱកាសយកតួនាទីនិងកំណាច មក គំរាមកំហែង ប្រជាពលរដ្ឋ ដើម្បីបម្រើផលប្រយោជន៍របស់ខ្លួននិងបក្សពួក ដោយបញ្ជាអោយ កងកម្លាំងក្រោមឱវាទយករថយន្តពាក់ស្លាកលេខ (ខេមរភូមិន)មកធ្វើសកម្មភាពលួចដកនិងដឹកបង្គោលរបងរបស់ប្រជាពលរដ្ឋ យកទៅលាក់បំបាត់ភស្តុតាង តែទេវតាមិនជួយត្រូវបានអ្នកសារព័ត៌មានប្រមាញ់រូបភាពបាន។ – ហេតុការណ៍ជាក់ស្ដែងនេះកើតឡើងនៅម៉ោង 2 និង 30 នាទីរសៀលថ្ងៃទី 9 ខែឧសភាឆ្នាំ 2020។ –បើយោងតាមលើកឡើងប្រជាពលរដ្ឋរងគ្រោះ4 គ្រួសារទី1ឈ្មោះ មុំ សំអឿនភេទប្រុសតំណាងឱ្យបីគ្រួសារ បានអះអាងចំពោះមុខអ្នកសារព័ត៌មានយើងថា លោកឧត្តមសេនីយ៍ទោ ផ្កាយពីររូបនោះមានឈ្មោះ ទេពចំរើន សាមីឌី ត្រូវជាកូនបង្កើតរបស់លោកឧត្តមសេនីយ៍ឯក ទេព ចំរើន បម្រើការងារនៅនាយកដ្ឋានទីចាត់ការបុគ្គលិកនៃអគ្គបញ្ជាការ។ ឧត្តមសេនីយ៍ទោផ្កាយ 2រូបនេះបានមកទិញដីនៅ ប៉ែកខាងលិច ផ្លូវរថភ្លើង ចំណុចគីឡូម៉ែត្រលេខ 91ស្ថិតនៅក្នុងភូមិភ្នំតាសាំ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងប្រមាណ 90 ហិតតាភាគច្រើនសុទ្ធតែដីគម្របព្រៃឈើឆ្នាំ 2002។ តែ ដោយសារមិនទាន់គ្រប់មហិច្ឆតារបស់ខ្លួនក៏បានប៉ុនប៉ងរំលោភយកដី សាធារណៈរបស់រដ្ឋប៉ែកខាងកើតផ្លូវរថភ្លើងបន្ថែមទៀត ដែលដីនោះអាជ្ញាធរបានផ្តល់អោយប្រជាពលរដ្ឋបន្តិចបន្តួចដើម្បីអាស្រ័យផល បណ្ដោះអាសន្ន។ -ជនរងគ្រោះទាំងបួនគ្រួសារបានសំណូមពរសម្ដេចពិជ័យសេនា ទៀ បាញ់ មេត្តាជួយអន្តរាគមន៍ជូនប្រជាពលរដ្ឋរងគ្រោះទាំងបួនគ្រួសារដោយក្តីអនុគ្រោះ និងជួយស្រាវជ្រាវឧត្តមសេនីយ៍ ឱកាសនិយម រូបនេះតើប្រាក់ខែប៉ុន្មានក្នុងមួយខែទើបគាត់មានលទ្ធភាពមកទិញដីដល់ទៅរាប់រយហិតា…? -ហេីយចំពោះការប្រើប្រាស់រថយន្តពាក់ស្លាកលេខ(ខេមរភូមិន្ទ) របស់អង្គភាព បែជាយកមកបំរើប្រយោជន៍របស់បុគ្គលបែបនេះតេីត្រឹមត្រូវទៅតាមលក្ខន្តិកៈរបស់អង្គភាពដែរឬទេ…?ម្យាងទៀតការប្រើប្រាស់កម្លាំងយោធាជិត10នាក់មកធ្វើសកម្មភាពបំភ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាជន ដើម្បីបម្រើផលប្រយោជន៍បុគ្គលបែបនេះតើត្រូវទៅតាមលក្ខន្តិកៈរបស់អង្គភាពដែរឬទេ…? -បើយោងតាមទស្សនៈរបស់ អ្នកច្បាប់ដែលជាកងកម្លាំងដែរ បានលើកឡើងថាការធ្វើសកម្មភាព លួចដកបង្គោលរបងនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋ ពីសំណាក់យោធាមួយក្រុមនេះ គឺ មិនត្រូវតាមច្បាប់ទេគឺធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់អង្គភាព ដោយផ្ទុយនឹងការណែនាំរបស់ថ្នាក់ដឹកនាំ។ –សូមបញ្ជាក់ថាសកម្មភាពបំភ្លិចបំផ្លាញ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនេះមិនមែនជាលើកទី 1 ទេគឺមានច្រើនដងហើយកន្លងទៅប្រជាពលរដ្ឋបានប្ដឹងសុំឲ្យសមត្ថកិច្ចនិងអាជ្ញាធរជួយដោះស្រាយ កែពុំទទួលបានលទ្ធផលឡើយ។ ជុំវិញហេតុការណ៍ដែលកើតឡើងនេះអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេពី លោកឧត្ដមសេនីយ៍ទោ ផ្កាយ 2 ទេពចំរើន សាមីឌី និងក្រុមយោធាដែលធ្វើសកម្មភាពផ្ទាល់ នោះ មូលហេតុដោយគ្មានលេខទូរស័ព្ទទំនាក់ទំនងនិងម្យ៉ាងទៀតជាក់ស្តែងគ្រាន់តែឃើញអ្នកសារព័ត៌មានទៅដល់ក្រុមយោធាទាំងអស់នោះបានលើកយកបង្គោលរបងដែលជាវត្ថុតាងដាក់លេីរថយន្តបើកចេញទៅក្នុងព្រៃបាត់និងមនុស្សមួយចំនួនទៀតបានរត់ចូលទៅសំងំនៅក្នុងរោងចាំចំការដោយគ្មានអ្នកណាម្នាក់ចេញមកបំភ្លឺឡើយ។ សូមសម្ដេច (ពុក) ប្រមុខរាជរដ្ឋាភិបាលជួយកូនចៅផង៕

ដោយ​ខេមរា