គ្រូបង្វឹកជម្រើសជាតិអាមេរិកជឿជាក់ថាកូនក្រុមរបស់ខ្លួនអាចឆ្លងផុតវគ្គជម្រុះក្នុងពូល World Cup

0

គ្រូបង្វឹក​ជម្រើសជាតិ​អាមេរិក​ជឿជាក់ថា​កូនក្រុម​របស់ខ្លួន​អាច​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល World Cup ​គ្រូបង្វឹក​ជម្រើសជាតិ​អាមេរិក​លោក Jurgen Klinsmann ជឿជាក់ថា កូនក្រុម​របស់លោក​អាចមាន​លទ្ធភាព​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​សម្រាប់​ការប្រកួត World Cup នៅ​ប្រទេស​ប្រេ​ស៊ី​ល​ក្នុង​រដូវក្តៅ​នេះ ។​ ​អាមេរិក​គឺ​ស្ថិតនៅក្នុង​ពូ​ល G ដោយមាន​ប្រទេស អាល្លឺម៉ង់ ព័រ​ទុយ​ហ្គា​ល់ និង​ហ្គា​ណា​ប៉ុន្តែ​គ្រូបង្វឹក​រូបនេះ​នៅតែមាន​ទំនុកចិត្ត​ពួកគេ​ពិតជា​អាច​ឆ្លង​ផុត​បាន ។​ ​

លោក​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា “​ក្រុម​របស់​យើង​ស​ប្បូរ​ទៅដោយ​កីឡាករ​មានបទពិសោធន៍​ច្រើន​ហើយ​យើង​នឹង​ដឹង​ពិ​វិធី​នៃ​ការប្រកួត ។ យើង​រំពឹងថា​យើង​នឹង​អាច​ឆ្លង​ផុត​ហើយ​ប្រទេស​៣​ទៀត​គឺ​អាល្លឺម៉ង់ ព័រ​ទុយ​ហ្គា​ល់ និង​ហ្គា​ណា ត្រូវតែមាន​២​ធ្លាក់​ចេញ​” ។​ ​គួរ​បញ្ជាក់ថា អាមេរិក​បានទទួល​ជោគជ័យ​បំផុត​ក្នុង​ការប្រកួត World Cup នៅ​ឆ្នាំ ២០០២ ដោយ​ពួកគេ​បាន​ឈានដល់​វគ្គ ៨ ក្រុម​ចុងក្រោយ​ដែល​កាលនោះ​ពួកគេ​បាន​ធ្លាក់​ចេញ​ក្រោម​ស្នាដៃ​របស់​អាល្លឺម៉ង់ ១-០ ៕ ​Klinsmann-USA