បុរសម្នាក់ បានស្លាប់បាត់បង់ជីវិតដោយសារជិះម៉ូតូបុកគូទរថយន្ត ប្រភេទ.វេអង ដែលចតខូចនៅក្បែរចិញ្ចើមថ្នល់

កំពង់ធំៈ បុរសម្នាក់ បានស្លាប់ នៅនឹងកន្លែងកើតហេតុក្នុងករណី ជិះម៉ូតូក្នុងល្បឿនលឿន ទៅបុកគូថរថយន្ត វេអង ដែលបានខូចចតនៅក្បែរចិញ្ចើមថ្នល់ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ភ្លាមមួយរំពេច ហេតុ​ការណ៍​នេះ បានកើតឡើង កាលពីថ្ងៃទី ២៧ ខែឧសភា នៅក្នុងភូមិព្រះនង្គ័ល ឃុំចំណាក្រោមស្រុកស្ទោងខេត្តកំពង់ធំ?៕

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង ម៉ូតូបណ្តាលអោយស្លាប់មនុស្ស ០១នាក់,ប្រុស ខូចម៉ូតូ ០១គ្រឿង ,និងរថយន្ត០១គ្រឿង
ម៉ាកហុីយ៉ាន់ដាយវេអង ពណ៍ក្បាល ស ពាក់ស្លាកលេខត្បូងឃ្មុំ3A 0161និងរឺម៉កពាក់ស្លាកនុកលេខត្បូងឃ្មុំ4A0426អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ ។

ចំណែក​ ម៉ូតូម៉ាកC125ពណ៍ខ្មៅគ្មានស្លាកលេខបើកបរដោយឈ្មោះ ប៉េង វិត.ភេទ ប្រុសអាយុ៣៤ឆ្នាំរស់នៅភូមិខ្មាក់ឃុំ ចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ មុខរបរ-កសិករស្លាប់នៅនិងកន្លែងកើតហេតុ(មិនពាក់មួកសុវត្ថិភាព) ។
ក្នុង​ករណី​ដែល​បង្ក​ឲ្យ​ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ.មូលហេតុរថយន្តវេអងបានខូចហើយចតលើទ្រូងផ្លូវមានបើកភ្លើងសុីញ៉ូនិងដាក់សំរាស់មែកឈើ អ្នកបើកបរ ម៉ូតូបើកលឿនទៅបុកពីក្រោយពេញទំហឹងបណ្តាលអោយស្លាប់តែម្តង៕
ក្រោយ​ពី​កើត​ វត្ថុតាងត្រូវ បានរក្សាទុកនៅអធិការដ្ថាននគរបាលស្រុកស្ទោង។