ផ្តន្ទាទោស​អនាគត​កូនប្រសារ​ដាក់គុក​១០​ឆ្នាំ ព្រោះ​សម្លាប់​ឳ​ពុក​ក្មេក ជា​អតីត​នាយទាហាន​កងទ័ពជើងទឹក​

0

​ ​ភ្នំពេញ​៖ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កោ វណ្ឌី កាលពី​ថ្ងៃទី​១៩ ខែ​កុ​ម្ភះ ឆ្នាំ​២០១៤ បានប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស​អនាគត​កូនប្រសារ​ម្នាក់​ឈ្មោះ​ឆៃ ថន អាយុ​៣១​ឆ្នាំ ដាក់​ព​ន្ឋ​នាគារ ១០​ឆ្នាំ ពីបទ​សម្លាប់​អនាគត​ឪពុកក្មេក ជា​អតីត​នាយទាហាន​កងទ័ពជើងទឹក និង​សម្រេច​លើកលែង​ការចោទប្រកាន់ ពីរ​នាក់​ម្តាយកូន​ឈ្មោះ​រ៉េត រតនា​អាយុ​៤៥​ឆ្នាំ និង​ឈ្មោះ​ស៊ិន រ័ត្ន​លីដា អាយុ​២០​ឆ្នាំ​ជាប់ចោទ ពីបទ សមគំនិត​ក្នុង​អំពើ​សម្លាប់​នេះ ។​

​គួររំលឹកថា កាលពី​យប់​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១២ ឈ្មោះ​ស៊ិន ហយ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​អតីត​នាយរង​ការិយាល័យ​វិស្វកម្ម​នៃ​ទីបញ្ជាការ​កងទ័ពជើងទឹក​និង​ជា​ប្តី​របស់​ឈ្មោះ​រ៉េត រតនា បាន​វិល​ត្រឡប់មកផ្ទះ​វិញ​ក្រោយពី​បាន​ចុះ​ចោលផ្ទះ​ជាង​១​ឆ្នាំ​ក្នុង​រឿង​ចាប់រំលោភ​សេព​ស​ន្ឋ​វៈ​លើ​កូនស្រី​ពុំបាន​សម្រេច និង​បាន​វាយ​បង្ក​របួសស្នាម​មកលើ​កូនស្រី រហូត​ប្តឹងផ្តល់​គ្នា​ទៅ​តុលាការ​រួច​ឈ្មោះ​ស៊ិន ហយ បាន​ហែ​កស​ង្ក័​សី​របង​ចូលទៅ​ក្នុងផ្ទះ ក៏មាន​ការឈ្លោះប្រកែក​គ្នា​កើតឡើង​ដែល​បណ្តាល​ឱ្យឈ្មោះ​ស៊ិន ហយ​ដក​កាំភ្លើងខ្លី​ម៉ាក​កា​៥៤​មក​បាញ់​តម្រង់​កូនស្រី និង​ឈ្មោះ​ឆៃ ថន ជា​អនាគត​កូនប្រសារ​ចំនួន​មួយ​គ្រាប់ តែ​មិន​ផ្ទុះ​ហើយ​ឈ្មោះ​ឆៃ ថន បាន​ប្រវាយប្រតប់​ដណ្តើមបាន​កាំភ្លើងខ្លី រួច​ដេញ​បាញ់​ឈ្មោះ​ស៊ិន ហយ វិញ​រហូតមកដល់​ក្រោយ​ផ្ទះ​ត្រូវ​មួយ​គ្រាប់​ចំក​ញ្ចឹ​ង​.​ក​ពីក្រោយ​ធ្លាយ​ទៅលើ​ថ្ងាស ។ ចំណែក​ពីរ​នាក់​ម្តាយកូន​បាននាំគ្នា​សម្ងំ​លាក់ខ្លួន​នៅក្នុង​ផ្ទះ​។ ​

ក្រោយ​ហេតុការណ៍​កើតឡើង​ឈ្មោះ​ឆៃ ថន បាន​ដកយក​គ្រាប់​ចេញ រួច​រៀបចំ​យក​កាំភ្លើង​ដាក់​ពីលើ​ខ្លួន​ជនរងគ្រោះ ធ្វើ​ដូចជា​អត្តឃាត​ខ្លួនឯង ។ ចំណែក​ម្តាយ​និង​កូន​ពុំបាន​រាយការណ៍​រឿងនេះ​ឱ្យ​សមត្ថកិច្ច​ដឹង​នោះទេ ដោយ​ព្យាយាម​លាក់​ការពិតហើយ​នៅ​យប់នោះ សមត្ថកិច្ច​ប៉ូលិស​បាន​ចុះទៅពិនិត្យ​កន្លែងកើតហេតុ និង​សាកសព​។​ ​មកដល់​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៤ សមត្ថកិច្ច​មានការ​សង្ស័យ​លើ​មនុស្ស ទាំង​៣​នាក់​នេះ ក៏​នាំខ្លួន​មក​សាកសួរ​តាមច្បាប់ រួច​ក៏​ចោទប្រកាន់​មនុស្ស​ទាំង​៣​នាក់​នេះ ពីបទ​ឃាតកម្ម និង សមគំនិត​ហើយ​សម្រេច​ឃុំខ្លួន​ឈ្មោះ​ឆៃ ថន ដាក់​ព​ន្ឋ​នាគារ​បណ្តោះ អាសន្ន តែ​មិន​ឃុំខ្លួន​២​នាក់​ម្តាយកូន​នោះទេ តែ​ដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាម ផ្លួ​វ​តុលាការ​៕ ​Image1 Image2 Image3