លោកអ៉ិត សុធា​ ព្រះ​រាជអាជ្ញា អម សាលាដំបូង ខេត្តកំពង់ឆ្នាំង ប្រគល់ពស់ថ្លាន៤ក្បាលឲ្យជំនាញជលផល​នាំយកទៅព្រលែងចូលបឹងធម្មជាតិ

0

លោកអ៉ិត សុធា​ ព្រះ​រាជអាជ្ញា អម សាលាដំបូង ខេត្តកំពង់ឆ្នាំង ប្រគល់ពស់ថ្លាន៤ក្បាលឲ្យជំនាញជលផល​នាំយកទៅព្រលែងចូលបឹងធម្មជាតិ

ខេត្តកំពង់ឆ្នាំង ពស់ថ្លាន់ចំណន ៤ ក្បាល មានទម្ងន់ជាង២០គីឡូក្រាមត្រូវបានលោកអ៉ិត​ សុធា​ ព្រះ រាជអាជ្ញា អយ្យការ អមសាលាដំបូង ខេត្តកំពង់ឆ្នាំង ប្រគល់ឲ្យ សមត្ថកិច្ច ជំនាញ​រដ្ឋបាល​ជលផល ដើម្បីយកទៅប្រលែង ឲ្យរស់នៅបែបធម្មជាតិ។

លោកអ៉ិត​ សុធា ព្រះរាជអាជ្ញា បាន បានរៀបរាប់ថា មានពូម្នាក់ មានពស់ថ្លាន់ចំនួន៥ ក្បាល ក្រោយមកក៏រួចបាត់មួយក្បាល ហើយនៅសល់បួនក្បាល តែគាត់គិតថាពុំមានប្រយោជន៍ក្នុងការចិញ្ចឹមសត្វពស់នោះឡើយ ក៏បានសម្រេចចិត្ត នាំយកពស់ថ្លាន់ចំនួន ៤ ក្បាល មកប្រគល់ជូន លោក ដើម្បីនាំយកទៅព្រលែងបន្ត។

លោកបានបញ្ជាក់ទៀតថា ក្រោយពីទទួលបាន ពស់ថ្លាន់ចំនួន ៤ ក្បាល ពីម្ចាស់ឈ្មោះ យក្ស.ណន់. រស់នៅ​ភូមិ​សាលា​ ឃុំសាលា ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់​ឆ្នាំង​ ក៏បាន ប្រគល់ឲ្យ សមត្ថកិច្ចជំនាញ​រដ្ឋបាល​ជលផល ដើម្បីនាំយកទៅព្រលែងបន្តចូលបឹងធម្មជាតិ ដើម្បីឲ្យរស់នៅបែបធម្មជាតិ នៅរសៀលថ្ងៃទី ២៣ ខែមិថុនា​ឆ្នាំ​២០២០.ស្ថិតនៅ​ក្នុង​បឹងធម្មជាតិ។

លោកអ៉ិត.សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំកំពង់ឆ្នាំង បានមានប្រសាសន៍ អំពាវនាវ ឱ្យបងប្អូនប្រជាពរដ្ឋ ក៏ដូចជាសមត្ថកិច្ចជំនាញ ចូលរួមទប់ស្កាត់ ការពារសត្វព្រៃ កាត់បន្ថយការបរិភោគសត្វព្រៃ ដើម្បីឱ្យសត្វព្រៃ រស់នៅបែបធម្មជាតិ និងមានសុវត្ថិភាព៕