រថយន្តបើករេចង្កូតទៅបុកគោយន្តកន្ត្រៃពីក្រោយបណ្តាលឲ្យមានមនុស្សរបួសធ្ងន់២នាក

ខេត្តបន្ទាយមានជ័យ:យុវជន២នាក់របួសធ្ងន់ត្រូវបានគេជួយដឹកបញ្ជូនទៅមន្ទីរពេទ្យក្នុងករណីរថយន្តបើកទៅបុកគោយន្តកន្ត្រៃពីក្រោយពេញទំហឹងនៅវេលាម៉ោងនៅវេលាម៉ោង៦មនិង១៥នាទីព្រឹកថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២០ នៅលើកណាត់ផ្លូវជាតិលេខ៥៨ ចំណុចខាងជើងប៉ុស្តិ៍ចំការគ ប្រហែល១៥០ម៉ែត្រ ភូមិចំការគ ឃុំស្រុកស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលការពារព្រំដែនប៉ុស្តិ៍ចំការគ បានឲ្យដឹងថាជនរងគ្រោះរងរបួសធ្ងន់ទាំង២នាក់ ម្នាក់ជាអ្នកបើកនិងម្នាក់ទៀតជាអ្នករួមដំណើរ ១ឈ្មោះ ចេង សំអាត ភេទប្រុស អាយុ១៦ឆ្នាំ ២ឈ្មោះ នើយ ម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ ទាំង២នាក់រស់នៅភូមិល្បើកស្វាយ  ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់បន្តថានៅមុនពេលកើតហេតុគោយន្តកន្ត្រៃបើកដោយ ឈ្មោះ នើយ ម៉ៅ ពីត្បូងទៅជើងបើកដល់កន្លែងកើតហេតុស្រាប់តែមានរថយន្តSTAREXពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AN.9493 បើកដោយឈ្មោះហេង បុរី ភេទប្រុសអាយុ៤៣ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបើកក្នុងល្បឿនលឿនបានរេចង្កូតទៅបុកគោយន្តកន្ត្រៃពីក្រោយពេញទំហឹងបណ្តាលឲ្យអ្នកបើកគោយន្តនិងរួមដំណើររងរបួសធ្ងន់ ចំណែកអ្នករួមដំណើរខាងរថយន្តរបួសស្រា២នាក់។ជនរងគ្រោះពេលកើតហេតុហើយ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកចំការគនៃវរសេនាតូចការពារព្រំដែនគោក លេខ៩១១ ជួយដឹកទៅសង្គ្រោះ នៅមន្ទីររពេទ្យបង្អែកក្រុងប៉ោយប៉ែត ។ចំពោះមូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់នេះ បណ្តាលមកពីអ្នកបើករថយន្តបើកក្នុងល្បឿនលឿនរេចង្កូតទៅបុកគោយន្តកន្ត្រៃពីក្រោយពេញទំហឹងតែម្តង ។។រថយន្តនិងគោយន្ត ត្រូវបានកម្លាំងនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក  នាំយកមករក្សាទុក ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕