ផ្ទុះភ្លើងប្រច័ន្ទ ប៉ូលិស​ស្រី​កាត់ប្រដាប់ភេទប៉ូលិសប្រុស ដោយសារភ្លើងប្រច័ណ្ឌ

0

ខេត្ត​កំពង់ធំ.ករណីនេះបានកើតឡើង កាលពីវេលាម៉ោងម៉ោង10 នឹង10 នាទីថ្ងៃទី 30 ខែមិថុនាឆ្នាំ 2020 ខេត្តនៅចំណុចភូមិពោន ឃុំច្រនាង ស្រុកតាំងគោកខេត្តកំពង់ធំ។

តាមការឲ្យដឹងពីសាក្សី ដែលបានដឹង ហេតុការណ៍​ បានឲ្យដឹងថា ស្រុកតាំងគោក គឺជាស្រុកទើបតែបង្កើតថ្មី មានកើតហេតុ អំពើហឹង្សាដោយ ចេតនា ដោយមានអាវុធ កាំបិតប៉ាំងតោ សម្រាប់​ប្រើប្រាស់​ ជាអាវុធ
ក្នុង​ករណី​ នេះបានបង្កឡើងដោយជនសង្ស័យមានឈ្មោះរិទ្ធ ស្រីនាង ភេទស្រីអាយុ28ឆ្នាំមុខរបធ្វើប៉ូលិសចរាចរ រស់នៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ចំណែក​ភាគី​ម្ខាងទៀត.ជា ប៉ូលិស​ចរាចរណ៍​ ដូចគ្នា បានយកកំបិតប៉ាំងតោ កាប់ទៅលើជនរងគ្រោះដែលមានឈ្មោះខៀន សុខល័ក្ខ ភេទប្រុសអាយុ33ឆ្នាំ.មុខរបធ្វើប៉ូលិសចរាចរណ៍​ រស់នៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ក្នុង​ករណី​ អំពើហឹង្សានេះ លោកប៉ូលិស សំបូរស្នេហ៍ ឈ្មោះ​ខៀន សុខល័ក្ខ ត្រូវ​បានស្រីកំណាន់ ឈ្មោះរិទ្ធ ស្រីនាង កាត់អាអូនតូច (ប្រដាប់ភេទ) វិសដាច់ខានបន្តពូជ និងថែមមួយកាំបិតចំភ្លៅ ទុកជាការប្រមាន ដល់ បងបុរសៗ ដែល​ចូលចិត្តភ្លក់សម្លម្ជូរផង កកូរផង ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈ​នេះកំពុងតែសម្រាកព្យាបាល នៅមន្ទីរពេទ្យ។

ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូន ទៅមន្ទីពេទ្យបង្អែក បារាយណ៏ សន្ទុក ចំណែកជនសង្ស័យក្រោយបង្កហេតុរួច បានរត់គេចខ្លួនបាត់ស្រមោល ករណីខាងលើនេះលោកសន តាល់ អធិការស្រុកតាំងគោក បានឲ្យដឹងថា លោកពុំហ៊ានផ្តល់ព័ត៌មាននោះទេ សូមឲ្យ ទាក់ទង​សួរលោក ស្នងការទៅ ចំណែកលោក អ៊ុក កុសល ស្នងការ នគរបាល​ខេត្ត​កំពង់ធំ​ ស្នងការ នគរបាលខេត្តកំពង់ធំ បានបញ្ជាក់ជូនបងប្អូន សារពត៌មានថា នារីមុខសញ្ញាដែលជាជន ប្រព្រឹត្តបទល្មើសខាងលើនេៈ មានមុខរបរ អតីត ជានារីបម្រើសេវ៉ាខារ៉ាអូខេ គាត់ មិនមែនជា នគរបាល នារី នោៈទេ ។ដោយ ប៊ុន រដ្ឋា​