ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះប្រគល់ ខ្នងផ្ទះ ទី១៦៥អំណោយសម្ដេចតេជោហ៊ុន សែន ជូនអតីតយុទ្ធ ជនពិការ

0

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញ ដឹកនាំសហការី រួមទាំងអាជ្ញាធរដែនដី បានចុះ ប្រគល់ផ្ទះមួយខ្នង ដែលជាខ្នងផ្ទះលើកទី១៦៥ និងជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជនពិការ ដោយសារសង្គ្រាម នៅរសៀលថ្ងៃអាទិត្យទី១៩ ខែ កក្តដា ឆ្នាំ២០២០ ។

ផ្ទះថ្មីដែលបានប្រគល់ មានទំហំ៤ម៉ែត្រ x ៦ម៉ែត្រ សាងសង់ពីសសរបេ តុង ឆ្អឹងដែក ជញ្ជាំង និងដំបូលប្រក់ស័ង្កសីកិនភ្លី រនាបក្រាលក្តារ ជណ្ដើរ ជូនគ្រួសារអតីតយុទ្ធជនពិការ ឈ្មោះ ច្រឹង ញ៉ាញ់ អាយុ ៥៨ ឆ្នាំ និងភរិយាឈ្មោះ ដួង រៀម អាយុ៥៨ ឆ្នាំ ដែលមានកូននៅក្នុងបន្ទុក០៤ នាក់ សរុបសមាជិក ០៦ រស់នៅភូមិអូររំដេង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឯកឧត្តមសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ អតីតយុទ្ធជនពិការឈ្មោះ ច្រឹង ញ៉ាញ់ ធ្លាប់ចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៥ មានឋានន្តរសក្កិអនុសេនីយ៍ទោ អតីតនៅអង្គភាពកងពលធំ ១៧៩ ត្រូវរបួសពិការដោយសាជាន់មីនថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ១៩៩២ នៅសមរភូមិ ស្វាយចេក ខេត្តបន្ទាយមានជ័យ ក្នុងពិធីប្រគល់ផ្ទះនៅពេលនេះ បាននាំយកនូវអំណោយរបស់ឯកឧ ត្តម ឧត្ដមសេនីយ៍ឯក បណ្ឌឹតហ៊ុន ម៉ាណែត ឧបត្ថម្ភជូនអង្ករ ៥០ គីឡូក្រាម មី០២ កេស ទឹកត្រីទឹកស៊ីអ៊ីវ ចំនួន០២ យួរ និងថវិកាមួយចំនួនផងដែរ ។
ឯកឧត្តម សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ចំពោះ អតីតយុទ្ធជន និងបងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាលសម្តេចតែងតែគិតគូយកចិត្តទុក្ខដាក់ពីសុខទុក្ខ និង ជីវភាពរស់នៅ ជម្រុញឲ្យបងប្អូនអតីតយុទ្ធជន និង ប្រជាពលរដ្ឋ យើងត្រូវខិតខំអនុវត្តន៍ការងារ បង្កបង្កើនផលនិងចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាព និងបានក្រើនរំឮកដល់បងប្អូនប្រជាពលរដ្ឋ និងអតីតយុទ្ធជនត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារខ្លួន និងទប់ស្កាត់ការឆ្លងរីលរាលដាល ពីជំងឺកូវីដ១៩ ត្រូវអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយបច្ចុប្បន្ននេះនៅលើពិភព លោកមានមនុស្សជាង១៤ លាននាក់ហើយបានឆ្លងមេរោគនេះ និងមានមនុស្សស្លាប់ជាង៦០ម៉ឺននាក់ ដោយមិនទាន់រកឃើញថ្នាំការពារឬថ្នាំព្យាបាលនៅឡើយទេ ។
ដោយ ប៊ុន រដ្ឋា