ឯកឧត្តម សុខ លូ អញ្ជើញចុះសាកសួរសុខទុក្ខនិងផ្តល់អំណោយកាកបាទក្រហមដល់ពលរដ្ឋរងគ្រោះខ្យល់កន្រា្កក់រលំផ្ទះនិងប៉ើងដំបូល១៥ខ្នងផ្ទះ

0

ខេត្តកំពង់ធំ៖ ឯកឧត្តម សុខ លូ ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញដឹកនាំមន្រ្តីរាជការ និងមន្រ្តីក្រោមឳវាទ ចុះសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលទទួលរង គ្រោះដោយសារ ខ្យល់បន្ត្រាក់បណ្តាលឲ្យ រលំផ្ទះនិងប៉ើងដំបូល ១៥ខ្នងផ្ទះ នៅរសៀលថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២០ ស្ថិតនៅសង្កាត់អូគន្ធរ  ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

បងប្អូនដែលទទួលរងគ្រោះ ក្នុងចំណោម១៥ខ្នងផ្ទះ មានផ្ទះរលំដួលរាបដល់ដី ២ខ្នងផ្ទះ និងបាក់ត្រេត ប៉ើងដំបូល៤ខ្នងផ្ទះ ប៉ុន្តែយោងតាមគណម្មការវាយតំលៃ ផ្ទះដែលទទួលបាន អំណោយសរុប ចំនួន ៦ខ្នងផ្ទះ រីឯ ៩គ្រួសារទៀត រងផលប៉ះពាល់តិចតួច  អ្នករងគ្រោះភាគច្រើនជាប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត ស្រ្តីមេម៉ាយ និងជនងាយរងគ្រោះ ត្រូវបានទទួលការជួយឧបត្ថម្ភតាមស្ថានភាពជាក់ស្តែង នៃទ្រង់ទ្រាយខូចខាត ដូចជាអង្ករ ២៥គ.ក មីមួយកេស មុងមួយតង់មួយ សាប៊ូ ច្រាសដុះខោអាវ និងគ្រួសារខ្លះទទួលបាន ឆ្នាំង កន្ទេល រួមទាំងស័ង្កសីនិងថវិការមួយចំនួនទៀត ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ ពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកក្តិព្រឹត្តបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែ សម្តែងនូវការព្រួយបារណ៍ ពីការប្រកបមុខរបរទទួលទាន និងការរស់នៅប្រចាំថ្ងៃ របស់បងប្អូន ប្រជាពលរដ្ឋ នៅគ្រប់ទិសទី និងគ្រប់ទីកន្លែង ថែមទាំងបាន ជម្រុញឲ្យអ្នកស្ម័គ្រចិត្តក្នុងការងារ កាកបាទក្រហម យកចិត្តទុកដាក់ជួយដល់បងប្អូន ដែលជួបប្រទះនិងគ្រោះថ្នាក់ និងគ្រោះមហន្តរាយ ផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយ ឬពូជសាសន៍ ពណ៌សម្បុរ ឲ្យតែរងគ្រោះគឺកាកបាទក្រហមជួយគ្រប់គ្រាតែម្តង។

ក្នុងឳកាសនេះផងដែរ ឯកឧត្តម សុខ លូ ក៏បានចូលរួមសោកស្តាយ យ៉ាងការខូចខាតដោយគ្រោះធម្មជាតិ ដែលបានបង្ករឡើងដោយខ្យល់កន្រា្តក់ រហូតខូចខាតផ្ទះសំបែង  និងបានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ថែរក្សាសុខភាពអានាម័យ លាងដៃនិងសាប៊ូ ពាក់ម៉ាសនៅពេលចូលក្នុងចំណោមមហាជន ដើម្បីចូលរួមការពារទប់ស្កាត់ ការឆ្លងរីករាលដាល មេរោគកូវិដ១៩ COVID-19  ខណៈពិភពលោកកំពុងតែ ប្រឈម យ៉ាងខ្លាំង និងជំងឺដកាចសាហាវនេះ និងសូមឲ្យមានការប្រុងប្រយ័ត្ន ការពារខ្លួននៅពេលមានភ្លៀងខ្យល់ផ្គររន្ទះ ហាមប្រើប្រាស់ទូរស័ព្ទដៃ ត្រូវរកកន្លែងមានសុវត្តិភាព ដើម្បីបញ្ជ្រាសការគ្រោះថ្នាក់បាន ។

ដោយ ប៊ុន រដ្ឋា