ប្រជាកសិករបានភ្ជួរពង្រាបដីស្រែបានប្រទះឃើញអាវុធជាតិផ្ទុះ(កាំភ្លើងM16)ជាច្រើនដើមនិងរាយការណ៍ជូនសមត្ថកិច្ច

0

(កំពង់ឆ្នាំង)នៅព្រឹកថ្ងៃសៅរ៍ទី01ខែសីហាឆ្នាំ2020 នេះប្រជាពលរដ្ឋបានភ្ជួរពង្រាបដីស្រែក៏បានប្រទះឃើញនូវអាវុធជាតិផ្ទុះ(កាំភ្លើងM16)ជាវ្រើនដើម ដែលកប់ទុក្ខនៅក្នុងដីក្នុងសម័យសង្រ្គាម ពួកគាត់ក៏បានមករាយការណ៍ជូនដល់សមត្ថកិច្ច បន្ទាប់មកសមត្ថកិច្ចក៏កំពុងបន្តរុករកបន្ថែមទៀត ដែលនៅចំណុចកោះកូនសៀម=>ស្ថិតក្នុងភូមិពាមខ្នង ឃុំ ផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី01/08/2020 នេះ ។
☆សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ÷គឺចំពោះអាវុធខូចគុណភាព សូមបងប្អូន ប្រុងប្រយ័ត្ន ហើយនិងសូមបងប្អូន កុំភ្លេចរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យទាន់ពេលវេលាក្នុងករណីដែលបងប្អូនរកឃើញអាវុធជាតិផ្ទុះគ្រប់ទីកន្លែង សូមកុំឲ្យប៉ះពាល់ជៀសវាងគ្រោះថ្នាក់។