កម្លាំងប៉ុស្តិ៍នគរបាលឃ្មួញ ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន!

ភ្នំពេញ៖នៅថ្ងៃទី០៥ខែសីហាឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបេតុង ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ៣នាក់មាន៖១. ឈ្មោះ​ ឃន់ សុខុម ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួលភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ,២.ឈ្មោះ​ លី លាក់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះលេខ៤២២ ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ,៣.ឈ្មោះ​ អ៊ុន ម៉ារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៤២៩ ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (ពិនិត្យទឹកនោម) ។សម្ភារះដកហូតមាន៖ម្សៅក្រាមសថ្លា០២កូនថង់ធំ , ជញ្ជីថ្លឹង០១គ្រឿង , កញ្ឆាគ្រៀម០១ថង់) ។បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕