គួរអោយរន្ធត់បុរសម្នាក់បានឈរជ្រៀកឈើនឹងអាឈើ ហើយក៏ត្រូវបានបន្ទះឈើគងនិងផ្លែរណារួចដាច់ខ្ទាតមកត្រូវនឹងបំពង់កបណ្តាល ឱ្យស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ

ខេត្តកំពង់ឆ្នាំងនៅ ព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែភបុត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នេះ នៅវេលាម៉ោង១០ៈ០០នាទីរស់នៅភូមិ ត្រពាំងតាសុខ ឃុំព្រៃមូលស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង បុរសឈ្មោះអ៊ុន ចាន់សុភ័ស្ស ភេទប្រុស អាយុ៣៦ឆ្នាំ បានឈរជ្រៀកឈើនឹងអាឈើ ហើយក៏ត្រូវបានបន្ទះឈើគងនិងផ្លែរណារួចដាច់ខ្ទាតមកត្រូវនឹងបំពង់កបណ្តាលឱ្យរងរបួសធ្ងន់។

ក្រោយពីបានបញ្ជូនទៅមន្ទីរពេទ្យក៏បានស្លាប់បាត់បង់ជីវិតទៅហើយ។ សូមបញ្ជាក់ផងដែរថា៖ បុរសដែលបានបាត់បង់ជីវិតទៅហើយនោះ ចុងក្រោយផងដែរបងប្អូនក្រុមគ្រួសារក៏បានយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕ចុងក្រោយផងដែរសូមសំណូមពរដល់បងប្អូនដែលរកស៊ីមុខរបរអាឈើនិងមានម៉ាស៊ីនកែស្នៃសូមប្រុងប្រយ័ត្នជានិច្ច