បង្ក្រាបសង្វៀនមាន់ជល់មួយកន្លែង និងឃាត់ខ្លួនម្ចាស់ទីតាំងបានម្នាក់

0

ខេត្តស្ទឹងត្រែង៖ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបង្រ្កាបទីតាំងបើកសង្វៀនបញ្ជល់មាន់មួយកន្លែង នៅចំណុចអូរចំបក់ ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ។លោកវរសេនីយ៍ ហោ វុទ្ធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថាៈការចុះបង្រ្កាបសង្វៀនជល់មាន់ខាងលើនេះ គឺធ្វើឡើងនៅវេលាម៉ោង ៩ និង៣០នាទី កាលពីថ្ងៃទី០៦កញ្ញាម្សិលម៉ិញ ។ លោកបន្តថាៈការដឹកនាំកម្លាំងចុះបង្ក្រាបខាងលើនេះដែរ គឺមានការសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលមូលដ្ឋាន និងអាជ្ញាធរដែនដីផងដែរ ។

ក្នុងនោះ សមត្ថកិច្ចឃាត់ខ្លួនបានម្ចាស់ទីតាំងបើកបញ្ជល់មាន់បានម្នាក់ ឈ្មោះ លាង ហេង ភេទប្រុសអាយុ៤៥ឆ្នាំ មានស្រុកកំណើតភូមិមាន ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ បច្ចុប្បន្នរស់នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ ដកហូតបានសម្ភារៈមួយចំនួន ដូចជាៈស៊ុមក្រុងមាន់ចំនួន២០ស៊ុម ស្កុតរុំជើងមាន់ចំនួន១៥ដុំ ទូលក់ភេសជ្ជៈមួយ តង់សម្រាប់ប្រក់ដំបូលពីរ សង្ក័សីពីរ ។ក្រោយកសរបង្ក្រាប ម្ចាស់សង្វៀនមាន់ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកកាន់ស្នងការដ្ឋានខេត្តដើម្បីកសាងសំណុំរឿងទៅតុលាការ ចាត់ការតាមនិតិវិធីច្បាប់ ៕