រថយន្តហាយឡិនដ័រឡើងជែងប្រលះម៉ូតូ១គ្រឿងស្លាប់២នាក់ម្ចាស់រថយន្តដាក់មេផាយបាត់ស្រមោល

0

ខេត្តបាត់ដំបង÷មនុស្សប្រុសស្រី២នាក់ត្រូវបានបាត់បង់អាយុជីវិតខណះដែលគ្រោះថ្នាក់ចរាចរមួយបានកើតឡើងដោយជនរងគ្រោះម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហើយម្នាក់ទៀតបានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ។សមត្ថកិច្ចបានអោយដឹងថាហេតុការខាងលើបានកើតឡើងនៅថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២០នេះវេលាម៉ោង១១:៣០នាទីនៅលើផ្លូវជាតិលេខ៥ត្រង់ចំណុចក្រុមទី០៦ភូមិអូសទូកឃុំកំពង់ព្រៀងស្រុកសង្កែខេត្តបាត់ដំបង។
សមត្ថកិច្ចអោយដឹងបន្តថាករណីគ្រោះថ្នាក់ចរាចរណ៌នេះបានកើតឡើងរវាងម៉ូតូនឹងរថយន្ដរថយន្តម៉ាកហាយឡិនដ័រពណ៌ទឹកប្រាក់ពាក់ស្លាកលេខបន្ទាយមានជ័យ:២B:១៤៥៥។មុនកើតហេតុគេឃើញរថយន្តបង្កបើកបរ​ទិសដៅពីលិចទៅកើតលុះដល់ចំណុចកើតហេតុខាងលើរថយន្តបង្កបានជែងរថយន្តខាងមុខក៏ជ្រុលទៅបុកម៉ូតូម៉ាកហុងដាឌ្រីមC១២៥សេរី២០១៥ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង១u:២៤៨០ទិសដៅផ្ទុយគ្នាបណ្តាលអោយស្លាប់អ្នកជិះម៉ូតូចំនួន០២នាក់។
ជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការខាងលើនេះមានឈ្មោះលី.សុផាតភេទប្រុសអាយុ៧៤ឆ្នាំមុខរបរលក់ដូរមានទីលំនៅភូមិរំចេក១សង្កាត់រតនៈក្រុងបាត់ដំបង(ស្លាប់នៅកន្លែងកើតហេតុ)ជាអ្នកបើកបរម៉ូតូនឹងឈ្មោះសុវ៉ាន់.មុនីភេទស្រីអាយុ៦៩ឆ្នាំ(ស្លាប់នៅមន្ទីពេទ្យ)ត្រូវជាប្រពន្ធមានទីលំនៅជាមួយគ្នា។ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនមិនស្គាល់អត្តសញ្ញាណបច្ចុប្បន្នម៉ូតូនិងរថយន្តសមត្ថកិច្ចបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបងចំណែកសាកសពគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕សៅ សារិទ្ធ