អភិបាលខេត្តកំពង់ចាម និង មន្ត្រី រាជការ ចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្តនិរោធរង្សី ក្នុង ស្រុក បាធាយ

0

កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ នាព្រឹក ថ្ងៃ ទី ១១ ខែកញ្ញា ឆ្នាំ ២០២០នេះ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តនិរោធរង្សី (វត្តនិរោធ) ស្ថិតនៅ ក្នុង ភូមិរោធ ឃុំត្រប់ ស្រុកបាធាយ ដោយ មានការអញ្ជើញចូលរួមពី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត រួមជាមួយមន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទ ផងដែរ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង លោក ជំទាវ រួមនឹង ថ្នាក់ដឹកនាំ មន្ត្រី រាជការ បាន ឧទ្ទិស សូម ឱ្យ ដួង វិញ្ញាណក្ខន្ធ បុព្វការី ជន បាន យោង យកកំណើត កើត នៅ ក្នុង ទីឋាន ដ៏ ខ្ពង់ខ្ពស់ និង ងាក ក្រោយ ឱ្យ ពរជ័យ ដល់ កូន ចៅ បាន សេចក្តីសុខ សេចក្តីចម្រើន ជាពិសេស សូម ឲ្យ ព្រះ បារមី ដ៏ សក្ដិសិទ្ធិ នៅក្នុង លោក ព្រះ បារមីនៅវត្តនិរោធរង្សី តាម ជួយ បីបាច់ ថែរក្សា សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត មាន សុខ ភាព ល្អ បរិបូរណ៍ ជន្មាយុ យឺនយូរ ដើម្បី សម្តេច បាន ស្ថិតនៅ គ្រប់គ្រង ការពារ ព្រះរាជាណាចក្រ កម្ពុជា ឲ្យ រក្សា បាន ជានិរន្តរ៍ នូវ សន្តិភាព ស្ថេរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និង ការអភិវឌ្ឍ រីកចំរើន ថ្មីៗ បន្ថែមទៀត ដើម្បី ជា សេចក្តីសុខ សេចក្តីចម្រើន របស់ ប្រជាពលរដ្ឋ ខ្មែរ ទូទាំងប្រទេស។ ព្រមទាំង ឧទ្ទិស នូវ មហា កុសលផល បុណ្យ សូម ឲ្យ បាន ដល់ វិញ្ញាណក្ខន្ធ វីរៈ កម្មាភិបាល យុទ្ធជន យុទ្ធ នារី អ្នកស្នេហាជាតិ ដែល បាន បាត់បង់ ជីវិត ដើម្បី បុព្វ ហេតុ ជាតិ មាតុភូមិ ជាតិ ស្នេហា នៃ យើង ផងដែរ៕