ជនជាតិ​វៀតណាម​ម្នាក់​បង្ក​អុកឡុក​ក្នុង​រោងការ​នៅ​ភូមិ​រលួស​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

0

​ភ្នំពេញ​៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ជើងឯក​បាន​ចុះ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៤ បន្ទាប់ពី​ដើរ​អុកឡុក​រោង​អាពាហ៍ពិពាហ៍​របស់​ប្រជាពលរដ្ឋ ស្ថិតនៅ​ក្នុងភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។​ ​ ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ជើងឯក​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​នោះ​ជា​ជនជាតិ​វៀតណាម​នោះ​មានឈ្មោះ ហាំ យ៉ាង​ទៀង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិត ប្រាកដ ដោយនៅ​មុនពេល​កើតហេតុ​ប្រជាពលរដ្ឋ​ដែលជា​ភ្ញៀវ​ចូលរួម​ពិធីមង្គលការ​កូនស្រី​ប្រុស​របស់​អ្នកភូមិ​នោះ បានឃើញ​បុរស​ជា​ជនបង្ក​អុកឡុក ដើរចេញ​មកពី​ទិស​ខាងត្បូង ក៏ ប៉ុន្តែ​មិនដឹងថា ហេតុអ្វី​ទេ​បានជា​ជនបង្ក​ហេតុ​គាត់​មក​អុកឡុក​

រោងកា​រ​បែបនេះ​ដែរ ហើយ​នៅ ពេល​ពិធីកាត់សក់​កូនកំលោះ​កូនក្រមុំ ស្រាប់តែ​ជនសង្ស័យ​រូបនោះ​កាន់​កាំបិត​ចំនួន​២ គឺ​កាំបិតប៉័ងតោ និង​កាំបិតផ្គាក់ ស្ទុះ​ឡើងទៅ​លើផ្ទះ រួច​ស្រែក​ឡូឡា​បង្ក​ភ្ញាក់ផ្អើល​តែម្តង ទើប​ស្ត្រី​ជា​ម្ចាស់​ដើម​ការរត់​មកប្តឹង​សមត្ថកិច្ច​យើង​ឲ្យ​ជួយ​អន្តរា​គម​ន៏​ចាប់​នាំខ្លួន​មក​ស្នាក់ការ​ប៉ុស្តិ៍​។​ ​ ​ដោយឡែក​ស្ត្រី​ជា​ម្ចាស់​ដើមការ​ក៏បាន​ប្រាប់​សមត្ថកិច្ច​ថា ជនសង្ស័យ​នេះ​បានមក​បង្ក​អុកឡុក​ម្តង​ហើយ​ដែរ

កាលពី​វេលា​ម៉ោង​៤​ព្រឹក ថ្ងៃទី​២០​កុម្ភៈ​នេះ ហើយ​ពេលនោះ​គាត់​ថា វា​មិនកើត​អ្វី​ធំ​ដំ​ទេ ទើប​គាត់​អត់​ប្តឹង សមត្ថកិច្ច លុះដល់​នៅវេលា​ម៉ោងជាង​៩​ព្រឹក​ថ្ងៃ​ដដែល​នេះ ជនសង្ស័យ​មិនដឹង​បាន​កាំបិត​មកពីណា​នោះទេ ក៏បាន​ស្ទុះ​ឡើងទៅ​លើផ្ទះ​បង្ក​ការភ្ញាក់ផ្អើល​នៅក្នុង​ពិធី​កំពុង​កាត់សក់​ការ​ចៅ​របស់គាត់​។​ ​ ​ចំណ​កែ​នៅ​កន្លែងកើតហេតុ​ឯណោះ​វិញ​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ពួកគាត់​បានឃើញ​ជន​សង្ស័យ​នោះ​ដើរ​ចេញពី​លិច​ផ្ទះ​គេ​ម្នា​ក់មក​ក្រៅ​រួច​ឡើងទៅ​លើផ្ទះ​កំពុង​ធ្វើ​ពិធីកាត់សក់​កូនកំលោះ​កូនក្រមុំ​ធ្វើ​ឲ្យ​ភ្ញៀវ​ដែល​ចូលរួម​រត់​ចុះក្រោម​អស់ ហើយ​គាត់​អត់​ដឹងថា​រឿង​អ្វី​ទេ ម្យ៉ាង​គេ​ជា​ជនជាតិ​វៀតណាម​ទៀត​។​ ​ ​

លោក ឃួន យ៉ា​ណូ នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋ​ជើងឯក​ប្រាប់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា មិន ដឹងថា​ដោះស្រាយ​យ៉ាងម៉េច​ទេ ភាគី​ម្ចាស់​ដើមការ​ទារ​សំណង​១​ពាន់​ដុល្លា​ឯណោះ ព្រោះថា ជនសង្ស័យ​មិនដឹង​ផ្ទះសម្បែង​នៅឯណា មិនដឹង​គេ​មាន​សាច់ញាតិ​នៅ​ស្រុក​យើង​ឬ​អត់​? មាន តែ​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឲ្យ​ដោះស្រាយ​បន្ត​។​ ​ ​

ជាមួយគ្នានេះ​មន្ត្រី​ផ្នែក​ព្រហ្មទណ្ឌ​ម្នាក់​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដូចជា​គ្មាន​បទល្មើស​អ្វី​ដើម្បី​ដាក់បន្ទុក​សោះ ព្រោះ​គេ​អត់​បាន​បង្ក​របួសស្នាម​លើ​អ្នក​ដ៏​ទៃ​គេ​គ្រាន់តែ​អុកឡុក​រោងកា បង្កបញ្ហា​តែប៉ុណ្ណោះ ហើយ​ម្ចាស់​ដើមការ​គេច​ង់​ឲ្យ​សមត្ថកិច្ច​យើង​ចាប់​ខ្លួនគេ​ឲ្យ​ឆ្ងាយ​ពី​រោង ការ​កុំ​ឲ្យ​គេ​អុកឡុក​ទៀត​តែប៉ុណ្ណោះ​។​ ​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ករណីនេះ​ម្ចាស់​ដើមការ​ទារ​សំណង​១​ពាន់​ដុល្លា​នោះបាន ដែរ​ឬ​អត់ បញ្ហា​ទារ​សំណង​បែបនេះ​ត្រូវបាន​គេ​គិតថា​ដូចជា​ហួសហេតុ​ពេក​ព្រោះថា​ជនបង្ក​រូបនេះ​មានលទ្ធភាព​ឯណា ម្យ៉ាង​ជា​ជនជាតិ​វៀតណាម​និង​គ្មាន​ផ្ទះសម្បែង​ផងដែរ​នោះ​៕ ​11 DSC06405 (1)