ឧត្តម​សេនីយ៍​ទោ​សោម​ស៊ុន​ ឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ ​ និងថវិកា ជូនដល់ លោកយាយ លោកតា ចាស់ជរា និងប្រជាពលរដ្ឋទីទ័លក្រ​ នៅ​ស្រុក​កំណើត​

0

ខេត្ត​កំពង់ធំ. ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់ ប្រតិបត្តិ ការ​សឹករង​កំពង់ធំ​ មានប្រសាសន៍ថា ដោយសារគុណតម្លៃនៃសន្តិភាពក្រោមនយោបាយឈ្នះ​ ឈ្នះ​ ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​យើង​មាន​ការ​អភិវឌ្ឍ​ន៍​ លេីគ្រប់វិស័យ​ ដូចជា​បណ្ដាញ​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់​ដល់​លំនៅដ្ឋាន​ ផ្លូវ​ថ្នល់​ខ្វាត់ខ្វែង​ ភ្លេីងអគ្គីសនី​ភ្លឺព្រោង​ព្រាត ជាក់ស្តែង​ប្រទេស​មាន​សន្តិភាព​ ប្រជា​ពលរដ្ឋ​ខ្មែរ​នាំគ្នា​សប្បាយ​និង​ធ្វើ​បុណ្យ​ទាន គ្រប់រដូវកាល.តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ។

នៅក្នុង​ឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ វេនបិណ្ឌទី១៣ ត្រូវ​និង​ថ្ងៃ​ទី​១៥​ ខែ​កញ្ញា​ ឆ្នាំ​២០២០​ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកជំទាវ ព្រមទាំងលោកយាយឧបាសិការហ៊ុល​ រ៉េន​ ជា អ្នកម្តាយជាទីគោរពស្រលាញ់ រួមជាមួយសហការី បានសំណេះ សំណាលសាកសួរសុខទុក្ខ និងបានឧបត្ថម្ភ ស្បៀងអាហារ​ ភេសជ្ជៈ​ និងថវិកា ផ្តល់ជូនដល់ លោកយាយ លោកតា ចាស់ជរា និងប្រជាពលរដ្ឋ ទីទ័លក្រ ចំនួន ១៦ គ្រួសារ គឺជាទឹកចិត្តសប្បុរស​ធម៌​របស់​ឯកឧត្តម​ផ្ទាល់​ រួមទាំង​សប្បុរស​ជន មួយចំនួន​ចូលរួម។

នៅស្រុកកំណើត ស្ថិតនៅភូមិកំញ៉ាត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ។
ចំណែក​អំណោយ​ដែល​បាន​ ឧបត្ថម្ភ​ក្នុងមួយគ្រួសារទទួលបាន​ មី ចំនួន​ មួយកេស ,ទឹកបរិសុទ្ធចំនួនមួយ កេស ,ទឹកដោះគោខាប់០២ កំប៉ុង ,ស្ករស ចំនួន​០១ គ.ក្រ ,ត្រី.ខ កំប៉ុង​ចំនួន​០៥ កំប៉ុង ,ធូបទាន ០១ ដុំ និងថវិកាមួយចំនួនផងដែរ​ ។

ឯកឧត្តម​សោម ស៊ុន បាន​បញ្ជាក់​ថា​ កាលពី​មុន​ទីនេះជា​សមរភូមិប្រយុទ្ឋគ្នា​ ​ក្នុង​របប​វាលពិឃាដប៉ុល​ពត​ វត្ត​អារ៉ាម​យើង​នៅ​ទីនេះ​ជា​កន្លែង​ឃ្លាំង​ស្តុក​ស្រូវ​ និង​ជារោងបាយសម្រាប់ហូបអាហាររួមគ្នា​ដូច្នេះ​ត្រូវ​ចងចាំ​រួម​គ្នា​ថែរក្សា​សន្តិភាព​នេះ​ឲ្យ​បាន​
សន្តិភាព អរគុណនយោបាយ ឈ្នះ! ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករ នយោបាយ ឈ្នះ! ឈ្នះ!
លោកយាយ លោកតា ចាស់ជរា និងប្រជាពលរដ្ឋទីទ័លក្រ សូមអរគុណ ឯកឧត្តម និងលោកជំទាវ ព្រមទាំងលោកយាយឧបាសិការហ៊ុល​រ៉េន​ រួមជាមួយសហការី សូម​ឧទ្ទិស​កុសល​ផលបុណ្យនេះ បាន​ទៅ​ដល់​អ្នក​មាន​គុណ​ ជីដូនជីតា​ ញាតិ​ការទាំងប្រាំពីរសណ្តាន​ និង​វិញ្ញណក្ខ​ន្ធកម្មាភិបាល យុទ្ធ​ជន​ ដែល​បានពលី​ជីវិត​ដើម្បី​បុព្វហេតុ​ជាតិ​ និងប្រជាជនកម្ពុជាទាំងអស់ សូម​អនុមោទនា​ទទួល​យក​កុំបីខាន​ឡើយ​ ៕