ឥទ្ធិពលនៃព្យុះទី១១ឈ្មោះនូល(NOUL)បង្ករជាជំនន់ទឹកភ្លៀង វាយលុកខេត្តព្រះសីហនុ

0

 

ខេត្តព្រះសីហនុ៖ គិតចាប់ពីវេលាម៉ោងប្រមាណ២៣ យប់ថ្ងៃទី១៧ រហូត មកដល់រសៀល ថ្ងៃទី១៨នេះ ឥទ្ធិពល នៃព្យុះទី១១ឈ្មោះនូល(NOUL)បានបណ្តាលឲ្យតំបន់មួយចំនួនក្នុងខេត្តព្រះសីហនុ បានបង្ករឲ្យទឹកជនលិច ផ្លូវ លិច ភូមិដ្ឋានផ្ទះសម្បែង  ក្នុងនោះបងប្អូនចិញ្ចឹមត្រី មួយចំនួន ក្នុងស្រុកព្រៃនប់ និង ស្រុក ស្ទឹងហាវ រងការខាត បង់យ៉ាងធ្ងន់ធ្ងរដោយសារទឹកជន់លិច ។ ក្នុងនោះស្រុកព្រៃនប់ត្រូវបានគេអះអាងថា រងគ្រោះមានសភាពធ្ងន់ ធ្ងរជាងគេ និងបានបង្ករឲ្យ ក្មេងស្រី ម្នាក់អាយុប្រមាណឆ្នាំ១កន្លះបានស្លាប់ក្នុងហេតុទឹកជំនន់នេះផដែរ។ចំណែក ឯស្រុក កំពង់សីលា និងតំបន់ក្រុងព្រះសីហនុមិនមានបញ្ហារអ្វីនិងឥទ្ធិពលនៃព្យុះទី១១ឈ្មោះនូល(NOUL)នេះទេ គឺមកដល់ រសៀល ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២០។

    .លោក សរ កក្កដា អភិបាលស្រុក ព្រៃ​នប់ បញ្ជាក់ថា ឥទ្ធិពលនៃព្យុះទី១១ ឈ្មោះ “នូល” នេះ បាន បណ្តាលឲ្យតំបន់មួយចំនួនក្នុងស្រុកព្រៃនប់ទទួលរងនូវការជន់លិចដោយសារជំនន់ទឹកភ្លៀង ចាប់ពីវេលា ម៉ោង១១យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០រហូតមកដល់រសៀល ថ្ងៃទី ១៨ នេះនៅមិនទានបញ្ចប់នៅលើយទេ ។ជាមួយនិងបញ្ហារនេះ អាជ្ញាធរបានចុះ ជួយសង្គ្រោះ ប្រជាពលរដ្ឋ ដែលរងផល ប៉ះពាល់ ដូចជា ប្រជាពលរដ្ឋ រស់នៅតំបន់ ឃុំទួលទទឹង  ឃុំអណ្ដូងថ្ម ដែលភាគ ច្រើនមានទីលំនៅ តំបន់ទំនាបខ្លាំង យកទៅកាន់ទីទួល សុវត្ថិភាពអស់ហើយ ។ប៉ុន្តែ រជាអកុសល្យ ក្នុងហេតុ នេះក៏មានក្មេងស្រីម្នាក់ឈ្មោះ វុទ្ធី ស្រីនីអាយុ១ឆ្នាំកន្លះ រស់នៅឃុំអណ្តូងថ្ម ស្រុកព្រៃនប់ បានស្លាប់ ក្រោយ ពីទឹក ហូរខ្លាំង ក្នុងនោះ ក្រុមអ្នកសង្គ្រោះក៏បាន ព្យាយាម ជួយ សង្គ្រោះផងដែរ តែមិនអាចជាជួយបាន ។រហូតមកដល់ព្រឹកម៉ោង៦.៣០នាទីព្រឹកថ្ងៃទី១៨.ខែ កញ្ញា.២០២០ ទើបក្រុមជួយសង្គ្រោះរកសពឃើញ។

    .ជាមួយគ្នានេះ បើតាម មន្រ្តីស្រុកព្រៃនប់ ក៏បានបញ្ជាក់ផងដែរថាក្នុងហេតុការ ទឹកជន់លិចនេះ ក៏បាន បង្ករ ឲ្យ បាក់ទំនប់ ស្រះចិញ្ចឹម ត្រី (ដៀប)ដ៏ធំមួយនៅក្នុង ឃុំអណ្តូងថ្ម បណ្តាលឲ្យត្រីជា ច្រើន តោន ដែលមាន ទំហ៊ំ ខ្លះជាង១គីឡូក្រាមទៅហើយនោះ បានរូច ហែលចេញពីស្រះ ហូរតាម ទឹក ធ្លាក់ចូល ទឹកអូរប្រឡាយ និង ខ្លះ ហូរតាមទឹកមកអណ្តែត លើផ្លូវ ត្រូវ​បានប្រជាពលរដ្ឋ នៅតំបន់នោះនាំគ្នាចាប់យក ម្នាក់ៗ រាប់ ស៊ិបគីឡូ ចំណែក ឯកម្ចាស់ចញ្ចឹម ត្រីបានត្រឹមឈរមើល បងប្អូនប្រជាពលរដ្ឋ ចាប់ត្រី ដោយក្តី អស់សង្ឃឹម តែប៉ុណ្ណោះ ។

    .ដោយ ឡែក សំរាប់ ស្រុក ស្ទឹងហាវ វិញ ក្នុងហេតុ ទឹកភ្លៀងជនលិចនេះ ក៏មាន បងប្អូន អ្នកចិញ្ចឹម ត្រីស្ពុងនៅតំបន់ ព្រៃកបី ស្ថិតក ឃុំទំបន់រលក ក៏បានរងគ្រោះ យ៉ាង ធ្ងន់ធ្ងរផងដែរ ដោយក្នុងនោះ  ត្រីជាច្រើន តោនត្រីបាន ងាប់ ដោយសារ លំហូរទឹកសាប ចាក់ចូលទឹក សមុទ្រ ខ្លាំង ពេក ។ ក្នុង នោះ បើតាម ប្អូនស្រី ឈ្មោះ ជូរ បានបញ្ជាក់ថា បែរត្រីចញ្ចឹម របស់ ប្អូនស្រីគាត់ ត្រីងាប់អស់ ហើយ មិនតិចជាង១តោន នោះទេ  ហើយ បងប្អូនចិញ្ចឹមត្រីជាច្រើនគ្រូសារ ផ្សេងទៀត ក៏ទទូលរងគ្រោះដូចគ្នា។

    .លោក ឆាយ សុគុន្ធដា អភិបាលស្រុកស្ទឹថហាវ បានបញ្ជាក់ថា ស្រុកស្ទឹងហាវ រហូតមកដល់ រសៀល ថ្ងៃ ទី១៨នេះ មិនអ្វីរងគ្រោះធំដុំទេ  ពោលគឺ ស្រុកស្ទឹងហាវ ទាំងមូល មានទឹក ជនលិច បន្តិច បន្តូច មិនបានបង្ករ គ្រោះថ្នាក់ លិច ផ្ទះសម្បែង ឬរងគ្រោះដល់ អាយុជីវិតមនុស្សអ្វី នោះទេ។  តែទោះជាយ៉ាងណាក៏ដោយ រដ្ឋបាល ស្រុក បាន ត្រៀម កម្លាំងនិងក្រុមចុះជួយសង្រ្គោះ រូចរាល់អស់ហើយផងដែរដើម្បីជួយប្រជាពលរដ្ឋ ។

 

    .ចំណែក លោក ប្រាក់សុវណ្ណ អភិបាលរង ស្រុកកំពង់សីលា វិញ នៅរសៀល ថ្ងៃទី ១៨ ខែ កញ្ញាឆ្នាំ ២០២០ នេះបានបញ្ជាក់ ថា សំរាប់ស្រុកកំពង់សីលា មិនទាន់មានបញ្ហារទឹកជន់លិច ផ្លូវ ឬលំនៅដា្ឋនប្រជា ពលរដ្ឋ អ្វីនោះទេ  គឺមានទឹកជន់លិចបន្តិច បន្តូច តែប៉ុណ្ណោះ ហើយសំរាប់ ផ្លូវជាតិលេខ ៤ ត្រង់ចំណុច ស្ពាន ស្ទឹង សំរោង ដែល តែង ជន់លិចនោះ ក៏នៅមាន សុវត្ថិភាពនៅឡើយ ផងដែរ (មិនទាន់មានទឹកជន់លិចទេ) ។

    .  រដ្ឋបាលក្រុងព្រះសីហនុ  បានបញ្ជាក់ថា រយៈពេល មួយយប់មួយថ្ងៃ គឺចាប់ពីយប់ ថ្ងៃទី ១៧ រហូត ដល់ រសៀល ថ្ងៃ ទី១៨ នេះ ស្ថានភាព ក្នុងក្រុងព្រះសីហនុ មានទឹកជន់លិច តិច តូច មិនធ្ងន់ធ្ងរដូចពេល កន្លង ទៅ នោះទេ ពោលគឺ នៅមាន ទឹកជន់លិចផ្លូវ មួយចំនួនប៉ុណ្ណោះ ដោយ សារតែ តំបន់នោះ កពង់ដំណើរការ ស្តារ អូរប្រឡាយមិនទាន់បានបញ្ជប់។

    គួរបញ្ជាក់ផងដែរថាយោងតាមសេចក្តី ជូន ដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថាន ភាពរបស់ព្យុះទី ១១ ឈ្មោះ នូល (NOUL)។ ក្នុងនោះតំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ នឹងអាច មានភ្លៀង ធ្លាក់ច្រើន ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង (Flash Flood) រួមជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។ ជាមួយ បញ្ហារនេះ រដ្ឋបាលខេត្តក៏បាន ចេញសេចក្តីជួនដំណឹងភ្លាមៗផងដែរ  ទៅដល់ ជូនសាធារណជន ក៏ដូចជា ម្ចាស់អាជី វកម្ម និងអ្នកធ្វើ ដំណើរតាម កាណូត ទេសចរណ៍ និងស្ថាប័នដែលមានការពាក់ព័ន្ធទាំងអស់ ពិសេសបង ប្អូន ប្រជា នេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមផ្អាកការចេញដំណើរជា បណ្តោះ អាសន្ន ដើម្បីចៀស វាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕នាគសុមុទ្រ