តាមពិតមកពីចំណុច៣នេះសោះដែលជម្រុញឲ្យព្រះសង្ឃមួយអង្គដុតព្រះកាយបណ្តាលអោយសុគត់

0

ខេត្តបាត់ដំបង÷ក្រោយពីព្រះសង្ស១អង្គបានដុតព្រះកាយសម្លាប់ខ្លួនដោយមិនដឹងមូលហេតុកន្លងទៅថ្មីៗនេះទាំងពលរដ្ឋនឹងមហាជនរួមទាំងព្រះសង្ឃក្នុងវត្តផងមានការងឿងឆ្ងល់អំពីហេតុការនេះ។គួរបញ្ជាក់ផងដែរថា÷ព្រះសង្ឃរងគ្រោះមានព្រះនាមហ៊ាត.ហ៊ាក់ព្រះជន្ម២១វស្សាមានស្រុកកំណើតនៅភូមិគោកឬស្សីឃុំបល្ល័ង្គស្រុកប្រាសាទបាគងខេត្តសៀមរាប។បានមកគង់នៅវត្តកណ្តាលក្រុងបាត់ដំបងជាង៥ខែហើយដើម្បីសិក្សារៀនសូត្រក្នុងវិស័យព្រះពុទ្ធសាសនានិងសាលាចំណេះដឹងទូទៅនៅក្នុងខេត្តបាត់ដំបងហើយបានធ្វើអត្តឃាតដុតខ្លួនឯងបណ្តាលអោយសុគត់កាលពីថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២០កន្លងទៅនៅពេលនេះដឹងអំពីមូលហេតុហើយ។
ព័ត៌មានចុងក្រោយនេះបានទម្លាយអំពីមូលហេតុដែលបង្ខំឲ្យព្រះសង្ឃមួយអង្គគង់នៅវត្តកណ្តាលធ្វើអត្តឃាតដុតខ្លួនឯងដោយសារតូចព្រះទ័យនិងវាសនា។តាមការបញ្ជាក់ពីភិក្ខុកាន់.ហេងព្រះជន្ម២៥វស្សាត្រូវជាបងបង្កើតរបស់ព្រះសពជនរងគ្រោះបានអោយដឹងនៅថ្ងៃទី២៤ខែកញ្ញានេះថា÷មូលហេតុដែលនាំឲ្យប្អូនរបស់ព្រះអង្គព្រះនាមហ៊ាត.ហ៊ាក់ធ្វើអត្តឃាតដោយខ្លួនឯងរហូតសុគតនៅលើកុដិវត្តកណ្តាលក្រុងបាត់ដំបងដោយសារតូចព្រះទ័យចំនួន៣ចំណុច។

  1. ដែលចំណុចទាំង៣នេះមានដូចជា:ទី១តូចព្រះទ័យប៉ះពាល់ដល់ផ្លូវព្រះទ័យចំពោះក្រុមគ្រួសារបានជួបរឿងបាក់បែកដោយញ៉ោមស្រីព្រះអង្គ(ម្តាយ)បានស្លាប់ចោលចំណែកញ៉ោមប្រុស(ឳពុក)ក៏បានយកប្រពន្ធថ្មីមួយទៀត។ទី២:ព្រះអង្គហ៊ាត.ហ៊ាក់បានតូចព្រះទ័យចំពោះលទ្ធផលប្រឡងធ្លាក់នៅសាលាពុទ្ធិកវិទ្យាល័យដែលខកបំណងធំតាមការគ្រោងទុកនិងបន្តការសិក្សាឆ្ពោះទៅកាន់សាកលវិទ្យាល័យ។និងចំណុចទី៣ចុងក្រោយដោយសារមានបញ្ហាខ្វះខាតបច្ច័យសម្រាប់ដំណើការសិក្សារៀនសូត្របន្តទៀត។
    ចំណែកប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីបុណ្យព្រះសពបានសម្តែងការសោកស្តាយយ៉ាងខ្លាំងព្រោះបាត់បង់ព្រះសង្ឃមួយអង្គដែលមានទឹកព្រះទ័យល្អស្លូតត្រង់និងមានសេចក្តីព្យាយាមសិក្សារៀនសូត្រមិនចេះធុញទ្រាន់។ហើយនៅក្នុងពិធីបុណ្យព្រះសពខាងលើនេះដែរត្រូវបានលោកប៊ុត.គឹមស៊ានអភិបាលរងខេត្តបាត់ដំបងបាននាំយកនូវថវិការបស់សាខាកាកបាទក្រហមកម្ពុជាខេត្តនឹងពីសប្បុរសជនមួយចំនួនរួមនិងថវិការបស់សម្តចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី.ហ៊ុនសែនចំនួន១០លានរៀលផងដែរដើម្បីឧបត្តម្ភគាំទ្រក្នុងកម្មវិធីបុណ្យសពនេះ៕សៅ សារិទ្ធ