បង្កើន​សេវា​ពិសេស​លាង​រថយន្ត​ដោយ​ស្លៀកពាក់​ឈុត​ប៊ី​គី​នី​នៅ​ចិន​ ​

0

​ប្លែកៗ​៖ ការប្រកួតប្រជែង​អាជីវកម្ម​កំពុង​កើនឡើង សូម្បីតែ​សេវា​លាង​រថយន្ត​ក៏​ម្ចាស់​អាជីវកម្ម ខិតខំ​ផ្សព្វផ្សាយ និង​ពន្លេច​ការរៀបចំ​ប្លែកៗ ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​អតិថិជន ដូចជា​សេវា​លាង​រថយន្ត​ដោយ​ប្រើ​នារី​ស្អាតៗ មាន​សម្រស់​ស្រស់​សោភា និង​ស្លៀក​ឈុត ប៊ី​china bikini-car-wash-03 china car- wash1 china car washគី​នី គួរ​ឲ្យ​គយគន់​។ នេះ​បើតាម​វេ​ប​សាយ​បរទេស​ចិន ឆាយ​ណា​ដេលី កាលពី​ថ្ងៃ​សុក្រ ទី​២៥ ខែកក្កដា ឆ្នាំ​២០១៤​។​ ​ខណៈ​ពីមុន​សេវា​លាង​រថយន្ត​ដោយ​ប្រើ​ស្រី​ស្អាត ស្លៀក​ឈុត​ប៊ី​គី​នី បញ្ចេញរាង​ស្វែ​ល និង​សិច​ស៊ី​ដ៏​គួរ​ទាក់ទាញ​បែបនេះ មានតែ​នៅ​បស្ចិមប្រទេស លោកខាងលិច​នោះ ឥឡូវនេះ ការប្រើ​សេវា​ស្រី​ស្អាត ស្លៀក​ឈុត​កំប៉ិត​ឡិ​ត បង្ហាញ​សាច់​ខ្ចី​ដូច​បណ្តូលចេក​របស់​នា​ងៗ បាន​មកដល់​ប្រទេស​ចិន​ហើយ ដោយ​សេវា​ដំបូង​នេះ​បាន​បង្កើតឡើង​នៅ​ស្រុក​ចាវ​យ៉ាង ក្រុង​ប៉េកាំង ដោយ​ម្ចាស់​អាជីវ​កម្មក​ម្រូ​វ​ឲ្យ​ពួក​ស្រីៗ​ស្លៀ​សិច​ស៊ី ស្លៀក​ប៊ី​គី​នី ស្លៀក​ឈុត​ហែល​ទឹក និង​បញ្ចេញ ក្បាច់​អែនអន ដើម្បី​លាង​រថយន្ត​ធុន​ធំ មានតម្លៃ​៨៨០​យន់ ស្មើនឹង​១៤២​ដុល្លារ ក្នុង​ឡាន​១​គ្រឿង​(880 yuan ($142) a car) ខណៈ​ការលាង​រថយន្ត​ធម្មតា គ្មាន​បាញ់​ប៉ូ​លា ថ្នាំ​តម្ហែទាំ​រថយន្ត​បានយូរ តម្លៃ​តែ​៣០​យន់​ប៉ុណ្ណោះ​។​ ​

ការបង្កើត​សេវា​ប្លែក​ពិសេស​បែបនេះ​ត្រូវបាន​ទទួលរង​នូវ​ការរិះគន់​មួយចំនួន​ផងដែរ តែ​សម្រាប់​ម្ចាស់​អាជីវកម្ម​វិញ បាន​និយាយថា ពួកគេ​អាច​បាន​អតិថិជន​ច្រើន រីកចម្រើន និង​កាក់កប​ជាមិនខាន ហើយ​ពក​គេ​ន​នឹង​ចូល​រួ​ប្រកួតប្រជែង​បន្តទៀត​សម្រាប់​កន្លែង​ផ្សេងៗ​ទៀត​ក្នុង​ឧស្សាហកម្ម​បែបនេះ ។ ពួកគេ​នឹង​ពង្រីក​សេវា​បែបនេះ​ឲ្យ​បាន​ច្រើន និង​មាន​ផែនការ បន្តទៀត​ពេលដែល​និយោជិត កម្មករ អ្នកបម្រើ​សេវា​លាង​រថយន្ត​បានទទួល​វគ្គ​បណ្តុះបណ្តាល​រួចរាល់​៕