រដ្ឋបាលខេត្តកំពង់ឆ្នាំងបានបើកពិធីក្រុងពលីបើកការដ្ឋានជួសជុលផ្លូវ និង លូ ទៅកាន់តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាល នៅក្នុងស្រុកទឹកផុស

0

កំពង់ឆ្នាំង :នៅព្រឹកថ្ងៃទី 30 ខែកញ្ញាឆ្នាំ 2020 នេះរដ្ឋបាលខេត្តកំពង់ឆ្នាំងបានធ្វើពិធីក្រុងពាលីបើកការដ្ឋានជួសជុលផ្លូវនិងលូទៅកាន់តំបន់រមណីយដ្ឋានទេសចរណ៍ទឹកធ្លាក់ថ្មក្រាលនិងដើម្បីសម្រួលដល់ការធ្វើដំណើរដល់ភ្ញៀវ ទេសចរណ៍ ដែលទៅលេងកំសាន្ត នៅតំបន់ធម្មជាតិទឹកធ្លាក់ ថ្មក្រាលខាងលើនេះផងដែរ អាជ្ញាធរខេត្តកំពង់ឆ្នាំង និង កសាងអសនៈសម្រាប់បួងសួង ដល់ម្ចាស់ទឹក ម្ចាស់ដី សុំសេចក្តីសុខ សេចក្ដីចម្រើន។

ពិធីនេះផងដែរធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ ព្រមទាំងមានការ ចូលរួម ពីសំណាក់ លោកស្រីប៊ន សុភីអភិបាលរងខេត្ត កំពង់ឆ្នាំង លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ ។

ថ្លែងក្នុងពិធីនេះអភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តមឈួរ ច័ន្ទឌឿន បានបញ្ជាក់ថា ដើម្បីធានាឲ្យដល់ការធ្វើដំណើរបស់បងប្អូនភ្ញៀវទេសចរណ៍អោយមានភាពងាយស្រួលនិងឆាប់រហ័ស គម្រោងបន្ទាន់របស់មន្ទីរ សារធារណការ និង ដឹកជញ្ជូនខេត្ត បានរៀបចំធ្វើការជួសជុល កែលម្អផ្លូវ១ខ្សែនិងដាក់លូបង្ហូទឹកកាត់ទទឹងផ្លូវដែលកន្លងមកផ្លូវនេះជួបការលំបាកជាខ្លាំង ក្នុងការធ្វើដំណើរទៅមក ពិសេសនៅពេលរដូវមានភ្លៀងធ្លាក់ ត្រូវទឹកហូតកាត់ធ្វើឲ្យដាច់ ផ្លូវជាញឹកញាប់ផងដែរ ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា រមណីយដ្ធាន ទេសចរណ៍ទឹកធ្លាក់ថ្មក្រាល គឺជាតំបន់ទេសចរណ៍ធម្មជាតិ ដែលមានភាពទាក់ទាញបំផុត ដែលអ្នកទេសចរណ៍ជាច្រើន មកពីគ្រប់ទិសទីបានមកលេងកំសាន្ត ទោះបីផ្លូវទៅកាន់តំបន់ នេះនៅពុំទាន់មានភាពងាយស្រួលយ៉ាងណាក៍ដោយ ។

ដូចនេះដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរណ៍ ឲ្យមកលេងកាន់តែច្រើន អាជ្ញាធរមូលដ្ឋាន សហគម ទេស
ចរណ៍ ត្រូវតែរៀបចំឲ្យមានការអភិវឌ្ឍន៍បន្ថែមទៀត។ជាមួយនេះក៏ត្រូវគិតគូចំពោះការផ្តល់សេវាកម្មទេសចរណ៍ និង ការពារសន្តិសុខ សុវត្ថិភាពជូនភ្ញៀវឲ្យបានល្អប្រសើរ ។ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បានអំពាវកុំឲ្យប្រជាពលរដ្ឋ កាប់រុករានទន្រ្ទានយកដីព្រៃរបស់រដ្ឋដោយខុសច្បាប់ ដែលធ្វើ ឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការអភិរក្សធនធានធម្មជាតិ ។

ប្រជាពលរដ្ឋត្រូវផ្លាស់ប្តូឥរិយាបទពីការកាប់ឈើដើម្បីជីវីភាព មកប្រើប្រាស់ធនធានធម្មជាតិព្រៃឈើដែលមានស្រាប់ព្រម ទាំងជួយការពារនិងដាំបន្ថែមពីព្រោះព្រៃឈើជាសម្បត្តិដ៏មាន តម្លៃបំផុតសម្រាប់សង្គមជាតិដែលធ្វើឲ្យជីវភាពមានភាព ប្រសើរឡើងតាមវិស័យទេសចរណ៍ធម្មជាតិដ៏សម្បូរបែបនេះ ។

សូមបញ្ជាក់ថា តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាល មានទីតាំងស្ថិតនៅក្នុងភូមិកោះក្ទម្ភ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានចម្ងាយ២៨គីឡូម៉ែត្រ ពីទីរួមស្រុក ទឹកផុស និង ប្រមាណជា៥០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំងផងដែរ៕ សុខ គឹមសៀន