ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ចុះសួរសុខទុក្ខលោកស្រីភរិយា លោក ផៃ ស៊ីផាន មានជម្ងឺកំពុងសម្រាកព្យាបាល នៅគេហដ្ឋាន និង លោក មាស សារ៉ាត អនុភូមិដើមថ្កូវក្រុងកោះរ៉ុងមានជម្ងឺសម្រាកក្នុងមន្ទីរពេទ្យ

0

ខេត្តព្រះសីហនុ៖ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ រួមទាំងមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុនិងមន្រ្តី សាខាកាកបាទក្រហម កម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញចុះទៅសួរសុខទុក្ខនាំយកអំណោយ

ឧបត្ថម្ភជួន លោកស្រីភរិយា លោក ផៃ ស៊ីផាន សមាជិកក្រុម ប្រឹក្សា​ខេត្ត កំពុងមានជម្ងឺ​សម្រាកព្យាបាល នៅគេហដ្ឋាន និង លោក មាស សារ៉ាត អនុភូមិដើមថ្កូវ សង្កាត់ កោះរ៉ុង ក្រុងកោះរ៉ុង មាន​ជម្ងឺ​បេះដូង សម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្ត ព្រះសីហនុ ។

.ក្នុងឱកាសនោះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត ក្រៅពីផ្តល់ អំណោយ ឧបត្ថម្ភ ដល់ ភរិយា លោក ផៃ ស៊ីផាន និង លោក មាស  សារ៉ាត អនុភូមិដើមថ្កូវ សង្កាត់ កោះរ៉ុង .ឯកឧត្តម គួច ចំរើន និង ឯកឧត្តម ជាម ហ៊ីម ប្រធាន ក្រុមប្រឹក្សាខេត្ត ក៏បានជូនពរឱ្យភរិយាឯកឧត្តម ផៃ ផាន សមាជិកក្រុម ប្រឹក្សា ខេត្ត និងលោក មាស សារ៉ាត អនុភូមិដើមថ្កូវ ឱ្យឆាប់ជាសះស្បើយ បានទៅ បំរើការងារ វិញ នឹងសូមជួបនូវ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ  ។ទង្វើ នេះសរបញ្ជាក់ឲ្យឃើញថាគឺជាការ យកចិត្តទុកដាក់ពីសុខទុក្ខនិងទទួឍលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត ជាមួយនិង មន្រ្តីរក្រោមឪវាទ ដែល កំពុងជួបការលំបាកក៏ដូចជាប្រជាពលរដ្ឋ ទូទៅក្នុងខេត្តព្រះសីហនុ ។

.នៅក្នុងថ្ងៃដដែលនោះ ឯកឧត្តម គួច ចំរើនអភិបាល នៃគណៈអភិបាលខេត្ត  និង ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តបានឆ្លៀតពេលអញ្ជើញចុះពិនិត្យមើលផងដែរ ដំណើរកាសាងសង់ បន្ទប់ពិសោធន៍នៅ ក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដែលបានបុកគ្រិះស រូចរាល់និងកំពង់បន្តចាក់ ថ្នឹម ៕  នាគសមុទ្រ