សប្បុរសជននាំអំណោយឧបត្ថម្ភដល់កាកបាទក្រហមសាខាខេត្តព្រះសីហនុរូមចំណែកជួយដល់ជនរងគ្រោះដោយជំនន់ទឹកភ្លៀង

0

ខេត្តព្រះសីហនុ៖ ខេត្តព្រះសីហនុរងផលប៉ះពាល់ដោយសារតែជំនន់ទឹកភ្លៀងក្នុងអំឡុងពេលជិត មួយខែនេះ ថ្វីត្បិតតែស្ថានភាពនៃការជន់លិចដោយជំនន់ទឹកភ្លៀងមានសភាពមិនធ្ងន់ធ្ងរក៏ពិតមែន  ប៉ុន្តែរក៏មានប្រជាពល រដ្ឋក្រីក្រជាច្រើនរងផលប៉ះពាល់ជីវភាពប្រចាំថ្ងៃផងដែរ។ជាមួយគ្នានេះក៏មាន សប្បុរសជនជាច្រើន បាននាំយក អំណោយរូមនិងថវិការ មកឧបត្ថម្ភដល់ សាខាកាកបាទក្រហម ខេត្តព្រះសីហនុ ជាហូរ ហែក្នុងគោលបំណង រូមចំណែកជួយដល់ជនក្រីក្រ ដែលកំពង់ជួនការលំបាក ក្នុងពេលកើតមានជំនន់ទឹកភ្លៀងមិនអាចចេញទៅប្រកប មុខរកស៊ីប្រចាំថ្ងៃបាន ។

    .សប្បុរសជនដែលបាននាំយកអំណោយមកឧបត្ថម្ភ នាពេលនេះរួមមាន ៖១. លោកឧកញ៉ា អ៊ូ ឆាយ អនុប្រធានកិត្តិយសសាខា និងលោកជំទាវ ឧបត្ថម្ភថវិកា ៧.១០០ ដុល្លា (ប្រាំពីរពាន់មួយរយដុល្លាអាមេរិក)។

២. លោកឧកញ៉ា ឡាវ កាង អនុប្រធានកិត្តិយសសាខា និងលោកជំទាវ ឧបត្ថមថវិកា ៣.០០០ ដុល្លា(បីពាន់ដុល្លា អាមេរិក)។៣. លោកឧកញ៉ា សុខ ហេង អនុប្រធានកិត្តិយសសាខា និងលោកជំទាវ ឧបត្ថម្ភទឹកត្រី ២.០០០យួរ (ពីរពាន់យួរ)។៤. លោកឧកញ៉ា គុយ ណាត អនុប្រធានកិត្តិយសាខា និងលោកជំទាវ ឧបត្ថមថវិកា ២.៥០០ ដុល្លា (ពីរពាន់ប្រាំរយដុល្លាអាមេរិក)។៥. លោកឧកញ៉ា ស៊ុន រី អនុប្រធានកិត្តិយសាខា និងលោកជំទាវ ឧបត្ថមថវិកា ២.៥០០ ដុល្លា(ពីរពាន់ប្រាំរយដុល្លាអាមេរិក)។៦. លោក បាញ់ សៀមអាន និងលោកស្រី ឧបត្ថមថវិកា ២.០០០ ដុល្លា(ពីរពាន់ដុល្លាអាមេរិក)។៧.មន្ទីរពិគ្រោះព្យាបាលHONGSHIZIHUI(ក្រុមហ៊ុនចិន)ឧបត្ថម្ភមីចំនួន១០០កេះតូច(មួយរយកេះតូច)។៨. លោកឧកញ៉ា លឹម ប៊ុន និងលោកជំទាវ នាង សុសីហាវីរៈ ព្រទាំងបុត្រ ឧបត្តម្ភអង្ករ ចំនួន ១តោន (មួយតោន)។៩. ព្រះតេជគុណ ប៊ុន ណេង ចៅអធិការ វត្តឥន្ទញ្ញាណ(វត្តក្រោម) ឧបត្ថម្ភអង្ករចំនួន២តោន (ពីរតោន)ទឹកត្រី ៨០យួរ(ប៉ែតសិបយួរ) និងទឹកស៊ីអ៊ីវ ៩០យួរ(កៅសិបយួរ)។១០. លោកស្រី សុង គឹមនី និងស្វាមី ឧបត្ថម្ភអង្ករចំនួន ១តោន(មួយតោន)ក្រមា ២០(ម្ភៃក្រមា)និងថវិកា ២០០.០០០រៀល(ម្ភៃម៉ឺនរៀល)។

១១. ឧបាសិកា ព្រំ ធារី ព្រមទាំងកូនចៅ ឧបត្ថម្ភអង្ករ ចំនួន ១តោន(មួយតោន)១២. លោកស្រី លឹម ហ៊ុយ និងលោកស្រី លឹម អ៊ីង និងស្វាមី ព្រមទាំងបុត្រ ឧបត្ថម្ភអង្ករចំនួន ១តោន(មួយតោន)។១៣. លោក ស្រី លឹម ហ៊ុយឡាំង និងស្វាមី ព្រមទាំងបុត្រ អង្ករចំនួន ៥០០គីឡូក្រាម (ប្រាំរយគីឡូក្រាម)។១៤. លោក នាង សុភីរិទ្ធី និងភរិយា ព្រមទាំងបុត្រ មី ១០កេះធំ (ដប់កេះធំ)។

.ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក្នុងឱកាស ទទូល អំណោយពីសប្បុរសជន នារសៀលថ្ងៃទី១៧ ខែ តុលា ឆ្នាំ ២០២០ឯកឧត្តម បានថ្លែងអំណរគុណ ចំពោះ ទឹកចិត្តដ៏សប្បុរសធម៌ របស់ព្រតេជគុណ ឯកឧត្តម  លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាសប្បុរសជន ក្នុងការយកចិត្តទុកដាក់បរិច្ចាគទានជាថវិកានិងគ្រឿងឧបភោគបរិភោគដល់កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ«ខ្ញុំស្រឡាញ់សន្តិភាពនិងកាកបាទក្រហមកម្ពុជា»ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋក្នុងខេត្ត និងចូលរួមចែករំលែកទៅខេត្តមួយចំនួន ដែលជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយ ផ្សេងៗ ។ ឯកឧត្តមប្រធានសូមគោរពជូនពរ ព្រតេជគុណ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី នូវពរជ័យ បវរសួស្តីមហាប្រសើរ និងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

.គួរបញ្ជាក់ផដែរថា នៅក្នុងថ្ងៃដ៏ដែលនេះ  សាខា កក្រក ខេត្តព្រះសីហនុដឹកនាំដោយ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បាននាំយកអំណោយ ចែកជួន ប្រជាពលរដ្ឋ រស់នៅក្នុងក្រុម ១០ .១១ សង្កាត់លេខ ១ ក្រុងព្រះសីហនុ សរុបចំនួន ១១២គ្រួសារដែល រងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ។ ក្នុងមួយគ្រូសារ ទទូលបានអំណោយ អង្គរ២៥គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ១យួរ ឃីត ១ (ភួយ១ មុង១ ក្រមា១ សារុង១) និងថវិកា ៥ម៉ឺនរៀល ក្នុងនោះដែរលោកឧកញ៉ា អ៊ូ ឆាយ អនុប្រធានកិត្តិយសសាខា និងលោកជំទាវ បន្ថែមក្នុងមួយគ្រួសារ ៨ម៉ឺនរៀល និងលោក តាក់ វណ្ណថា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះសីហនុ មួយគ្រួសារ ៥ម៉ឺនរៀល ផងដែរ ៕នាគសមុទ្រ